ព័ត៌មានស៊ើបអង្កេត
-
លោកស្រី សាម ចាន់ និងក្រុមគ្រួសារបន្តស្នើសុំដោះស្រាយតាមគោលនយោបាយមនុស្សធម៌ ខណៈខ្លួនមិនទាន់ទទួលបានសមស្រប(មានវីដេអូរ)
ខេត្តសៀមរាប៖ការចុះអនុវត្តសាលដីការរបស់តុលាការខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩និង៣០នាទីព្រឹក ដែលដឹកនាំដោយលោក ឡុង សារ៉ាត់ អាជ្ញាសាលា នៃសាលាដំបូងខេត្តសៀមរាប និងជាអាជ្ញាសាលាទទួលបន្ទុកអនុវត្តសំណុំរឿងអនុវត្តដោយបង្ខំលេខៈ៦០ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ដោយមានកម្លាំងចម្រុះចូលរួមចុះអនុវត្តតាមសាលដីការលេខៈ១០៦(ជ)ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ របស់តុលាការកំពូលនោះ ត្រូវបានលើកពេល និងបន្តធ្វើការសម្របសម្រួលតាមគោលនយោបាយមនុស្សធម៌…
Read More » -
ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ កំពុងបើកឲ្យលេងយ៉ាងគគ្រឹកគគ្រេងនៅស្រុកទ្រាំង សង្ស័យជាប្រភពចំណូលរបស់អាជ្ញាធរមូលដ្ឋានហើយមើលទៅ បានជាគ្មានចំណាត់ការ ទោះខលរាយការណ៍ប្រាប់យ៉ាណាក្តី
ខេត្តតាកែវ៖ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ ចំនួន២ ទីតាំងជាប់ផ្ទះគ្នា ស្ថិតនៅក្នុងភូមិគរ ឃុំខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ បើកឲ្យលេងយ៉ាងគគ្រឹកគគ្រេង មិនឃើញមានអាជ្ញាធរ ពិសេសកម្លាំងអធិការនគរបាលស្រុកទ្រាំង ចុះបង្ក្រាបឡើយ សង្ស័យជាប្រភពចំណូលរបស់ពួកគាត់ហើយមើលទៅ បានជាគ្មានចំណាត់ការ បែបនេះ ។ ពាក់ព័ន្ធករណីខាងលើនេះកាលពីចុងសប្តាហ៍ ពោលគឺកាលពីថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២២…
Read More » -
ថៃសម្រេចឲ្យពលរដ្ឋខ្មែរ ដែលប្រើប្រាស់ប័ណ្ណឆ្លងដែន(Border Pass) ស្នាក់នៅ៦យប់ ៧ថ្ងៃដូចមុន តែកាតសម្រាប់អ្នកចូលព្រឹកចេញល្ងាច នូវមិនទាន់មានពន្លឺនៅឡើយ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបានព័ត៌មានថា ភាគីថៃ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់ប័ណ្ណឆ្លងដែនបរិផាស(Border Pass) ស្នាក់នៅ៦យប់ ៧ថ្ងៃដូចកាលពីមុនវិញចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នេះតទៅបានសម្ដែងការសប្បាយចិត្ត និងអរគុណដល់អាជ្ញាធរនៃប្រទេសទាំងពីរដែលបានជួយសម្រួលជូនពួកគាត់។ ទន្ទឹមនឹងការសប្បាយចិត្ត របស់ប្រជាពលរដ្ឋដែលស្នាក់នៅក្នុងភូមិសាស្ត្រខេត្តស្រះកែវ ប្រទេសថៃនេះដែរ សម្រាប់អាជីវករចូលព្រឹកចេញពេលល្ងាចមួយចំនួន នូវតែតឹងដើមទ្រូងដដែល ដោយសារពិបាកក្នុងការចូល និងចេញ ព្រោះថានៅពេលចូលត្រូវចំណាយថវិការក្នុងការថតចម្លងឯកសារជាប្រចាំថ្ងៃ,ចំណាយថវិការលើការប្រថាប់ត្រាបរិផាសថ្មី ចំនួន១០០បាត(ប្រាក់ថៃ)…
Read More » -
ល្បែងស៊ីសងជល់មាន់តាមអនឡាញ(ទូរទស្សន៍) កំពុងបើកឲ្យយ៉ាងគក្រើក នៅភូមិពញ្ញាលឺ ឃុំប្រាំបីមុំ ស្រុកទ្រាំង សង្ស័យជាប្រភពនៃជំណូលរបស់អាជ្ញាធមូលដ្ឋានហើយមើលទៅ បានជាមិនឃើញចុះបង្ក្រាប ទោះជារាយការណ៍ជូនជាច្រើនដងយ៉ាណាក្តី
ខេត្តតាកែវ៖យោងតាមច្បាប់ស្តីអំពីការបង្ក្រាបល្បែងស៊ីសងជំពូក១ មាត្រា១ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ,ជំពូក៣ មាត្រា៤ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ឬដាក់គុក។ក្នុងជំពូកដដែរ មាត្រា១១ ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយត្រូវផ្តន្ទាទោសដាក់គុកពី១ឆ្នាំ ដល់៥ឆ្នាំទៀតផង ដោយឡែកសម្រាប់នៅក្នុងទឹកដីស្រុកទ្រាំង ស្ថិតនៅភូមិពញ្ញាលឺ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ(ទូរទស្សន៍) កំពុងបើកឲ្យដំណើរការបានដោយរលូន មិនឃើញអាជ្ញាធរមូលដ្ឋានចុះធ្វើការណែនាំឬបង្ក្រាបទាល់តែសោះ ទោះបីប្រជាពលរដ្ឋ…
Read More » -
សង្ស័យរថយន្តយីឌុបខ្នាតយក្ស ដឹកឈើជាច្រើនម៉ែត្រគូប ដែលកំពុងខូចលើផ្លូវជាតិលេខ៦២ ជាខ្សែសាឡាយរបស់លោក វង្សវិសិដ្ឋ នាយកសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្បែងមានជ័យ ហើយមើលទៅ បានជាគ្មានចំណាត់ការបង្រ្កាប(មានវីឌីអូរ)
ខេត្តព្រះវិហារ៖មហាជនកំពុងដាក់ការសង្ស័យទៅលើលោក វង្សវិសិដ្ឋ នាយកសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្បែងមានជ័យថា ប្រហែលជាត្រូវដងត្រូវផ្លែ ឬក៏មានការទំនាក់ទំនងទទួលបានផលប្រយោជន៍ពីឈ្មួញរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើហើយមើលទៅ បានជាមិនអើពើក្នុងការបង្ក្រាប ខណៈរថយន្តយីឌុប ១គ្រឿង ពាក់ស្លាកលេខ (កំពង់ធំ 3A-1359) ដឹកឈើ ពីខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំ អស់ល័ក្ខក៏ស្រាប់តែខូចនៅលើដងផ្លូវជាតិលេខ ៦២ ហៅ (ផ្លូវក្រាំងដូង) ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង…
Read More » -
ល្បែងស៊ីសងជល់មាន់តាមអនឡាញ(ទូរទស្សន៍) កំពុងបើកឲ្យលេងយ៉ាងគក្រើក នៅភូមិចំនួនពីក្នុងឃុំនារាយណ៍ ស្រុកឈូក លោកមេប៉ុស្តិ៍ឃុំនារាយណ៍ ថាគេមានច្បាប់ត្រឹមត្រូវ
ខេត្តកំពត៖ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ(ទូរទស្សន៍) កំពុងបើកឲ្យដំណើរការបានដោយរលូននៅភូមិចំនួនពី គឺភូមិពុះពង និងភូមិនារាយណ៍ ស្ថិតនៅក្នុងឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត មិនឃើញមានអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបទាល់តែសោះរហូតមកដល់ពេលនេះ ទោះជាប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ខលរាយការណ៍ជូនយ៉ាងណាក្តី លោកនាយប៉ុស្តិ៍នគរបាលឃុំនារាយណ៍ បានឆ្លើយថាគេមានច្បាប់ត្រឹមត្រូវ ។តែទោះជាយ៉ាងនេះក្តីបើយោងតាមច្បាប់ស្តីអំពីការបង្ក្រាបល្បែងស៊ីសងជំពូក១ មាត្រា១ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា,ជំពូក៣ មាត្រា៤ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ឬដាក់គុក។…
Read More » -
ច្បាប់ស្តីអំពីការបង្ក្រាបល្បែងស៊ីសង ហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ តែ លោកមេប៉ុស្តិ៍នគរបាលឃុំចំប៉ី ស្រុកអង្គរជ័យ ថាល្បែនៅមូលដ្ឋានរបស់ខ្លួនមានច្បាប់ទៅវិញ
ខេត្តកំពត៖ចោលួច ចោប្លន់ អំពើចោរកម្ម អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ និងប្រើប្រាសគ្រឿងញៀន ពលរដ្ឋខ្លះលក់អស់ទ្រព្យសម្បត្តិ ដីធ្លី ព្រមទាំងជំពាក់បំណុលគេជុំទិស បង្កជាបញ្ហាអសន្តិសុខសង្គមជាដើម សិទ្ធសឹងផ្តើមចេញពីការចាញ់ល្បែងស៊ីសង ខណៈនៅក្នុងមូលដ្ឋានរបស់ពួកគាត់មានការបើកឲ្យលេងល្បែងស៊ីសងចាក់ចាញ់ឈ្នះរាប់លាន ហូរកញ្ច្រៀវធ្វើឲ្យរំខាងដល់អ្នកជិតខាង ដោយអ្នកខ្លះឈ្នះមុខខ្លាញ់ ឯអ្នកចាញ់មុខខ្លា។ជាក់ស្តែងនៅភូមិក្រសាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត មានបើកឲ្យលេងល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ(ទូរទស្សន៍) យ៉ាងគគ្រឹកគក្រេង…
Read More » -
ល្បែងស៊ីសងជល់មាន់ និងអាប៉ោង ជាប្រភពនៃចំណូលរបស់អាជ្ញាធរមូលដ្ឋានឬ បានមិនមានការបង្ក្រាប ខណៈបើកឲ្យលេងយ៉ាងគក្រើកក្នុងទឹកដីឃុំថ្មពូន ស្រុកព្រៃឈរ យ៉ាងដុះស្លែមកហើយនោះ
ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋសម្តែងការព្រួយបារម្មជាខ្លាំង ខណៈនៅមូលដ្ឋានរបស់ពួកគាត់មានបើកឲ្យលេងល្បែងស៊ីសងប្រភេទជល់មាន់ និងអាប៉ោង ដោយខ្លះឆ្លងកាត់ពីបណ្តាលស្រុកនិងខេត្តផ្សេងៗ ចូលលេងយ៉ាងពពាក់ពពូន នៅចំណុចចំការចេក ចូលតាមផ្លូវផ្សារបុស្សខ្នុរ ចម្ងាយប្រមាណ ១០០០ម៉ែត្រ ស្ថិតក្នុងឃុំថ្មពូន ស្រុកព្រៃឈរ ជាប់ព្រំប្រទល់នឹងស្រុកចំការលើ ខេត្តកំពង់ចាម ខណៈសមត្ថកិច្ចមិនចុះបង្ក្រាប។ បើតាមអ្នកញៀនល្បែងលេងចាញ់អស់ក្តិតខោបានដឹងថា៖ទីតាំងជល់មាន់និងអាប៉ោងខាងលើនេះ បានបើកដំណើរការជាយូរមកហើយ និងមានការប្រកួតជារៀងរាល់ថ្ងៃ ដោយមានការភ្នាល់ដាក់លុយស៊ីសងចាញ់ឈ្នះទ្រង់ទ្រាយធំ មានមនុស្សពពាក់ពពូនទៅលេងច្រើនកុះករ ព្រោះល្បីកន្លែងនេះមានសុវត្ថិភាពមិនព្រួយបារម្ភពីសមត្ថកិច្ចចុះបង្ក្រាបឡើយ។…
Read More » -
បើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឲ្យប្រជាពលរដ្ឋចេញចូលភ្លាម ចំណូលហូរចូលហោប៉ៅមន្ត្រីអន្តោប្រវេសន៍ ខាប់ដូចទឹកគ្រឿង
(បន្ទាយមានជ័យ)៖ប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលក្នុងទឹកដីថៃ ទាំងទេសចរណ៍ និងអាជីវករបានសម្តែងការហូសចិត្តទៅលើមន្ត្រីអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដែលបានយកលុយតាមការនឹកឃើញ ទៅលើការបំពេញបែបបទផ្សេងៗ ទាំងប៉ាស្ព័រ បរិផាស ។យ៉ាណាមិញដូចជាប៉ាស្ព័រចេញចូលតម្រូវឲ្យបង់លុយក្នុង១នាក់១០០បាត(ប្រាក់ថៃ) បើពលរដ្ឋមានការតវ៉ាប្រើពាក្យមនោសច្ចេតនា សុំថ្លៃការហ្វេ គុយទាវ ។ចំណែកបរិផាសវិញចូលប្រថាប់ត្រាជាលើដំបូង(ថ្មី)គឺតម្រូវឲ្យបង់លុយក្នុងមួយនាក់(១ក្បាល) ១០០បាត(ប្រាក់ថៃ) ប្រថាប់ត្រាលើកទី២ យក៥០បាត ចូលស្នាក់នៅបានតែពីយប់ បីថ្ងៃតែប៉ុណ្ណោះ។សូមជំរាបផងដែរថា ការយក៥០បាតនេះ ដោយសារតែមានការរើបំរាសតវ៉ាពីប្រជាពលរដ្ឋ បើពុំដូច្នេះទេគេនឹងយករហូតទៅដល់៧០បាតឯណ្ណោះ…
Read More » -
កាស៊ីណូរបស់ឧកញ៉ា លឹម ហេង កំពុងផ្គើនទៅនឹងបំរាមរបស់រាជរដ្ឋាភិបាល បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូន
ខេត្តឧត្ដរមានជ័យ៖អាជ្ញាធរខេត្តឧត្តរមានជ័យ ហាក់រក្សាភាពស្ងប់ស្ងាត់ ខណ:កាស៊ីណូរបស់ឧកញ្ញ៉ា លឹម ហេង កំពុងបើកដៃឲ្យខ្មែរចូលលេងយ៉ាងភ្លុកទឹកភ្លុកដី រហូតមានអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លី ផ្ទះសម្បែង រហូតខ្លះរត់ចោលស្រុក ព្រោះតែខ្មាស់គេជាដើម។ ប្រជាពលរដ្ឋដែលធ្លាប់ចាញ់អស់បោសគូទខោបានលួចបង្ហើប ទាំងភាពក្តុកក្តួលដោយខ្មាសគេពេក បានលើកឡើងថា កនកន្លងខ្លួនធ្លាប់លង់ចាញ់ល្បែងស៊ីសងក្នុងកាស៊ីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លី ផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើម ក៏ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។…
Read More » -
ឯកឧត្តម ខៀវ កញ្ញារីទ្ធ និងលោកជំទាវ អញ្ជើញសំណេះសំណាល ជាមួយមន្ត្រី នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ(មានវីឌឺអូរ)
(បន្ទាយមានជ័យ)៖សាមគ្គីផ្ទៃក្នុងបានល្អទើបលទ្ធផលការងារទទួលបានជោគជ័យ។ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ សាស្ត្រចារ្យឱសថបណ្ឌិត ខៀវ ទេពរង្សី កញ្ញារីទ្ធ អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីឯកឧត្តម សេក សុខុម ទីប្រឹក្សាក្រសួងព័ត៌មាន…
Read More » -
ជនជាតិវៀតណាមប្រុសស្រីឆ្លងដែនតាមច្រករបៀង ក្បែច្រកតំបន់ស្វាយអាង៉ោង ដូចគេហែកឋិនមកលក់ដូរនិងលេងល្បែងស៊ីសង សមត្ថកិច្ចគ្មានចំណាត់ការ
(ព្រៃវែង)៖បែកធ្លាយភាពមិនប្រក្រតីរវាងអ្នកបានលិតយកឈ្មោះគេទៅប្រើ ឯអ្នកមិនបានលិតប្រត្តិកម្ម រីឯអ្នកកាងភ័យស្លន់ស្លោ រឿងឃិបឃិតគ្នាបើកឲ្យជនជាតិវៀតណាមឆ្លងដែនតាមទូក មានទាំងប្រុសនិងស្រី ខ្លះកាន់គ្រឿងឧបភោគបរិភោគចូលមកកម្ពុជាលក់ដូរ និងភាគច្រើនសំពាយមាន់ជល់ ទៅលេងក្នុងបនល្បែងមួយកន្លែង ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងនោះមានទាំងម៉ូតូជនជាតិវៀមចាំទទួលយ៉ាងគក្រឹកគក្រេងផងដែរ សមត្ថកិច្ចគ្មានចំណាត់ការទាល់តែសោះ។ ជាក់ស្តែងនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ អ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្តិតយករូបភាពជាក់ស្តែងនិងធ្វើការឡាយផ្ទាល់ឃើញថា មានជនជាតិវៀតណាមឆ្លងដែនតាមទូកសំពាយសត្វមាន់ជល់យ៉ាងប្រសេកប្រសាច ក្នុងនោះក៏ឃើញមានវត្តមានកម្លាំងសមត្ថកិច្ចបានចុះមកដល់…
Read More » -
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន យាងចុះសួរសុខទុក្ខ និងនាំយកព្រះអំណោយចែកជូនប្រជានុរាស្រ្ត ដែលមានជីវភាពខ្វះខាត នៅស្រុកជីក្រែង ខេត្តសៀមរាប(មានវីឌឺអូរ)
(ខេត្តសៀមរាប):ដោយមើលឃើញពីការខ្វះខាតក្នុងជីវភាពនិងទុក្ខលំបាករបស់ប្រជានុរាស្ត្រ កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី អមដំណើរដោយឯកឧត្ដម វុធ ស៊ែ ,ឯកឧត្ដមវិជ្ជបណ្ឌិត ប៉ោយ ឈិន ឡុង ទីប្រឹក្សាផ្ទាល់ និងសហការី…
Read More » -
មន្ត្រីអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដូង ២នាក់ បើកឆាកប្រយុទ្ធគ្នាហូរឈាមកក្លាក់ជោគអាវ បង្កការភ្ញាក់ផ្អើល
(បាត់ដំបង)៖មន្ត្រីអនុវត្តច្បាប់ ២រូប នៅច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កំពុងធ្វើជាគំរូអាក្រក់ បើកឆាកប្រយុទ្ធគ្នាបង្កហិង្សា បណ្តាលឲ្យមន្ត្រីនគរបាលម្នាក់បែកក្បាលហូរឈាមកក្លាក់ជោគអាវ ព្រោះតែជម្លោះពាក្យសំដីក្នុងពេលបំពេញការងារ។ បើយោងតាមពាក្យបណ្តឹងចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ របស់លោកវរ:សេនីយ៍ត្រី ហែម វិបូឡា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានដាក់ពាក្យបណ្តឹងប្តឹងលោកវរ:សេនីយ៍ទោ ហេង គឹមស៊ាង នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង…
Read More » -
ល្បែងស៊ីសងជល់មាន់ អាប៉ោង និងបៀរ(BACARAT) កំពុងបើកឲ្យលេងយ៉ាងកគ្រើក នៅព្រំដែនកម្ពុជា-វៀតណាម ក្បែច្រករបៀងស្វាយអាង៉ោង សមត្ថកិច្ចគ្មានចំណាត់ការ
(ព្រៃវែង)៖ប្រជាពលរដ្ឋ រស់នៅជាប់ព្រំដែនកម្ពុជា–វៀតណាម សម្តែងការព្រួយបារម្មណ៍ជាខ្លាំង ដោយសារនៅមូលដ្ឋានរបស់ពួកគាត់មានបើកបនល្បែងស៊ីសងប្រភេទជល់មាន់ អាប៉ោង និងបៀរ (BACARAT) ជាដើមយ៉ាងកគ្រឹកគក្រេង មានទាំងប្រជាពលខ្មែរ និងជនជាតិវៀតណាមកាន់សត្វមាន់ចូលតាមច្រករបៀងយ៉ាងប្រសេកប្រសាចចូលលេងនូវអាគារមួយកន្លែងក្បែរច្រករបៀងស្វាយអាង៉ោង ស្ថិតនៅក្នុងភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មិនឃើញមានសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបឡើយ។ បើតាមអ្នកចាញ់ល្បែងប្រពន្ធសឹងដេញក្បាលចេញពីផ្ទះបានបង្ហើបឲ្យដឹងថា ចំពោះល្បែងប្រភេទបៀរ (BACARAT) លេងចាក់ភ្នាល់ដោយរូបិយប័ណ្ណខ្មែរ ក្នុងមួយក្តារៗរាប់លានរៀលឯណោះ…
Read More » -
ល្បែងស៊ីសងជល់មាន់តាមអនឡាញ នៅទល់មុខវិទ្យាល័យសម្តេចក្រុមព្រះ ឃុំត្រាំកក់ កំពុងបង្វក់គ្រូបង្រៀន និងសិស្សសាលា សមត្ថកិច្ចគ្មានចំណាត់ការ
ខេត្តតាកែវ៖ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ កំពុងពេញនិយមជាខ្លាំងនៅក្នុងទឹកដីស្រុកត្រាំកក់ ពិសេសកំពុងបង្វក់គ្រូបង្រៀន និងសិស្សានុសិស្ស ខណៈល្បែងស៊ីសងប្រភេទនេះ កំពុងបើឲ្យលេងយ៉ាងកគ្រឹកកគ្រេងនៅទល់មុខសាលាវិទ្យាល័យសម្តេចក្រុមព្រះ ស្ថិតនៅក្នុងភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ សមត្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងប់ស្ងាត់ ។ ជុំវិញការបើកឲ្យមានល្បែងស៊ីសងនៅពីមុខសាលារៀន ដែលជាថ្នាលបណ្តុះបណ្តាលអប់រំធនធានមនុស្សនេះដែរ ភ្នាក់ងារអង្គភាពគេហទំព័រ ខ្មែរម្ចាស់ការ បានខលទូស័ព្ទរាយការណ៍ជូនលោកនាយប៉ុស្តិ៍នៅមូលដ្ឋាន លោកប្រាប់ថា លោកបានប្រាប់ឲ្យម្ចាស់ទីតាំងខាងលើឲ្យបិតរួចហើយ…
Read More » -
អ្នករកស៊ីភាគហ៊ុនដីឡូតិ៍ អះអាងថាខ្លួនចាញ់បោកគ្រូជោគជ័យអស់ជាង២០ម៉ឺនដុល្លារ ដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប៉ៃលិន ករណីរំលោភទំនុកចិត្ត ជេរប្រមាថ និងគម្រាមកំហែង(មានវីឌឺអូរ)
ខេត្តប៉ៃលិន៖រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បុរសម្នាក់ ជាម្ចាស់ភាគហ៊ុនវិនិយោគអចលនទ្រព្យ ពុះដីឡូត៍មួយកន្លែងយីហោ «គួយ ធាវី» ស្ថិតនៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្នុងខេត្តប៉ៃលិន បានអះអាងថា ខ្លួនចាញ់បោកគ្រូជោគជ័យផ្នែកអចលនទ្រព្យម្នាក់ អស់ប្រាក់ជាង៦០០០ដុល្លារ ត្រូវគ្រួសារស្តីបន្ទោស ខណ:ក្រុមការងារសរុបចំនួន៦៦នាក់ ចាញ់បោកអស់ជាង២០ម៉ឺនដុល្លារ ថែមទាំងទទួលរងការជេរប្រមាថមើលងាយ គម្រាមកំហែង…
Read More » -
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ឱសថក្លែងក្លាយ និងអន់គុណភាព គឺជាអាវុធដ៏ស្ងៀមស្ងាត់ ដែលអាចសម្លាប់មនុស្សបាន
(ភ្នំពេញ)៖ឱសថគឺជាផ្នែកមួយចាំបាច់មិនអាចខ្វះបានសម្រាប់វិស័យសុខាភិបាល ក្នុងការបង្ការ ថែទាំ និងព្យាបាលសុខភាពប្រជាជនគ្រប់រូប។ ប៉ុន្តែឱសថក្លែងក្លាយ និងអន់គុណភាព គឺជាអាវុធដ៏ស្ងៀមស្ងាត់ ដែលអាចសម្លាប់មនុស្សបាន ព្រោះគុណភាពឱសថមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ទៅនឹងគុណភាពនៃការព្យាបាលផងដែរ ប្រសិនបើឱសថមានគុណភាព មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសទេនោះ គុណភាពនៃការព្យាបាល មិនអាចទទួលបានជោគជ័យឡើយ ទោះបីជាគ្រូពេទ្យនោះមានជំនាញយ៉ាងណាក៏ដោយ ហើយវាអាចបង្កឱ្យមានគ្រោះថ្នាក់ខ្ពស់ដល់សុខភាព សុវត្ថិភាពសង្គម និងធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។ ក្នុងបរិបទបច្ចុប្បន្ននេះ…
Read More » -
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន យាងបង្សុកូល ថ្វាយព្រះបរមរតនកោដ្ឋ នៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប(មានវីឌឺអូរ)
(សៀមរាប)៖នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃបុណ្យវិសាខបូជា អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី អមដំណើរដោយឯកឧត្ដម សាន្ត រដ្ឋស៊ីង ទីប្រឹក្សាផ្ទាល់ និងសហការី បានធ្វើបុណ្យបង្សុកូល ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ…
Read More » -
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ទទួលគោរមងារជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី(មានវីឌឺអូរ)
នៅវេលាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តមថ្លៃថ្លាប្រកបដោយសទ្ធាជ្រះថ្លា និងក្តីសោមនស្សរីករាយក្រៃលែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់…
Read More »