ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ល្បែង​ស៊ីសង​ប្រភេ​ទជល់​មាន់តាមអនឡាញ ​កំ​ពុង​បើក​ឲ្យលេ​ងយ៉ា​ង​គគ្រឹក​គគ្រេង​នៅ​​ស្រុកទ្រាំ​ង ​​ស​ង្ស័​យ​ជាប្រភ​ពចំ​ណូលរប​ស់អាជ្ញាធរ​មូលដ្ឋាន​ហើយ​មើលទៅ បានជាគ្មាន​ចំណាត់ការ ទោះខល​រា​យ​ការ​ណ៍​ប្រាប់​យ៉ា​ណាក្តី

ខេត្តតាកែវ៖ល្បែង​ស៊ីសង​ប្រភេ​ទជល់​មាន់តាមអនឡាញ ចំនួន២ ទីតាំងជាប់ផ្ទះគ្នា ស្ថិតនៅក្នុងភូមិ​គរ​ ឃុំខ្នុរ ស្រុ​កទ្រាំង ខេត្តតា​កែវ បើក​​​​​​​​​​​ឲ្យលេង​យ៉ាង​គគ្រឹក​គគ្រេង​ មិន​ឃើញ​មាន​អាជ្ញាធរ ពិសេ​​ស​កម្លាំ​ងអ​ធិ​ការន​គរបា​​លស្រុកទ្រាំង ចុះ​បង្ក្រាប​ឡើយ​​ ស​ង្ស័​យ​ជាប្រភ​ពចំ​ណូលរ​ប​ស់ពួក​គាត់ហើយ​មើល​ទៅ បាន​ជាគ្មាន​ចំណាត់​ការ បែបនេះ ។

ពាក់ព័ន្ធករណីខាងលើនេះ​កាលពី​ចុងសប្តាហ៍ ពោ​លគឺ​កាលពីថ្ងៃ​សៅរ៍ ទី​០៣​ ខែកញ្ញា ឆ្នាំ២០២២ ភ្នាក់​ងារ​យើងបា​នខល​រាយកា​រណ៍ជូនលោកនា​យប៉ុស្តិ៍អង្គខ្នុរ ​តែលោក​ឲ្យខល​ទៅសួរលោកអ​ធិការ ស្រុក​ទ្រាំង ។ដោយឡែក លោកវរសេនីយ៍ឯក ឃុត ភិន អធិការ ​នគរបាលស្រុកទ្រាំ​ង ប្រាប់តាម​ទូរស័ព្ទថា «ដឹ​ងហើយ»។ តែរហូតមកដល់ថ្ងៃទី​០៥ ខែកញ្ញា នេះ ទីតាំងខាងលើនៅតែបើក​ឲ្យលេង​យ៉ាងរលូន​ដដែល ។​

គួរម្លឹងផងដែរថា ក្នុងកិច្ចប្រជុំរ​បស់​គណៈ​បញ្ជាការឯ​កភាព​ខេត្តម្តងៗតែ​ងតែក្រើនរំ​លឹ​កអំ​ពីគោលន​យោ​បា​យ​ភូមិ ឃុំ/សង្កាត់ មា​ន​សុវត្ថិភា​ព​រប​ស់ប្រមុខ​រាជ​រដ្ឋាភិបាល ដែ​លបាន​ដាក់ចេញឱ្យអ​នុវត្ត ក៏​ប៉ុន្តែតែ​នៅក្នុង​ទឹកដី​ស្រុកទ្រាំង​ ខេត្តតាកែវមួយនេះ បែជាបើក​ឲ្យ​​​​​​​​​​​លេង​ល្បែង​ស៊ី​សងប្រភេ​ទជល់​មាន់តាមអនឡាញ យ៉ាង​គគ្រឹក​គគ្រេង​​មិនមាន​ការបង្ក្រាបបែនេះ​​ ។ព្រោះថា មាន​ល្បែងស៊ី​សង នៅមូលដ្ឋានតែ​ងតែ​មាននូ​វអំ​ពើផ្សេងៗ​ដូចជា អំ​ពើហិង្សាក្នុងគ្រួសារ​ ចោរលួច ចោ​រប្លន់ បង្ក​ជា​អសន្តិ​សុខក្នុងសង្គម គ្រូ​សារខ្លះ​បែកបា​ក់ ព្រាត់ប្រាស់​គ្នា ល​ក់អ​ស់ទ្រព្យសម្បត្តិដីធ្លី ជំពា​ក់បំណុ​លគេជុំទិសជាដើម ។ដូច្នេះស្នើឲ្យស្នង​ការនគ​របាលខេត្ត​តាកែវ មា​នវិធាន​ការទប់​ស្កាត់ផង​ទាន!! ដើម្បីឲ្យព​ល​រដ្ឋរស់នៅ​ដោ​យសុខសាន្ត មិនមា​នភាពភ័យខ្លាច។

ពាក់ព័ន្ធ​ទៅ​នឹងការ​បើកឲ្យ​លេងល្បែងស៊ី​សង​យ៉ាង​គគ្រឹក​គគ្រេងខាង​លើ​នេះ​ដែរ បើ​យោងតា​មច្បា​ប់​ស្តីអំពី​ការបង្ក្រាបល្បែងស៊ី​សងជំពូក១ មាត្រា ១ ត្រូវហាមឃាត់ជា​ដាច់ខាត ការលេងល្បែង​ស៊ីសង​គ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ,ជំពូក៣ មាត្រា ៤ ជនណាលេង​ល្បែង​ស៊ីសងជននោះត្រូវផ្តន្ទាទោសពិន័យ ជាប្រាក់ឬ ដាក់គុក។ក្នុងជំពូកដដែរ មាត្រា១ ១ ជន​ណាដែលចេញមុខការពារវង់ល្បែងស៊ីសង ឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទី​ណាក៏ដោយ ត្រូវផ្តន្ទាទោ​សដាក់គុកពី១ឆ្នាំ ដល់៥ឆ្នាំទៀតផង៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!