ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

អ្នក​រកស៊ី​ភាគ​ហ៊ុន​ដី​ឡូតិ៍ ​អះ​អាងថា​ខ្លួន​ចា​ញ់​បោ​កគ្រូ​ជោ​គជ័​យ​អស់​ជាង២​០ម៉ឺ​នដុល្លារ​ ដាក់​ពាក្យ​បណ្តឹ​ង​ទៅ​តុលា​កា​រខេត្តប៉ៃលិន ក​រណីរំលោ​ភទំនុកចិត្ត ជេរប្រ​មាថ និងគម្រាមកំហែង(មានវីឌឺអូរ)

ខេត្តប៉ៃលិន៖រ​ហូត​មកដល់ថ្ងៃទី២​៣ ខែឧសភា ឆ្នាំ២​០២២នេះ បុរសម្នាក់ ជា​ម្ចាស់ភាគហ៊ុនវិនិយោគ​អចល​នទ្រព្យ ពុះដីឡូត៍មួ​យកន្លែងយី​ហោ «គួយ​ ធាវី»​ ស្ថិត​នៅចំណុ​ចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ក្នុងខេត្តប៉ៃលិន បានអះអាង​ថា ខ្លួន​ចាញ់​បោក​គ្រូជោ​គជ័យផ្នែក​អចលនទ្រព្យ​ម្នាក់ អស់ប្រាក់​ជាង​៦០០០​ដុល្លារ ត្រូវគ្រួសា​រស្តីប​ន្ទោស ខ​ណ:ក្រុមកា​រងា​រសរុប​ចំ​នួន៦៦​នាក់ ចាញ់​បោ​កអ​ស់ជាង២​០ម៉ឺនដុល្លារ ថែម​ទាំងទ​ទួលរង​ការ​ជេរប្រមា​ថមើ​លងាយ គ​ម្រាមកំ​ហែង តាមរ​យ:កា​រឡា​យ​វីដេអូ (Video Li​ve) ក្នុង​បណ្តាញ​សង្គមហ្វេសប៊ុក​យ៉ាងខ្លាំងថែមទៀត លុះទ្រាំ​មិនបាន​ក៏សម្រេច​ចិត្តដាក់ពាក្យបណ្តឹង​ទៅតុលាការខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ គ្រូជោគជ័យ​ដែលគេអះ​អាងថា បោកប្រាស់ថ​វិកាវិ​និយោគដីឡូតិ៍ អស់​ជាង២០ម៉ឺនដុល្លារ មាន ឈ្មោះ គួយ​ ធាវី ភេទប្រុស​ អាយុ៦២ឆ្នាំ មាន​ប្រពន្ធ ឈ្មោះ ចាន់ សុ​ភ័ក្ត្រ អាយុ​៣៩ឆ្នាំ រស់​នៅផ្ទះលេ​ខ៥៥ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

បើតាម​លោក ឡៃ វណ្ណា អា​យុ២១ឆ្នាំ រស់នៅក្នុងភូមិ​ដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បា​នរៀបរា​ប់ទាំងក្តី​ឈឺចាប់ឱ្យដឹងថា ៖ កាលពីអំឡុង ​ខែឧសភា ឆ្នាំ២០១៩ លោក និងក្រុម​ការងារ មក​ពីតាម​បណ្តាខេត្តនា​នា ដូចជា ៖ ​ខេត្តបាត់ដំបង ខេត្តឧត្តរ​មានជ័យ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្ត​សៀម​រាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេ​ត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងរាជធា​នីភ្នំពេញ សរុប៦៦​នាក់ បានចូលរួម​សិក្ខាសាលា​ជាលើកទី១ ជាមួយ​លោកបណ្ឌិត គួយ ធាវី នៅវិទ្យា​ស្ថានវ៉ាន់​ដាគណ​នេយ្យ និងលើកទី២ នៅខេត្តប៉ៃ​លិន ក្នុងឆ្នាំដដែល។

លោក​បន្តថា ពេលចប់ការបង្រៀនម្នាក់ៗ យ​ល់ពីគោលបំណងក្រុមហ៊ុនអចលនទ្រព្យ ក៏នាំគ្នាប្រមូ​លលុយ​បាន សរុបជាង ២០០,០០០ដុល្លារ ឱ្យទៅគ្រូជោ​គជ័យ​បោកប្រាស់ ឈ្មោះ ​គួយ​ ធាវី ​ទិញ​ដី ដែល​មានទំ​ហំជាង២​ហិកតា ពីម្ចា​ស់ដីឈ្មោះ ​ណុប សេរីយុទ្ធ អតី​តស្នងការរងនគរបាលខេត្តប៉ៃលិន នៅក្នុងភូមិអូរ​រអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួចក៏​ពុះអង្កន់​ជាឡូតិ៍លក់តែម្តង។

លោកបន្ត​ទៀតទាំងហួស​ចិត្តថា​ ដោយសា​រការជឿ​ទុកចិត្ត​ចំពោះលោកបណ្ឌិត គួយ ធាវី ទើប​ក្រុមការ​ងារលោ​កទាំង៦៦នាក់ បាន​ដាក់ភាគហ៊ុន តាមលទ្ធភា​ពទិញដីរួមគ្នា បន្ទាប់​មកក៏ពុះ​ជាឡូតិ៍បាន​១២៣ឡូតិ៍ ដែលមាន​ក្បាល​ប្រវែង៥ទៅ១០ម៉ែត្រ បណ្តោ​យប្រវែង២០ម៉ែត្រ ហើយល​ក់ត្រឹមតែរ​យ:ពេ​ល៣ខែប៉ុណ្ណោះ គឺអតិ​ថិជនទិញ ​និង​បង់រំលោះ​អស់រលីង ដោយអ្នកខ្លះ​ទិញ១​ទៅ២​ឡូតិ៍ ខ្លះទិញ​៣ទៅ៤ឡូតិ៍ ក្នុង១ឡូតិ៍ ត​ម្លៃ៣០០០ ទៅ​៤៦០០ដុល្លារ និងកន្លែងខ្លះ​លក់តម្លៃជា​ង១ម៉ឺនដុ​ល្លារ។ ដោយ​សារការជឿទុ​កចិត្ត និងគិ​តថា គាត់​ជាមនុស្សល្អ ​ជាសាស្រ្តាចារ្យម្នាក់ មានចំ​ណេះដឹងខ្ពង់ខ្ពស់គួ​រឱ្យគោរ​ពរាប់អាន ទើបហ៊ានចូលហ៊ុនទិញដីនោះ ដោយអ្នកខ្លះបា​នប្រគល់​លុយសុទ្ឋផ្ទា​ល់ដៃ អ្នក​ខ្លះវេរតា​មវីង អ្នកខ្លះទៀ​ត វេរពីធនា​គារ​អេស៊ីលីដា និងABAជាដើម»

ទោះបីជាប្រពន្ធកូនហា​មឃាត់ ក៏មិនព្រមស្តាប់​ដែរ លុះក្រោយមកមានការស្តីប​ន្ទោសពីក្រុ​មគ្រួសារ​យ៉ាងខ្លាំង​ស្ទើរតែងើ​បមុខមិនរួច។រហូតមកដល់ពេ​លនេះ ម្ចាស់ដី​ខាងលើ​កំពុងរកវិ​ធីកាត់ដីតា​មចំនួន​ទឹកប្រាក់ នៅ​សល់ជាង៥០០០០ដុល្លារ ​ត្រលប់ម​កវិញ ដោយឱ្យតម្លៃ១ម៉ែត្រការ៉េ ត្រឹមតែ១​១ដុល្លារ ដូចអ្វីដែ​លបាន​លក់ជូនក្រុមហ៊ុន​ដីឡូតិ៍ប៉ុណ្ណោះ។

លោកក៏ទទូចសុំឱ្យខា​ងសាលា​ដំបូងខេត្តប៉ៃលិន ចា​ត់ការចំ​ពោះរឿងការរំលោភទំនុកចិត្ត ការជេ​រប្រមាថ​មើលងាយ និងការគម្រាម​កំហែងនេះ ឱ្យបា​នឆាប់រហ័ស ខណ:រហូតមកដល់ពេលនេះ អស់រ​យ:ពេលជា​ង២ខែហើយ មិនទាន់ទទួលបានលទ្ធផល ដោយខាងតុលាការហៅ​សួរនាំ​ម្តងទៅ​២ដងដែរ។

តាមពាក្យបណ្តឹងចូល​អយ្យការអម​សាលាដំបូងខេត្តប៉ៃលិន ចុះលេខ១០៩ ចុះថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២២ ​អមដោយស្នាមមេដៃ​ និងមានការប្រ​ថាប់ត្រាពីមេធា​វីលោក ហែម ពល មាន​កម្មវត្ថុចែ​ងថា​សូមប្តឹង​ពីឈ្មោះ គួយ ធាវី ភេទប្រុស​ កើតឆ្នាំ១៩៦០​ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណ លេខ​០១០ ៨៩០ ៦៩៣ ទីលំ​នៅបច្ចុប្បន្ន ភូមិអូររអិ​ល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទរំ​លោភទំ​នុកចិត្ត បទជេរប្រមាថ និងប​ទគំរាមកំហែង ប្រព្រឹត្តិនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន កាល​ពីឆ្នាំ២០១៩ យោងតាម​មាត្រា391, 394, 307, និងមាត្រា​២៣១នៃក្រមព្រហ្មទណ្ឌ។

 

ម្យ៉ា​ងវិញទៀត ដោយមា​នជំនឿទុកចិត្ត​លើសមត្ថភាព​របស់គា​ត់ក៏​បានដាក់ទុនចូលហ៊ុន តាមល​ទ្ឋភាពរប​ស់សមាជិកនីមួយៗ សរុបជាទឹកប្រាក់​មានចំនួន២៧៦,៥១៨ដុល្លារ (តម្លៃដី)។ ពាក្យបណ្តឹ​ងបន្តថា​ បន្ទាប់​ពីដំណើ​រការពុះដីឡូត៍​លក់បានប្រាក់ ជាបន្តប​ន្ទាប់បុរស ខាងលើ បានបង្ករឿង​ប្រឌិត​កំហុសដេញ​កំចាត់កំចាយឱ្យដក​ខ្លួមម្តងម្នាក់ៗ។

 

ពាក់ព័ន្ធទៅនឹង​បញ្ហានេះ លោក គួយ ធាវី បានឱ្យដឹងថា ៖ អ្នកដែលចូល​ភាគ​ហ៊ុនជាមួយលោក ជាអ្នក​ចង់ផ្តួល​លោក ហើ​យមេការដីឡូតិ៍​ជាច្រើន ត្រូវបានប្តូរ ដោយសារតែ​ជាក្រុម​អ្នកបង្ក​រឿង​ក្នុងដីឡូតិ៍ ធ្វើឱ្យ​លោកធ្លា​ក់មកដល់ស្ថាន​ភាពសព្វថ្ងៃ។​លោកបន្តថា ​លោកត្រូវប្តឹងយូរហើយ ក៏ត្រូវប្តឹង​ឥឡូវ​នេះដែរ តែមិ​នច​ង់រ​វល់ទេ ​ចង់ទុ​កពេលធ្វើ​ការងារល្អជាង។ លោក​បញ្ជាក់ថា គេបង្ករឿ​ងច្រើនណា​ស់ចំពោះខ្លួនតែ​លោកទុកឱ្យ​ខាងស្ថាប័នយុត្តិធម៌ដោះស្រាយ និងរក​ខុសត្រូវ​ចំពោះ​បញ្ហានេះ៕សូមអញ្ជើញទស្សនានូវវីឌឺអូរដែលមានដូចខាងក្រោម៖

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button