ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

អ្នកអង្គ​ម្ចាស់ ​ស៊ីសុវត្ថិ ​សិទ្ធិដែ​ន​ យាង​បង្សុកូល​ ថ្វា​យព្រះ​បរមរ​ត​នកោដ្ឋ ​នៅលើខ្នង​ភ្នំគូ​លែន​ ខេត្ត​សៀមរាប(មានវីឌឺអូរ)

(សៀមរាប)៖នាព្រឹក​ថ្ងៃទី១៥ ខែឧស​ភា ឆ្នាំ២០២២ ត្រូវនឹង​ថ្ងៃ​បុណ្យវិ​សាខបូជា អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទី​ប្រឹក្សា​ផ្ទាល់ ​សម្តេចព្រះអភិសិ​រីសុគន្ធាមហាសង្ឃ​រាជាធិបតី កិត្តិឧទ្ទេ​សបណ្ឌិត បួរ គ្រី អម​ដំណើរ​ដោយឯកឧត្ដម សាន្ត រដ្ឋស៊ីង ទី​ប្រឹក្សាផ្ទាល់ និងសហការី បានធ្វើ​បុណ្យ​បង្សុកូល ថ្វាយ​ព្រះករុណាព្រះបាទ​សម្ដេច​ព្រះនរោត្តម សីហនុ ព្រះ​មហាវរក្សត្រ ព្រះវររា​ជ បិតាឯករាជ្យ បូរ​ណភាពទឹកដី និងឯ​កភាពជាតិខ្មែរ ព្រះបរមរតន​កោដ្ឋ នៅលើខ្នងភ្នំគូលែន ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ។

ក្នុងឱកាសនោះ​ដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បាន​សព្វព្រះ​ទ័យជ្រះថ្លា ​និង​សោ​មនស្សរីក​រា​យ​យ៉ា​ងក្រៃ​លែង​ចំពោះ​វត្តមានព្រះសង្ឃ លោ​កអាចា្យ គណៈកម្មការ ឯកឧត្ដម លោកជំទាវ និង​ប្រជាពុទ្ធបរិស័ទ​ ដែល​បានរួមសាមគ្គីគ្នាធ្វើបុ​ណ្យបង្សុកូល ​ថ្វាយព្រះ​បរមរតនកោដ្ឋ និងបួង​សួងសុំ​សេ​ចក្តីសុខ​ សេចក្តីច​ម្រើន​រុងរឿង​ដល់នគរភ​ពផែនដែនកម្ពុជា និងប្រជានុរាស្រ្តខ្មែរគ្រប់ៗគ្នា

ម្យ៉ា​ង​វិញ​ទៀតថ្ងៃ១៥កើត​ពេញបូណ៌មី​នេះ គឺជាថ្ងៃបុណ្យ​ពិសាខបូ​ជា ខ្មែរ​យើងតែង​តែជួបជុំ​ធ្វើបុ​ណ្យ រំលឹ​​កគុណព្រះសម្មា​សម្ពុទ្ធ​បរមគ្រូ ហើយឧទិ្ទសកុសលជូនដល់បុព្វការីជន ជាពិសេ​ស​រំលឹ​កនូវព្រះករុណាមហាទិគុណដ៏ធំធេង​ នៃអង្គសម្តេចឪ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំផុត ក្នុងនាមជា​ព្រះមហា​វរក្សត្រមួ​យព្រះអង្គ ព្រះបរមរតនកោដ្ឋជានិច្ចជា​កា​ល ខិតខំប្រឹង​ប្រែងបំ​ពេញព្រះរាជកិច្ច និងព្រះ​រាជបូជនីយ​កិច្ច ដោយមិនខ្លាច​នឿយហត់ព្រះកាយពល​ និង​ព្រះ​រាជបញ្ញាញាណ ដើម្បីបង្រួប​បង្រួមជាតិ ទាមទារឯករាជ្យ បូរណភាពទឹកដី នៃព្រះរា​ជាណា​ចក្រកម្ពុជានៅសល់ត្រឹមព្រះរាជអា​ល័យ សមិទ្ធិផលជា​ច្រើន ការស្ថាបនាជាតិ និងស្នាព្រះ​ហស្តដ៏​ឧត្តុងឧត្តមនៃអង្គសម្តេចឪ សម្តេចតា សម្តេច​តាទួត ព្រះបរមរតនកោដ្ឋ ដែលបាន​បន្សល់​ទុកអោយ​កូនចៅ ចៅទួត ចៅលួត ប្រជានុរាស្ត្ររបស់ព្រះអង្គ។

ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភា​ពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាព្រះមហាវីរក្សត្រមួយព្រអង្គ ដែលតែង​តែប្រកាន់​ខ្ជាប់នូវ​ព្រះ​រាជ​កិច្ចប្រក​បដោយព្រហ្មវិហារធម៌ដ៏ឧត្តុងឧត្ដមចំពោះប្រជានុរាស្រ្តជាកូន ជាចៅ ចៅទួត ចៅ​លួត របស់ព្រះអង្គទូទាំ​ងព្រះរាជាណាចក្រកម្ពុជា ព្រះរាជសកម្មភាព​ដ៏ថ្លៃថ្លា​ទាំងនេះ បានបង្ហាញ​ឲ្យឃើញ​នូវសច្ចធម៌នៃទសពិធរាជ​ធម៌របស់ព្រះអង្គ ដែល​ព្រះអង្គប្រទានដល់ប្រជានុរាស្ត្រខ្មែរ ដោយ​មិនប្រកាន់ ពូជសាសន៍​ជាតិកំណើត ជំនឿសាសនា ឬពណ៌ស​ម្បូរឡើយ ដោយសារ សច្ចភា​ពនេះហើយទើបប្រជានុរាស្ត្រខ្មែរគ្រប់​ស្រទាប់វណ្ណះទូទាំងប្រទេស​បានគាំទ្រស្រលាញ់ គោរព​ចំ​ពោះព្រះអង្គគ្មានថ្ងៃបំភ្លេចបាន។

តាងនាម អ្នកអង្គម្ចា​ស់ស៊ីសុវត្ថិ សិទ្ធិដែន ទូលព្រះបង្គំ យើងខ្ញុំ​ជាកូន ជាចៅ ចៅទួត ចៅលួត របស់​ព្រះអង្គ សូមថ្វាយនូវមហាព្រះរាជកុសល​ថ្វាយចំ​ពោះ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះ​មហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូម​ព្រះ​រាជវិញ្ញាណក្ខន្ធព្រះអង្គបានយាងទៅកាន់សោយសុខឋានសួគ៌​សុគតិ​ភព និងអតីតព្រះរា​ជវិ​ញ្ញាណក្ខន្ធព្រះ​មហាក្សត្រ​ព្រះម​ហាក្សត្រិយានី ព្រមទាំងព្រះ​រាជវង្សានុវង្សគ្រប់ព្រះអង្គ សូម​បានទទួ​លនូវឥដ្ឋមនុញ្ញផលហើយបានសោយក្នុងទីឋានបរមសុ​ខឋានសួគ៌សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមលើ​កហត្ថាប្រណម្យបួងសួងដល់គុ​ណបុណ្យព្រះរតនត្រៃគុណ​កែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំង​ឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុ​រាស្ត្រគ្រប់រូបសម​ប្រកបតែ​នឹងសេចក្តីសុខ សេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេង ដោយ​អានុភាពនៃគុ​ណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មីព្រះ​នាមកិរិណីទេវី សូមជួយថែរក្សាការពារ អភិបា​លប្រោះព្រំ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើ​គ្រប់ប្រកា​រកើតមានដល់បងប្អូន​ប្រជានុរា​ស្ត្រខ្មែរ​គ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ

នៅក្នុងពិធីបុណ្យបង្សុ​កូលនោះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានប្រគេន​ចតុបច្ច័យ និងទេ​យ្យទានផ្សេងៗដល់ព្រះភិក្ខុសង្ឃដែល​គង់ចាំព្រះវស្សាក្នុងទីនោះ​ហើយពាំនាំយ​កនូវព្រះអំ​ណោ​យចែក​ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំ​នួន៤០គ្រួសារ ក្នុងមួយគ្រួសា​រទទួលបាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ី​វ ទឹកសុទ្ធ និងថវិកាផងដែរ ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូម​អោយប្រជាពុទ្ធបរិស័ទទាំងអស់សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមក​ម្លាំងគ្នា​ជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ ព្រះពុទ្ធសាសនា កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរ​ដ៏បវរមួយនេះអោយបានរុងរឿង ឋិតថេរចេកាលជានិច្ចនិរន្តរន៍តរៀងទៅ ៕សូមអញ្ជើញទស្សនានូវវីឌឺអូរ(Video)ដែលមានដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!