ព័ត៌មានជាតិព័ត៌មានមិត្តខ្មែរព័ត៌មានស៊ើបអង្កេត

កាស៊ីណូ​របស់​ឧកញ៉ា លឹម ហេង កំពុងផ្គើនទៅនឹងបំរាម​របស់រាជរដ្ឋាភិបាល​ បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូន

ខេត្ត​ឧត្ដរមានជ័យ៖អាជ្ញាធរខេត្តឧត្តរមានជ័យ ហាក់រក្សាភាពស្ងប់ស្ងាត់ ខណ:កាស៊ីណូ​របស់​ឧ​កញ្ញ៉ា លឹម ហេង កំពុង​បើកដៃ​ឲ្យ​ខ្មែរចូល​លេង​យ៉ាងភ្លុកទឹកភ្លុកដី រហូត​មានអ្នកខ្លះ​ចាញ់​បោស​គូទ​ខោ លក់​អស់​ដីធ្លី​ ផ្ទះសម្បែង រហូត​ខ្លះរត់ចោលស្រុក ព្រោះ​តែខ្មាស់​គេជាដើម។

 

​ប្រជាពលរដ្ឋ​ដែលធ្លាប់ចាញ់អស់បោសគូទខោបានលួចបង្ហើប ទាំងភាពក្តុកក្តួលដោយខ្មាស​គេ​ពេក បាន​លើកឡើង​ថា កនកន្លងខ្លួនធ្លាប់​លង់​ចាញ់ល្បែង​ស៊ីសងក្នុង​កាស៊ីណូ​ខាងលើ ហើយ​សម្រេច​ចិត្ត​លក់​ដីធ្លី​ ផ្ទះសម្បែង ដើម្បី​បាន​លុយ​ចូល​លេង​ស្រង់ដើម​ ក៏ប៉ុន្តែ​នៅតែ​ចាញ់​ងើបមុខ​មិន​រួច​ដដែល​។​

 

​អ្នក​ចាញ់ល្បែង​ររូបនេះបញ្ជាក់ថា មិនមែន​ត្រឹមតែ​រូបខ្លួនម្នាក់​ឯង​នោះទេ ដែល​លង់ខ្លួន​ចាញ់ល្បែង​ក្នុង​កាស៊ីណូ ឈ្មោះ សា​ង៉ាំ រី​ស៊ត គឺ​មាន​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត ខ្លះ​លក់​អស់​ទ្រព្យសម្បត្តិ អស់​ពី​ខ្លួន ព្រាត់ប្រាស​ក្រុមគ្រួសារ និង​រត់ចោលស្រុក​ទៅ​ធ្វេី​ការ​នៅ​ប្រទេស​គេ ដដោយសារចាញ់ល្បែងច្រើនពេក ណាមួយខ្មាស់គេផង ចង់គិតខ្លីម្តងៗទៀតផង។

 

​ម្ចាស់​កាស៊ីណូ​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ្ញា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ដែល​គ្រាន់តែ​ក្នុង​ខេត្ត​ឧត្តមានជ័យ លោក​មាន​កាស៊ីណូ​រហូត​ទៅ​ដល់​បីរ​កន្លែង​ឯណ្ណោះ​។

 

​អ្នក​មាន​ភារកិច្ច​ការ​ផ្នែក​កាស៊ីណូ ក្នុង​ខេត្ត​ឧត្តរមានជ័យ បានបញ្ជាក់​ថា កាស៊ីណូ​របស់​លោក​ឧកញ៉ា លឹម ហេង ដែល​បើកដៃ​ឲ្យ​ខ្មែរ​ចូល​លេង​តាមតែ​អំពើ​ចិត្ត មាន​ស្ថិត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ជប់​គគី​, ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រកទ្វារ​អន្តរជាតិ ជាំ​សាងាំ​។​

 

យោងតាម​អ្នក​បាន​ដឹង​សាច់រឿង​ច្បាស់ អំពី​កាស៊ីណូខាងលើបានបង្ហើថា ចាប់តាំងពី​កាស៊ីណូ​ខាងលើ​បើក​ដំណើរការ គេ​សង្កេតឃើញ​ជនជាតិ​ខ្មែរ​ចូល​លេង​ជា​រៀងរាល់ថ្ងៃ ខុស​ពី​សេចក្តីជូនដំណឹង (​ស​.​ជ​.​ណ​) របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​។ ស​.​ជ​.​ណ របស់​គណៈរដ្ឋមន្ត្រី​បាន​កំណត់​ថា ក្នុង​វង់ល្បែង​កាស៊ីណូ​នីមួយៗ គឺ​បើក​ទទួលភ្ញៀវ​ឲ្យចូល​លេងតែ​ជន​បរទេស​តែ​ប៉ុណ្ណោះ ហើយ​ដាក់​កំហិត​មិន​ឲ្យ​ខ្មែរ ចូល​លេង​ជា​ដាច់ខាត​ តែដោយឡែកកាស៊ីណូ​របស់​ឧកញ៉ា លឹម ហេង បែជាបើកឲ្យខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយផ្គើនទៅនឹងបំរាមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅវិញ។ដូច្នេះសង្ឃឹមថា អាជ្ញាធរខេត្តឧត្ដរមានជ័យ និងមានចំណាត់ការទៅលើកាស៊ីណូខាងលើនេះ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រមុខរាជរដ្ឋាភិបាលដាក់ចេញ៕

សូមអញ្ជើញទស្សនានូវវីដេអូដែលមានដូចខាងក្រោម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!