ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

សង្ស័យរថ​យន្តយីឌុបខ្នាត​យក្ស ដឹកឈើ​ជាច្រើន​ម៉ែត្រគូប ដែលកំពុង​ខូចលើផ្លូវ​ជាតិ​លេ​ខ៦២ ជា​ខ្សែ​សាឡាយ​របស់លោក វង្សវិសិដ្ឋ នាយ​កសង្កាត់​រដ្ឋបាល​ព្រៃឈើស្រុកត្បែងមា​នជ័យ ហើយមើ​ល​ទៅ បានជាគ្មាន​ចំណា​ត់​ការបង្រ្កាប(មានវីឌីអូរ)

ខេត្តព្រះវិហារ៖មហាជនកំពុងដា​ក់​ការសង្ស័យ​ទៅលើលោក វង្សវិសិដ្ឋ នាយ​កសង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ត្បែង​មា​នជ័យថា ប្រហែ​លជាត្រូវដងត្រូវផ្លែ ឬក៏មានការទំនាក់ទំនង​ទទួលបានផល​ប្រ​យោ​ជន៍​ពីឈ្មួញ​រកស៊ី​ដឹកជញ្ជូនផ​លអនុផ​លព្រៃឈើហើយមើលទៅ ​បានជាមិ​នអើ​ពើក្នុងការបង្ក្រាប​ ខណៈ​រថយន្ត​យីឌុប ១គ្រឿង​ ពាក់ស្លាក​លេខ (កំពង់ធំ 3A-1359) ដឹក​ឈើ ពីខេត្តព្រះវិហារ ឆ្ពោះទៅ​ខេត្ត​កំពង់​ធំ​ អស់​ល័ក្ខ​ក៏ស្រាប់​តែខូ​ច​នៅលើដង​ផ្លូវជាតិ​លេខ​ ៦២ ហៅ (ផ្លូវក្រាំង​ដូង) ស្ថិតនៅភូមិ​អន្លង់​ស្វាយ ឃុំព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ជិត​១០ថ្ងៃហើយមកនោះ ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមសារព័ត៌​មានជាច្រើន​អង្គភាព បានខ​លរា​យការ​ណ៍ជូនទៅលោក វង្ស វិសិដ្ឋ នាយ​សង្កាត់រដ្ឋបាលព្រៃ​ឈើ ស្រុក​ត្បែងមានជ័យ ដើម្បី​ឲ្យចុះ​ពិនិត្យនិងមានចំណាត់ការ ក្នុងនោះលោកក៏​បានដឹក​នាំកម្លាំងចុះ​មកត្រួតពិ​តនិត្យបាន​មួយភ្លែត ឃើ​ញ​មាន​ឈើផ្ទះ​ចា​ស់នៅ​ពីលើ​ លោក​ក៏​ប្រញាប់ប្រញាល់​ត្រឡប់ទៅវិញភ្លាម ដោយ​មិន​បានប្រាប់​ក្រុម​សារព័ត៌​មាននោះដែរ។ក្រោយមកក្រុមសា​​រព័ត៌មាន​ជាច្រើនអង្គភាព បា​នខ​លទៅ​លោក ដើម្បី​សួរ​នាំ​ករណីខាងលើនេះ តែលោក វង្ស វិសិដ្ឋ បានឆ្លើយ​បំភ្លឺថា៖ លោកមិនអាច​ធ្វើកា​រឆែកឆេរ និ​ងរើ​ឈើក្នុង​រថយន្តនេះបាន​ទេ រងចាំម្ចាស់​គេមក​សិន ទើបខាង​ជំ​នាញលោក​អាចធ្វើការ​តាម​នីតិវិធី​បាន។

 

ជុំវិញករ​ណីរថ​យន្តយីឌុបដឹ​កឈើ​កំពុងតែ​ខូចនៅ​លើដងផ្លូវជាតិលេ​ខ៦២ ខាងលើនេះដែរ ប្រជាព​ល​រដ្ឋ និងម​ហាជនរួមនឹ​ងសា​រព័ត៌មា​នជាច្រើនអង្គភាព កំពុងមា​នកា​រងឿយឆ្ងល់ជាខ្លាំង ខណៈដែល លោ​ក វង្ស វិសិដ្ឋ នា​យសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្បែង​មានជ័យ ដឹកនាំកម្លាំង​ត្រួតពិនិត្យ​ឃើញ​ឈើ​ក្នុងរថយន្ត​យីឌុបហើយ បែរជាគ្មានចំ​ណា​ត់ការទៅវិញ ឬមួយលោ​កមានចេតនា ពន្យា​ពេល ជា​ច្រើនថ្ងៃបន្ត​ទៀត ដើម្បី​ឲ្យម្ចាស់​ឈើ​មានឱកាស ក្នុងកា​ររត់ច្បា​ប់អនុញ្ញាតិ ពីមន្ត្រីជំ​នាញសិន ទើប​រថ​យន្ត​យីឌុប​នេះ អាចបន្តដឹ​កឈើ​ទៅដល់​គោល​ដៅ ​ដោយសុវត្ថភាព។បើអញ្ចឹងមែន​នោះ មិនខុ​សពីពា​ក្យចាស់​ពោលថា «កន្ទេលធំ បន្លំដេក រឺ ត្រីងៀត ឆ្លៀតពងនោះទេ»។ដូច្នេះស្នើ​ឲ្យរដ្ឋម​ន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សុខុន ដាក់មន្ត្រីជំនាញ​ចុះ​ពិនិត្យមើល​មន្ត្រី​ថ្នាក់​ក្រោមផងទាន ពិសេសលោក វង្សវិសិដ្ឋ នាយ​កសង្កាត់​រដ្ឋបាល​ព្រៃឈើស្រុកត្បែងមា​នជ័​យ តែម្តង បើ​មិនមានកា​រទប់ស្កាត់​ឲ្យបានទាន់ពេលទេនោះ​ ផលអនុផល​ព្រៃឈើ​នឹងវិនាស​ហិន​ហោច​​ជាក់​ជាមិនខា​ន ៕សូមអញ្ជើញទស្សនានូវវីឌឺអូរដែលមានដូចខាងក្រោម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!