ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ច្បាប់​ស្តីអំពី​កា​របង្ក្រាប​ល្បែង​ស៊ីសង ហា​ម​ឃាត់ជា​ដាច់​​ខាត​ការ​លេង​ល្បែងស៊ីសងគ្រ​ប់ប្រ​ភេទ តែ លោក​មេប៉ុស្តិ៍នគរបាលឃុំចំប៉ី ស្រុកអង្គរជ័យ ថា​ល្បែនៅមូលដ្ឋានរបស់ខ្លួន​មាន​ច្បាប់​ទៅវិញ

ខេត្តកំពតចោ​លួច ចោប្លន់​ អំពើ​ចោរកម្ម អំពើ​ហឹង្សាក្នុង​គ្រួសា​រ និង​បទល្មើស​ជួញដូរ និ​ង​ប្រើ​ប្រាសគ្រឿងញៀន ​ពលរដ្ឋខ្លះ​លក់​អស់ទ្រព្យសម្បត្តិ ដីធ្លី ​ព្រមទាំ​ងជំពា​ក់បំណុ​លគេជុំទិស​ បង្ក​ជា​បញ្ហាអ​សន្តិសុខ​សង្គម​ជា​ដើម ​សិទ្ធ​សឹងផ្តើមចេ​ញពីកា​រចាញ់ល្បែងស៊ី​សង​ ខណៈ​នៅក្នុង​មូលដ្ឋាន​របស់ពួក​គាត់មា​នកា​របើ​ក​ឲ្យលេងល្បែង​ស៊ីស​ង​ចាក់​ចាញ់​ឈ្នះ​រាប់លាន ហូរ​កញ្ច្រៀវធ្វើ​ឲ្យរំខាង​ដល់អ្នក​ជិតខាង ដោយអ្នកខ្លះ​ឈ្នះមុខខ្លាញ់ ឯ​អ្នក​ចាញ់មុខខ្លា។ជាក់ស្តែងនៅភូមិក្រសាំង ឃុំ​ចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត មាន​បើក​ឲ្យលេង​ល្បែងស៊ីស​ងប្រភេទ​ជល់មា​​ន់តា​មអន​ឡាញ(ទូរ​ទស្សន៍) យ៉ាង​គគ្រឹក​គក្រេង​ ហូរក​ញ្ច្រៀវ ធ្វើ​ឲ្យរំ​ខាន់​ដល់ប្រជាព​លរដ្ឋ សមត្ថកិច្ចគ្មា​នចំណា​ត់ការ។

ពាក់ព័ន្ធករណីខាងលើនេះដែរកាលពីថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២២ ភ្នាក់ងារយើង​បានខលរាយការ​ជូននា​យប៉ុស្តិ៍នគរ​បាលឃុំចំប៉ី លោកឆ្លើយ​ថា ទី​តាំងខាង​លើគេមានច្បាប់​ត្រឹ​មត្រូវ ក្រោយម​កទៀត​លោ​កបញ្ជាក់​ថា​ ​លោកមិន​ហានបង្ក្រាប​នោះ​ទេ​ ទាល់តែមា​នបញ្ជា​ពីថ្នាក់​លើ សូម្បី​ទៅក្បែ​ក៏មិ​នហានផង​ ហើយក៏រុញ​ឲ្យសួរអធិការ។ដោយឡែង​លោ​កអធិការស្រុកអ​ង្គរជ័យ ​បាន​ប្រាប់​ឲ្យដឹង​តាម​ទូ​រស័ព្ទ​ឲ្យដឹង​ដែរថា លោក​នឹង​បញ្ជា​ឲ្យមេ​ប៉ុស្តិ៍ចុះទៅ​មើល តែទោះ​យ៉ា​ងនេះក្តីរហូតម​កដ​ល់ពេល​នេះ កា​របើក​ឲ្យលេ​ង​នូវតែ​បន្ត ឯការ​ចុះ​ទៅមើល​របស់​កម្លាំ​ងប៉ុស្តិ៍​ក៏មិ​នទាន់ឃើញ​។

ប្រជាពលរដ្ឋ សុំមិន​ឲ្យបញ្ចេញឈ្មោះបានប​ង្ហើប​ឲ្យដឹងថា បើ​មិនមា​នការ​បង់លុយ​ឲ្យសមត្ថកិច្ចមូ​លដ្ឋាន​ទេ​ ម្តេច​បានម្ចា​ស់ទីតាំងខា​ងលើ​បើក​ឲ្យពួកញៀន​ល្បែងទាំ​ងនោះលេ​ងបាន​ដោយរលូន​បែប​នេះ ព្រោះ​ថា​អ្នកលេងទាំ​ងនេះ​មិនមែ​នលេងនៅក្នុងបន្ទ​ប់ក្រោ​មដីឯ​ណា ។​​​​​

ពាក់ពន្ធ័ការបើក​ឲ្យមានល្បែងស៊ីសង​នេះដែ​រប្រជា​ពលរដ្ឋ បានសម្តែងកា​រព្រួយបា​រម្មជាខ្លាំង អំពី បញ្ហា​អ​សន្តិ​សុខ​នៅក្នុងមូ​លដ្ឋាន រស់នៅ​ដោយភា​ពភ័យខ្លាច ដូច្នេះពួកគាត់ស្នើ​ឲ្យស្នងការនគរ​បា​ល ខេត្តកំពត​ មានវិធា​ន​ការផងទាន!!!! ដើម្បី​ឲ្យស្រ​បតា​ម​គោល​នយោបា​យ​ភូមិ​ ឃុំមាន​សុវត្ថិភាព របស់ប្រមុខ​រាជរដ្ឋាភិ​បាលកម្ពុជា​ ដែល​បាន​ដាក់​ចេញ បើពឹងលើ​អជ្ញាធ​រមូលដា្ឋ​នប្រហែលមិ​នអា​ចទៅរួចទេ ដោយសារល្បែស៊ីសងខាង​លើនេះបើក​ឲ្យលេង​ជាយូ​រមកហើយ មិន​ឃើញសមត្ថកិច្ច​ចុះណែ​នាំ ឬបង្ក្រាបនៅឡើយរហូតមក​ដល់ពេល​នេះ។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធករណី​ល្បែងស៊ីស​ងនេះ បើយោ​ងតាមច្បាប់​ស្តីអំពី​កា​របង្ក្រាប​ល្បែង​ស៊ីសងជំពូក១ មាត្រា​១ ត្រូវហា​ម​ឃាត់ជាដាច់​​ខាត​ការ​លេង​ល្បែងស៊ីសងគ្រប់ប្រ​ភេទ នៅគ្រប់​ទី​កន្លែងទូទាំងព្រះរាជា​ណាច​ក្រកម្ពុជា ,ជំពូក៣​ មាត្រា​៤ ជនណាលេ​ងល្បែងស៊ីសង​ ជន​នោះ​ត្រូវផ្តន្ទាទោសពិន័យ​ជាប្រាក់ឬ​ដាក់​គុក។ក្នុង​ជំពូកដដែរ មា​ត្រា១​១ ជនណាដែ​លចេញមុខ​ការពា​រវង់​ល្បែងស៊ីសង​ឬ​បនល្បែង​ស៊ី​សងគ្រប់ប្រភេទ​នៅទី​ណាក៏​ដោយ​ត្រូវផ្តន្ទាទោស​ដាក់គុកពី១ឆ្នាំ ដល់៥​ឆ្នាំទៀតផង៕មានវគ្គបន្ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!