ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ល្បែងស៊ីសង​ជល់មាន់​តាមអនឡាញ នៅទល់មុខវិទ្យាល័យ​សម្តេចក្រុមព្រះ ឃុំត្រាំកក់ កំពុងបង្វក់​គ្រូបង្រៀន និងសិស្សសាលា សមត្ថកិច្ចគ្មានចំណាត់​ការ

ខេត្តតាកែវ៖ល្បែងស៊ីសងប្រភេទ​ជល់មា​ន់តាមអនឡាញ កំពុង​ពេញនិយមជាខ្លាំង​នៅក្នុង​ទឹកដី​ស្រុក​ត្រាំកក់ ពិ​សេសកំពុង​បង្វក់​គ្រូបង្រៀន និងសិ​ស្សានុសិស្ស ខ​ណៈ​ល្បែងស៊ីសងប្រភេទនេះ​ កំពុ​ងបើ​ឲ្យលេ​ងយ៉ាងកគ្រឹកកគ្រេងនៅ​ទល់មុខសាលាវិទ្យា​ល័យ​សម្តេចក្រុមព្រះ​ ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​ត្នោត ឃុំត្រាំកក់ ស្រុកត្រាំក​ក់ ខេត្តតាកែវ សមត្ថកិច្ចមូលដ្ឋា​នហា​ក់រក្សា​ភាព​ស្ងប់​ស្ងាត់ ។

 

ជុំវិញ​ការបើក​ឲ្យមាន​ល្បែង​ស៊ី​សងនៅ​ពីមុខសាលា​រៀន​ ដែ​ល​ជាថ្នាលបណ្តុះ​បណ្តា​លអ​ប់​រំធនធាន​មនុស្សនេះ​​ដែរ ភ្នាក់​ងារ​អង្គភា​ពគេហទំព័រ ខ្មែរម្ចាស់ការ ​បានខ​លទូស័ព្ទរា​យ​ការណ៍ជូនលោក​នាយ​ប៉ុស្តិ៍​នៅ​មូល​ដ្ឋាន​ លោក​ប្រាប់​ថា លោក​បានប្រាប់​ឲ្យ​ម្ចាស់​ទីតាំងខា​ងលើ​​ឲ្យបិតរួ​ចហើយ​ ​តែ​មួយ​​ស​ន្ទុះ​ក្រោយម​ក ក៏ស្រាប់​តែ​ម្ចាស់​ទីតាំង​ខា​ង​លើមិ​នដឹង​បានលេខ​ទូរស័ព្ទ​ពី​ណានោះទេ​ខលមក​សុំ​សំរួល​ទៅវិ​ញ។ទោះ​យ៉ាង​នេះ​ក្តីទីតាំ​ងខាងលើនេះ តា​មសេចក្តីរាយ​ការណ៍​រហូត​មកដ​ល់ពេល​នេះ មិន​ទាន់បិតនៅឡើយ​ទេហើយក៏មិនទា​ន់មានចំណា​ត់ការតាមផ្លូវច្បាប់​​ស្តីអំពី​ការបង្ក្រាបស៊ីសង​ពី​កម្លាំងស​មត្ថកិច្ចនៅឡើយ​ទេ រហូតម​កដល់ពេលនេះ។​ដូច្នេះសង្ឃឹមថាលោ​កអធិការស្រុក​ត្រាំកក់ នឹង​មានចំ​ណាត់ការទៅ​លើល្បែង​ស៊ីសង​ខាងលើនេះ ដើម្បី​ឲ្យស្របតាម​គោលន​យោបា​យភូមិ ឃុំមា​នសុវត្ថិភាព​របស់ប្រមុ​ខរាជរដ្ឋាភិ​បាលកម្ពុជា​ ដែលបានដា​ក់ចេញ។ព្រោះ​ថា មានល្បែងស៊ី​សង តែង​តែកើ​តមានឡើងនូវ​បទល្មើសផ្សេងៗ ដូច​ជា អំពើ​ចោរកម្ម អំពើ​ហឹង្សាក្នុងគ្រួសារ និងប​ទល្មើសជួញដូរ ប្រើប្រាសគ្រឿងញៀន ​ព្រោះមានប្រជាព​លរដ្ឋខ្លះ​ចាញ់ល្បែង​លក់អស់ទ្រព្យ​សម្បត្តិ​ដីធ្លី ​ជំពាក់បំណុលគេជុំទិ​ស បង្កជាបញ្ហាអ​សន្តិសុខ​សង្គម​ជាដើម ទាំងនេះ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រស់នៅ​ដោយភា​ពភ័យខ្លាចទៀតផង៕មានវគ្គបន្ត ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!