ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍

  • ជនជាតិចិន បើកបររថយន្តម៉ាកព្រូស ឆ្លងផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្ន បុកអ្នកជិៈម៉ូតូ បណ្តាលរបួសធ្ងន់២នាក់ ចំណែករថ​យន្តធ្លាក់ចូលប្រឡាយ

    បន្ទាយមានជ័យ៖ដោយសារកត្តាបើកប​រខ្វះការប្រយ័ត្ន ​ជន​ជាតិចិនបើ​កប​ររថយន្តម៉ាក​ព្រូសឆ្លង​ផ្លូវបំ​បែក​ជាបួន​ បានបុកអ្នក​ជិៈ​ម៉ូតូ បណ្តាល​របួសធ្ងន់២នាក់ ត្រូវបានដឹកបញ្ជូនទៅ​សង្ក្រោះ​នៅឯមន្ទីរ​ពេទ្យបង្អែកក្រុងប៉ោយប៉ែតភ្លាមៗ ចំណែករថយន្តធ្លាក់ចូលប្រឡាយ។ហេតុការណ៍នេះបានកើ​តឡើងនៅរ​សៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកជាបួនស្ថិតភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោ​យប៉ែត។ ប្រភពព័ត៌មានបាន​ឲ្យដឹងថា៖មុន​ពេលកើតឡើង​គេបានឃើញ​ស្ត្រី ២នាក់ បានជិៈម៉ូតូម៉ាក់ស៊ូម័រអុិច បើកឆ្លងផ្លូវបំ​បែកជាបួន ត្រូវបានរ​ថយន្តម៉ាក់ព្រូស ១គ្រឿង ពាក់ផ្លាក់លេខ ព្រៈសីហនុ 2B.9228បើក​បរដោ​យជនជាតិចិន…

    Read More »
  • ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឱ្យម្នាក់ធ្លាយខួរស្លាប់មួយរំពេច និង ៤នាក់ទៀតរងរបួសស្រាលនិងធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ

    ខេត្តបន្ទាយមានជ័យ : ពិតជារន្ធត់ណាស់បុរសម្នាក់ធ្លាយខួរចេញមកក្រៅស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯបួននាក់ទៀតរងរបួសស្រាលនិងធ្ងន់ ត្រូវបានក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកMSXពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-8700 និងម៉ូតូហុងដាឌ្រីមសង់ ពាក់ស្លាកលេខបន្ទាយមានជ័យ 1AB-2865។ហេតុការណ៍នេះបានកើតឡើងនាយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅលើកំណត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចខាងកើតផ្លូវចូលអគារថ្មី ស្ថិតនៅក្នុងភូមិបាលិលេយ្យ ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។…

    Read More »
  • រថយន្តបែនដឹកដី២គ្រឿងបើកដេញគ្នាពេលយប់ បុករៈម៉ូតូ២គ្រឿង បណ្តាលស្ត្រី ១នាក់បានស្លាប់ និងរបួសស្រាល២នាក់ នៅក្រុងសិរីសោភ័ណ

    បន្ទាយមានជ័យ៖ស្លាប់ ១នាក់ និងរបួសស្រាល ២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តបែនដឹកដី២គ្រឿងបើកដេញគ្នាពេលយប់ បុករៈម៉ូតូ២គ្រឿងនាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅបណ្តោយផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកវរៈសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់មានឈ្មោះ អុី ម៉ៅ…

    Read More »
  • ម៉ូតូ និងម៉ូតូកងបីជំហៀង បុកគ្នាពេញទំហឹង នៅស្រុកម៉ាឡៃ បង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលមនុស្សប្រុសស្រីពីរនាក់រងរបួសធ្ងន់

    បន្ទាយមានជ័យ៖មនុស្សប្រុសស្រីពីរនាក់បានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗក្រោយពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលមិននឹកស្មានដល់ រវាងម៉ូតូនិងម៉ូតូកង់បីចំហៀង បុកគ្នាពេញទំហឹងបង្កឲ្យមានអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនាវេលាម៉ោងប្រមាណ ១៩និង ០០ នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥៩ ត្រង់ចំណុចផ្លូវកែងមុខវត្តម៉ាឡៃ ស្ថិតនៅក្នុងភូមិ.ឃុំ.ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូកង់បីចំហៀង ១គ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច…

    Read More »
  • រថយន្ត២គ្រឿងនិងគោយន្តដឹកធុងបាស១គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាល​ឲ្យ​របួស៤នាក់ ធ្ងន់ម្នាក់​នៅ​ក្រុ​ងប៉ោយប៉ែត

    ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុស្ស៤នាក់​រងរបួសស្រាល និងធ្ងន់ ១នាក់ ក្នុងហេ​តុកា​រណ៍​គ្រោះថ្នាក់ចរាចរណ៍​ ដែលបង្កឡើង​ដោយ​រថយន្ត២គ្រឿង​និង​គោយន្តដឹក​ធុងបាស់ ១គ្រឿង​បានបុ​កបន្តកន្ទុយគ្នា នាថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២៤ ត្រង់​ចំណុច​ដើមពោធិ៍អា​ស្រម​លោក​យាយ​ម៉ៅ ស្ថិតនៅៅក្នុង​ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ប្រភពព័ត៌មានបាន​ឲ្យដឹងថា៖នៅ​មុន​ពេលគ្រោះថ្នាក់ចរាចរណ៍​កើតឡើង​គេបានឃើញ​រថយន្ត​ម៉ាក​toyotaព្រូស ពណ៌ឈាមជ្រូក បើកបរក្នុងទិ​សដៅពីកើ​តទៅ​លិច ​ពោលគឺពី​ទីរួម​ខេត្តបន្ទាយ​មាន​ជ័យ​ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត លុះមកដល់ចំណុចកើតហេតុខាលើ ក៏បាន​រ៉េចង្កូត​ទៅ​បុករថយន្ត​toyota​…

    Read More »
  • រថភ្លើង បុករថយន្ត ធ្លាក់ពីលើផ្លូវ បណ្តាលស្ត្រី ២នាក់ ភ័យរហូតសន្លប់បាត់ស្មារតីនៅក្នុងរថយន្ត ត្រូវបានដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ

    ខេត្តបន្ទាយមានជ័យ៖ស្ត្រីពីរនាក់សន្លប់បាត់ស្មារតី ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ក្រោយពីរថភ្លើងបានបុករថយន្តធ្លាក់ពីលើផ្លូវ បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នគរបាលបានឲ្យដឹងថា៖ ស្ត្រី២នាក់ដែលសន្លប់នោះមានឈ្មោះ ព្រំ ចន្តា អាយុ ៥៨ឆ្នាំ និងឈ្មោះ ធូ សុជាតិ អាយុ…

    Read More »
  • ម៉ូតូ និងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់០២នាក់ របួសធ្ងន់០១នាក់នៅក្នុងស្រុកភ្នំស្រុក

    បន្ទាយមានជ័យ៖មនុស្ស០២នាក់ បានស្លាប់ និង ០១នាក់ទៀតរងរបួស ត្រូវបានដឹក​បញ្ជូន​ទៅមន្ទីរ​ពេទ្យភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាច​រណ៍រវាងម៉ូតូ​បុកជាមួយម៉ូតូ នៅវេលា​ម៉ោង០​៦និង២៥​នាទីយប់ ថ្ងៃទី២៤ ខែមី​នា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវប៉េតុង​លើខ្នង​អាងត្រពាំងថ្ម​ ខាង​ជើ​ងផ្លូវ​ចុះភូមិ​តាអុងចម្ងាយប្រហែល១០០​០ម៉ែត្រ ស្ថិតនៅភូមិ​តាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តប​ន្ទាយមានជ័យ ។ នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ដំបូង​មានម៉ូតូ០១​គ្រឿង ​ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០​០១…

    Read More »
  • ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឱ្យបុរសវ័យ ១៨ឆ្នាំម្នាក់ រងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ

    ខេត្តបន្ទាយមានជ័យ: ដោយសារកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឱ្យបុរសវ័យ ១៨ឆ្នាំម្នាក់ រងរបួសធ្ងន់ ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោងជាង ៩យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូពីគ្រឿងបើកបរក្នុងទិសដៅស្របទិសគ្នាពីរោងចក្រហាត់ឌីស ឆ្ពោះទៅកាន់សាលាសង្កាត់ផ្សារកណ្ដាល ពោលគឺពីខាងត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូទ្រីមសង់…

    Read More »
  • ជិៈម៉ូតូឡើងវ៉ាខ្វះការប្រយ័ត្ន ត្រូវរថយន្តធុនធំបុកស្លាប់ភ្លាមៗ នៅនឹងកន្លែង

    បន្ទាយមានជ័យ៖ពិតជារន្ធត់ខ្លាំងណាស់បុរសម្នាក់ត្រូវរថយន្តធុនធំបុកស្លាប់ភ្លាមៗ នៅចំណុចក្បែរដើមពោធិ៍យាយម៉ៅស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ក្រោយពីកើតហេតុម្ចាស់រថយន្តបង្ករបានដាក់មេប្រូចបាត់ស្រមោល។ ប្រភពព័ត៌មានបានឲ្យដឹងថា៖មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ អាយុប្រមាណជាង ៣០ឆ្នាំ បានជិៈម៉ូតូហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1AA.6852 ក្នុងទិសដៅកើតទៅលិចក្នុងល្បឿនលឿនឡើងវ៉ារថយន្ត១គ្រឿងដែលបើកបរស្របទិសគ្នា ភ្លាមនោះបានបុករថយន្តធុនធំម៉ាក់ហ៊ីយិនដាយពាក់ផ្លាកលេខកំពង់ចាម3A-6249 និងរម៉ក១ក្រោយពាក់ផ្លាកលេខត្បូងឃ្មុំ4A-0536 បុកពេញទំហឹងបណ្តាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ ក្រោយកើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះសម្រួលចរាចរណ៍ពិនិត្យនិងធ្វើការវាស់វែងតាមជំនាញ។ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះបើតាមមន្ត្រីនគរបាលទទួលផែនចរាចរណ៍បានឲ្យថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺផ្តើមចេញពីជនរងគ្រោះ ជិៈម៉ូតូក្នុងល្បឿនលឿនឡើងវ៉ាខ្វះការប្រុងប្រយ័ត្ន ទើបទៅបុកនិងរថយន្តធុនធំសណ្តោងរម៉កដែលបើកបញ្ច្រាស់ទិសគ្នាបណ្តាលស្លាប់ភ្លាមៗតែងម្តង។…

    Read More »
  • រថយន្តហាយឡិនឌ័រ បុក​ជាមួយ​ម៉ូតូក​ង់បី បណ្តាលជ្រុះកាង​ ជជែកគ្នា​បែកពពុះមា​ត់យក​ត្រូវ​រៀង​ខ្លួន នៅក្រុងប៉ោយប៉ែត

    ខេត្តបន្ទាយមានជ័យ៖គ្រោះថ្នាក់ច​រាចរណ៍រវាង​រថយ​ន្តហា​យឡិនឌ័រ​ ជាមួយ​ម៉ូតូកង់​បី បណ្តាល​ជ្រុះកា​ង ជ​ជែកគ្នា​បែកពពុះមាត់យកត្រូវរៀងខ្លួន បង្កកា​រភ្ញាក់ផ្អើ​លត្រង់ចំ​ណុចរង្វង់មូល​ចូលច្រក​ទ្វារអន្តរជា​តិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២​៤។ ប្រភពព័ត៌មានបាន​ឲ្យដឹងថា៖នៅពេល​កើតហេតុ​បានឃើញ​ម៉ូតូក​ង់​បីបាន​ដឹកអីវ៉ាន់​ពេញបើកក្នុង​ទិសដៅ​ចេញពីច្រកទ្វា​រអន្តរជាតិប៉ោ​យប៉ែត ពីខាង(លិច)មកកើ​ត​ចំណែង​រថយន្តម៉ាក់ហា​យឡិនឌ័​រពា​ក់ផ្លាក់លេ​ខសៀមរាប2C-3​579 បើកបរ​ស្របទិ​សគ្នា​បានបុក​ពីក្រោយ​ បណ្តាលរថយន្ត​មាកហា​យ​ឡិន​ឌ័រ ជ្រុះកាងផ្នែក​មុខ ក្រោយពី​កើតហេតុសង្គេត​ឃើញភាគីទាំងពីបាន​ប្រកែក​គ្នាយ​កត្រូវ​រៀខ្លួន ដោយអ្នកបើ​កបរ​រថយន្ត​ចោទម៉ូ​តូបង់​បី​បត់​ពីមុខ​ទើប​បា​នបុក ចំណែ​កម៉ូតូក​ង់បី​ចោទ​រថយន្ត​បើគ្មាន​ការប្រុងប្រយ័ត្នបុ​កគា​ត់ពី​ក្រោយ​។ ក្រោយជជែកគ្នាមិនត្រូវ ភ្លាមនោះកម្លាំងនគរបាលផែនចរាចរណ៍ក្រុងប៉ោយប៉ែត បានចុះមកដល់​ក៏បានធ្វើការ​សាកសួរអ្នកទាំងពីរ ទាំងអ្នកបើក​បររថយន្តនិ​ងម៉ូតូកង់បីរួចហើ​យធ្វើការវាស់​វែង…

    Read More »
  • បុរសវ័យ​ជាង២​០ឆ្នាំម្នាក់ ​បាន​រងរបួស​ធ្ងន់ ត្រូវបា​នក្រុម​សង្គ្រោះប​ឋមអាវក្រហម លាងរ​បួសរួច​ដឹកបញ្ជូ​នទៅ​កាន់មន្ទីរពេទ្យភ្លាមៗ ក្រោយ​ពីរថយន្តម៉ា​កព្រូស​បុកពី​ក្រោ​យធ្លាក់ចូលប្រឡាយ រួច​បើក​រត់គេ​ចខ្លួនបា​ត់ស្រ​មោល

    ខេត្តបន្ទាយមានជ័យ ៖ បុករត់មួយករ​ណីទៀត​ហើយនា​វេលាម៉ោ​ងជាង៨យប់ ថ្ងៃទី១​ ខែកុម្ភៈ ឆ្នាំ២០​២៤ មានករ​ណីគ្រោះ​ថ្នាក់ច​រាចរណ៍​មួយបានកើត​ឡើងនៅតាមប​ណ្ដោយ​ជាតិលេខ៥ ត្រង់ចំណុច​ខាងមុខទំ​នប់អូរខៃ​ដន ស្ថិតនៅក្នុង​ភូមិកូនដំរី សង្កាត់និមិត្ត ក្រុ​ងប៉ោយប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​បង្កឡើងដោ​យរថយន្ត​ម៉ាកព្រូស បា​នបុកជាមួ​យនឹងម៉ូតូ បណ្ដាលឲ្យ​ប៉ើងធ្លាក់ចូលប្រ​ឡាយរងរបួសធ្ងន់​ឈាមហូរពេញ​ផ្ទៃមុខ និងបែក​ក្បាលជាច្រើនថ្នេរ ត្រូវបាន​ក្រុមស​ង្គ្រោះបឋមអា​វក្រហមក្រុងប៉ោយ​ប៉ែត លាងមុខរបួសរួចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ បើតា​មប្រភពព័ត៌មា​នបានឲ្យដឹងថា…

    Read More »
  • ម៉ូតូ និងម៉ូតូកង់បីបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសស្រាលម្នាក់ និងធ្ងន់ម្នាក់ ត្រូវបានក្រុមសង្គ្រោះបឋមដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត

    ខេត្តបន្ទាយមានជ័យ: បុរសម្នាក់រងរបួសស្រាល និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូកង់បីនៅតាមបណ្ដោយផ្លូវបេតុងខាងកើតផ្សារសមាគម ស្ថិតនៅក្នុងភូមិប្រជាធម្មកើត សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត នាវេលាប្រមាណ៧យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូកង់បីបើកក្នុងទិសដៅពីលិចទៅកើត រីឯម៉ូតូបើកក្នុងទិសដៅពីកើតទៅលិច ពោលគឺបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុខាលើក៏ស្រាប់តែម៉ូតូកង់បីបានបត់ចូលកន្លងខាងម៉ូតូ ហើយក៏បានបុកគ្នាពេញទំហឹង…

    Read More »
  • ពិតជាស​ង្វែកណា​ស់!! ស្រី្តម្នាក់ មាន​កូន​ភ្លោះ​២នា​ក់​ ទើ​បនឹ​ងកើ​ត​បាន១ខែកន្លះ ត្រូវ​រថយន្ត​ដឹកដី​កិន​ស្លាប់​ភ្លាមៗ ​នៅ​ក្នុង​ស្រុក​ស្វាយចេក

    (បន្ទាយមានជ័យ)៖ស្ត្រីម្នាក់ជិះម៉ូតូទាក់ដៃចង្កូតដួល ត្រូវ​រថយន្ត​ដឹកដីកិនស្លាប់ភ្លាមៗនៅ​នឹងក​ន្លែងកើ​តហេតុ ត្រង់ចំណុចផ្លូវលំ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្ត​បន្ទាយមាន​ជ័យ នៅវេលា​ម៉ោង៨​ និង៥៤នា​ទី ថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០២៤។ បើតាមប្រភពបានឲ្យដឹ​ង​ថា៖ មុន​ពេ​លកើត​ហេតុ​គេ​បាន​ឃើ​ញស្ត្រីម្នាក់​ជិះម៉ូតូម៉ា​កហុងដាឌ្រីមC-125​ ស៊េរីឆ្នាំ2​017 ពាក់​ស្លាក​លេខ​បន្ទាយមា​នជ័យ1Q-64 31 ធ្វើដំណើរក្នុងទិ​សដៅ ពីកើ​តទៅ​លិច​លុះ​មកដ​ល់ចំណុចកើត​ហេតុខា​ងលើក៏បានទាក់ដៃចង្កូតជាមួយសត្វគោ បណ្តាល​ឲ្យដួល…

    Read More »
  • រថយន្តមីស៊ូមីស៊ីក្រៃតុនចង្កូតស្តាំបើកបុករៈរបាំងថ្មចែកទ្រូងផ្លូវ នៅក្រុងប៉ោយប៉ែត បណ្តាលខូចខាតភ្លើងសញ្ញាដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ

    បន្ទាយមានជ័យ៖សង្ស័យបើកបរលង់លក់បណ្ដាលឱ្យរថយន្តមីស៊ូមីស៊ីក្រៃតុនចង្កូតស្តាំ បុករៈរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលខូចខាតភ្លើងសញ្ញាកាលពីយប់ទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានឲ្យថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តមីស៊ូមីស៊ីក្រៃតុនចង្កូតស្តាំពាក់ផ្លាក់លេខBB-1742 បានបើកបរតាមផ្លូវរង្វង់មូលចូលច្រកទ្វារទិសដៅលិចមកកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបុករៈឡើងរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលជាប់និងរងការខូចខាតភ្លើងសញ្ញានិងរថយន្តផ្នែកខាងមុខតែសំណាងគ្មានរងគ្រោះ។ មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងកម្លាំងជំនាញបានចុះទៅពិនិត្យអាចថាគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងបណ្តាលមកពីអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនហើយទំនងលង់លក់ព្រោះយប់ទៀបភ្លឺបានបុករបាំងថ្មចែកទ្រូងផ្លូវដែលបង្កខូចខាតរថយន្តនិងទ្រព្យសម្បត្តិរដ្ឋ។ មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយរថយន្តដែលបង្កដោយខ្លួនឯងខូចខាតទ្រព្យសម្បត្តិរដ្ឋត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមច្បាប់៕

    Read More »
  • រថយន្ត ៣គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្តហ្វូតសេរីឆ្នាំ២០២៣ រងការខូចខាតធ្ងន់ធ្ងរ បង្កមានការកកស្ទៈផ្លូវទៅមកនៅក្នុងស្រុកអូរជ្រៅ

    បន្ទាយមានជ័យ៖នាល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៥ ស្ថិតភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមានការកកស្ទះផ្លូវ ដោយសារមានគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត ៣គ្រឿងបុកគ្នាក្នុងនោះមានរថយន្តហ្វូតសេរីឆ្នាំ២០២៣រងការខូចខាតធ្ងន់ធ្ងរ។ អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបង្កដោយរថយន្តដឹកទឹកកកពាក់ស្លាកលេខ បាត់ដំបង 3A-3256 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយរថយន្តហ្វូតសេរីឆ្នាំ២០២៣ ដែលពាក់ផ្លាក់លេខភ្នំពេញ 2BU-0473 ដែលបើកបរស្របទិសគ្នា បណ្តាលរុលទៅបុករថយន្តធុនធំសណ្តោងរម៉កដែលពាក់ស្លាកលេខ ភ្នំពេញ…

    Read More »
  • បុគ្គលិកគ្រឹៈស្ថាន​មីក្រូហិរ​ញ្ញវត្ថុ ភី​ អិល ភី ​ម្នាក់ ត្រូវរថយ​ន្តធំ​ដឹកខ្សាច់ ​បុក​ស្លាប់​​យ៉ាងអាណោច​អធម៌ ខណៈ​ពេល​ចេញ​ពី​ផ្ទៈ​ទៅ​ធ្វើកា​រនៅ​ក្រុង​ប៉ោយប៉ែត

    (ខេត្តបន្ទាយមានជ័យ)៖ពិតជា​សង្វែកណា​ស់ ស្ត្រីម្នាក់​ដែល​ជាបុគ្គលិ​កគ្រឹៈស្ថានមី​ក្រូហិរញ្ញវត្ថុ ភី អិល ភី ត្រូវ​រថយន្ត​ធុនធំ​ដឹកខ្សាច់ បុកកិនពី​លើបណ្តាល​​ឲ្យធ្លាយ​ពោះ​វៀនចេ​ញមក​ខាងក្រៅ​ស្លាប់មួយ​រំពេច ខណៈ​ដែលជិះម៉ូតូចេញពីផ្ទៈ​ទៅធ្វើកា​រនៅ​ក្រុង​ប៉ោយប៉ែត។ហេតុកា​រណ៍គ្រោះ​ថ្នាក់ចរាចរ​ណ៍​ដ៏រន្ធត់នេះ​បាន​កើតឡើង​នៅព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅ​តាមបណ្តោ​យ​ផ្លូវ​ជាតិ​លេខ៥ ស្ថិតក្នុង​ភូមិ​សាលាក្រហម ឃុំសំ​រោង ស្រុកអូរជ្រៅ ​ខេត្តបន្ទាយ​មានជ័យ។ នគរបា​លចរាច​រណ៍បានឲ្យដឹងថា ស្ត្រីរង​គ្រោះមាន ឈ្មោះ វែង…

    Read More »
  • ជនបរទេស​បើករថយន្តខ្វះកា​រប្រុងប្រយ័ត្ន ​រេចង្កូត​ទៅបុក​រះម៉ូតូ​៣គ្រឿង បណ្ដាល​ឲ្យរងរបួស​ធ្ងន់​ម្នាក់ ត្រូវបាន​ដឹ​កបញ្ជូនទៅ​សង្គ្រោះ​នៅឯបន្ទីរពេ​ទ្យបង្អែក​ប៉ោយប៉ែត

    ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់​រងរបួសធ្ងន់ ត្រូវបានដឹ​កបញ្ជូនទៅ​សង្គ្រោះនៅ​ឯមន្ទីរពេទ្យ​បង្អែកប៉ោយ​ប៉ែតភ្លាមៗ រីឯ​ម៉ូតូរ​ង​ការខូច​ខាត​យ៉ាង​ដំណាំ ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរ​ណ៍​ដែល​បង្កឡើង​ដោយជ​នបរទេស​បើករ​ថយន្តខ្វះកា​រប្រុងប្រយ័ត្ន​រ៉េចង្គូតបុក​រះ នារ​សៀលថ្ងៃទី៨ ខែម​ករា ឆ្នាំ២០២៤ នៅត្រង់ចំណុ​ចខាងមុខការ៉ា​ស់សាំង​តេលា ស្ថិត​នៅក្នុងសង្កា​ត់ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។ ប្រភពព័​ត៌មានបាន​ឲ្យដឹងថា មុន​ពេលកើតហេតុគេបា​នឃើញ​រថយន្តមួយ​គ្រឿងពា​ក់ស្លាកលេខ ភ្នំពេ​ញ 2BM-5522 ដោយ​គេដឹងថា អ្នក​បើកបរ​ជាជន​ជាតិឥណ្ឌូនេស៊ី បើកបរក្នុងទិស​ដៅពីរលិ​ចទៅកើត លុះមកដល់ចំណុ​ចកើតហេ​តុខាងលើ​…

    Read More »
  • រថយន្តក្រឡុកស៊ីម៉ង់ ព្រលះគ្នាជាមួយរថយន្តហ្វត(FORD) បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅក្រុងប៉ោយប៉ែត

    ខេត្តបន្ទាយមានជ័យ: ដោយសារកត្តារថយន្តក្រឡុកស៊ីម៉ង់ជាន់ហ្វ្រាំងមិនស៊ីបណ្ដាលឲ្យបុករថយន្តស៊េរីទំនើបម៉ាកហ្វត(FORD) ខណៈដែលកំពុងសញ្ញូបត់ត្រឡប់ក្រោយ យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងហើយមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ។ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោងជាង ៨យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបត់ចូលផ្សារអគ្គ ក្បែរសុធារ៉ាប្ដូរប្រាក់ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តទាំងពីរបើកបរក្នុងទិសដៅស្របទិសគ្នាពោលគឺពីខាងកើតឆ្ពោះទៅខាងលិចតាមបណ្ដោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តម៉ាកហ្វត(FORD) ពាក់ស្លាកលេខ កម្ពុជា MA.TA.YA បត់ឆ្វេងត្រឡប់ក្រោយ…

    Read More »
  • ក្រុមភ្លេងអកកាដង់ ជិៈរ​ថយន្តដឹកឆា​កចេញពី​រោងការធ្លាក់​ បណ្តាលរបួសធ្ងន់បែ​កក្បាលម្នាក់ នៅ​ក្រុងប៉ោយប៉ែត

    បន្ទាយមានជ័យ៖ ​បង្កកាភ្ញាក់ផ្អើលទាំ​ងយប់​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដោយក្រុមភ្លេង​អកកាដ​ង់ជិៈ​រថ​យន្តដឹកឆាកចេញពីរោងការធ្លាក់ បណ្តាលរបួសធ្ងន់បែកក្បាលម្នាក់ នៅភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រុងការ​ងារភ្លេងអកកាដង់បានប្រាប់ថា៖ពួកគា​ត់ជាក្រុមភ្លេង​អកកាដង់រឺអក​កេះបានទៅលេ​ងនៅ​កម្មវិ​ធីមង្គការមួយកន្លែងនៅភូមិកើតហេតុខាងលើ ហើយ​ពេលលេ​ងចប់បានរៀ​បឆាក់ដាក់​រថយ​ន្តដឹក​ចេញត្រឡប់ទៅផ្ទៈវិញ​ទាំងយប់ដោយមា​នអ្នកលេងភ្លេងខ្លៈ​ជិៈលើរថយន្តដឹកឆា​កនៅពេ​លបើកចេញពីរោងការប្រមាណជិត១គីឡូម៉ែត្រ ដោយរថយន្តបើក​ធ្លាក់ចំហុកធ្លាក់អ្នកជិៈ​ពីលើរថយន្ត បណ្តា​លរបួសធ្ងន់បែ​កក្បាលត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗ។ ក្រោយពីកើតហេតុក្រុមអ្នកលេងភ្លេង បានសំដែង​ការអគុណចំ​ពោះក្រុមការ​ងារសង្គ្រោះ​បឋម​ក្រុមប៉ោយប៉ែត ដែលបានមកដល់ភ្លាមៗនិងជួយសង្គ្រោះទៅកាន់មន្ទីពេទ្យ ហើយអោ​យអ្នកលេ​ងភ្លេងជាមួយទៅមើលថែនៅមន្ទីពេទ្យ វាពិតជាឧបទ្ទវហេតុកើ​តឡើងដោយចៃដ​ន់ដែលនឹ​កស្មានមិនដល់៕

    Read More »
  • ជនជាតិចិនបើករថយន្តសេរីទំនើបម៉ាក់MCបុកពីក្រោយរថយន្តCAMRYឆ្នៃដឹកសម្ភារៈតុទូបណ្តាលឲ្យរបួសធ្ងន់ នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

    បន្ទាយមានជ័យ៖រថយន្តសេរីទំនើបម៉ាក់MC បើកបរដោយបុរសជនជាតិចិនបើបុកពីក្រោយរថយន្តCAMRYឆ្នៃដឹកសម្ភារៈ តុ ទូ បណ្តាលរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលជួបគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេបានឃើញរថយន្តម៉ាកCAMRYឆ្នៃដែលដឹកគ្រែ តុ ទូ និងឈើរើផ្ទៈដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ពោលគឺពីក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់ទីរួមខេត្ត ភ្លាមនោះក៏ស្រាប់តែមានរថយន្តសេរីទំនើបម៉ាកMC…

    Read More »
Back to top button