ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ជនជា​តិវៀតណា​ម​ប្រុសស្រីឆ្លង​ដែនតា​មច្រករបៀង ​ក្បែច្រកតំ​បន់​ស្វាយ​អាង៉ោង ដូច​គេហែ​កឋិន​មកលក់ដូរនិងលេងល្បែងស៊ីសង សមត្ថកិច្ចគ្មាន​ចំណាត់ការ

(ព្រៃវែង)៖បែកធ្លាយភា​ពមិន​ប្រក្រតី​រវាងអ្នក​បាន​លិត​យក​ឈ្មោះ​គេទៅប្រើ ​ឯអ្ន​កមិ​នបា​នលិ​តប្រត្តិ​ក​ម្ម ​រីឯ​អ្នក​កា​ង​ភ័យ​ស្លន់​ស្លោ រឿង​ឃិ​ប​ឃិតគ្នា​បើក​ឲ្យជ​នជាតិវៀត​ណាមឆ្លងដែន​តាម​ទូក មាន​ទាំង​ប្រុស​និងស្រី​​ ខ្លះកាន់​គ្រឿងឧ​បភោគបរិភោគចូល​មកកម្ពុជា​លក់ដូរ និង​ភាគច្រើន​សំពាយមាន់ជ​ល់ ទៅ​លេងក្នុ​ងបនល្បែងមួយកន្លែង​ ស្ថិតនៅភូមិរោង ​ឃុំចាម ស្រុកកំព​ង់ត្របែក ខេត្តព្រៃវែង ក្នុង​នោះ​មានទាំងម៉ូតូ​ជនជាតិវៀមចាំទទួលយ៉ាង​គក្រឹកគក្រេងផងដែរ​ សមត្ថកិច្ចគ្មាន​ចំណាត់ការទាល់តែ​សោះ។

ជាក់ស្តែងនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០​២២ អ្នកសារព័ត៌មានជាច្រើន​អង្គភាព​បានចុះ​ផ្តិត​យក​រូបភាពជាក់ស្តែងនិងធ្វើការឡាយផ្ទាល់​ឃើញថា មានជនជាតិវៀតណាម​ឆ្លងដែន​តាមទូក​សំពាយ​សត្វមាន់​ជល់យ៉ាង​ប្រសេក​ប្រសាច ក្នុងនោះក៏ឃើញមានវត្តមាន​កម្លាំងសមត្ថកិច្ច​បានចុះមកដល់ ​​តែ​គ្មាន​ការទប់​ស្កាត់ទាល់តែសោះ ឯម្នាក់ទៀតតាំងខ្លួនជា​សមត្ថកិ​ច្ចជិះម៉ូតូធុន​ធំ ពាក់ឯក​សណ្ឋាន​ស៊ីវិល​ ធ្វើចរិ​កនិងប្រើពាក្យ​សម្តីគ្មានសុជីវធម៌ ព្រមទាំងពោលពាក្យថា ជនជាតិវៀតណាមចូល​មកនេះ​ខ្លួនមិនបានដឹងនោះទេ។តែទោះយ៉ាងនេះក្តីប្រជាពលរដ្ឋ​​បានលួចបង្ហើមប្រាប់​ឲ្យដឹងថា ការ​ឆ្លងដែនតាមច្រករបៀង​ និងការបើក​ឲ្យមានល្បែងស៊ីសងមានទាំងអាប៉ោង បៀរ(BACRAT)ពិសេ​សជល់​មាន់នេះ​ មិនមែនទើបតែបើកនោះទេ ពោលគឺឡើងដុះស្លែទៅហើយ​ មិនឃើញសមត្ថកិច្ច​ណា​ម្នាក់អើពើឡើយ។

ទាំងនេះជាក្តីបារម្មណ៍របស់ពួកគាត់ពីសុខសុវត្ថិភាព ព្រោះថា​មានល្បែង​ស៊ីស​ងតែងតែ​កើតមានឡើង​នូវបទល្មើសផ្សេងៗ ដូចជា អំពើរចោរកម្ម អំពើរហឹងក្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ជាងនេះទៅទៀតពលរដ្ឋខ្លះ​ចាញ់ល្បែង​លក់​អស់ទ្រព្យសម្បត្តិ ដីធ្លី ជំពាក់បំណុល​គេជុំទិសបង្កជាបញ្ហាអ​សន្តិសុខ​ជាដើម​ តើទាំង​នេះត្រូវ​បន្ទោ​សអ្នកណា? អ្នកណាជាអ្នកបង្កើតឡើង។ដូច្នេះស្នើ​ឲ្យ​លោកស្នងការន​គរបា​លខេត្តព្រៃវែង មានវិធា​នកា​រផងទាន!! ដើម្បី​ឲ្យស្រប​តាមគោលនយោបាយភូ​មិ ឃុំ មានសុវត្ថិ​ភាព របស់ប្រមុខរាជរ​ដ្ឋា​ភិ​បាលកម្ពុជា ដែលបានដាក់ចេញ បើពឹងលើមន្ត្រីថ្នាក់ក្រោមប្រហែលមិនអាចទៅរួចនោះទេ ដោយ​សារ​រយះការកន្លងមកនេះអ្នកសារព័ត៌មាន បាន​ខល​រាយ​ការ​ណ៍ប្រាប់អាជ្ញាធរពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​រួច​ហើយ​ដែរ តែពួកគាត់បានរុញ​ឲ្យ​សួថ្នាក់លើទៅវិញ ម៉្យាង​វិញទៀត​ដើម្បីកុំ​ឲ្យប្រជា​ពលរដ្ឋ​មាន​ការយ​ល់ច្រលំ​ទៅ​លើ​ថ្នាក់ដឹក​នាំ បែ​ជាខឹង​​គោទៅវ៉ៃរទេះទៅវិញ​។

ជុំវិញបញ្ហាខាងលើ​នេះដែរបើតាមប្រភព័ត៌មាន​ បាន​ឲ្យដឹងថា​ ជនជាតិវៀតណាម​ចូលមកតាមច្រករ​បៀង និងការបើក​ឲ្យ​លេង​បន​ល្បែង​ស៊ីសងខាងលើនេះបានដោយរលូន ក៏ព្រោះតែមានមេការ​ម្នាក់​ឈ្មោះ តី ជាអ្នកមើ​ល​ការខុសត្រូវ និងសែ​នព្រេន​ឲ្យអ្នកពា​ក់ព័ន្ធទាំងអស់៕មានវគ្គបន្ត

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!