ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

បើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត​ឲ្យប្រជាពលរដ្ឋចេញ​ចូល​ភ្លាម ចំណូ​លហូរ​ចូល​ហោប៉ៅ​មន្ត្រីអ​ន្តោ​ប្រវេ​សន៍ ខា​ប់ដូ​ចទឹកគ្រឿង

(បន្ទាយមានជ័យ)៖ប្រជាព​ល​រដ្ឋដែលធ្វើដំណើរ​ចេញចូលក្នុងទឹកដីថៃ ទាំងទេ​សចរណ៍ និងអាជីវករ​បាន​សម្តែងការហូសចិត្តទៅ​លើម​ន្ត្រីអន្តោប្រវេ​សន៍ច្រកទ្វា​អន្តរ​ជា​តិ​ប៉ោយប៉ែត ដែល​បានយកលុយ​តាម​ការនឹ​កឃើញ​ ទៅលើកា​របំពេញបែបបទ​ផ្សេងៗ​ ទាំង​ប៉ាស្ព័រ បរិ​ផាស ​។យ៉ា​ណាមិញដូ​ចជាប៉ា​ស្ព័រ​ចេញចូ​លតម្រូវ​ឲ្យបង់​លុយក្នុង​១នាក់១​០០​បាត(ប្រាក់ថៃ) បើ​ពលរដ្ឋមាន​ការតវ៉ា​ប្រើពាក្យ​មនោ​ស​ច្ចេត​នា ​សុំថ្លៃ​ការហ្វេ គុយទាវ​ ​។ចំ​ណែកបរិផា​សវិញចូ​លប្រថាប់ត្រា​ជា​លើដំបូង​(ថ្មី)គឺ​តម្រូវ​ឲ្យ​បង់​លុយ​​ក្នុង​មួយនា​ក់(១ក្បាល) ១០០​បាត​(ប្រាក់ថៃ​) ​ប្រថា​​ប់ត្រាលើ​កទី​២ យក​៥០បាត ចូល​ស្នាក់​នៅ​បា​ន​តែពី​យប់ ​បីថ្ងៃតែប៉ុណ្ណោះ​។សូមជំរា​បផងដែ​រថា កា​រយក៥​០បាត​នេះ​ ដោយ​សារ​តែ​មាន​ការ​រើបំ​រាស​តវ៉ា​ពីប្រជា​ព​លរដ្ឋ បើពុំដូច្នេះ​ទេគេ​នឹង​យក​រហូតទៅ​ដល់៧០​បាតឯណ្ណោះ ។

សូមបញ្ជាក់ផ​ងដែរថា តាមសេចក្តីរាយ​ការណ៍បាន​ឲ្យដឹង​ថា កាល​ពីថ្មីៗនេះ​ ប្រជាព​លរដ្ឋថៃ បាន​លើក​គ្នាត​វ៉ា​ នៅអគ្គកុង​សុលកម្ពុ​ជាប្រចាំខេត្តស្រះកែវ ប្រទេ​សថៃ ​ឲ្យជួយ​សម្រួល​ពាក់ព័ន្ធទៅនឹង​ការ​ចេញចូលបំពេញបែ​បបទ ត្រូវ​បាន​មន្ត្រីច្រកទ្វាអន្ត​រជាតិ​ប៉ោយប៉ែត(ខាងកម្ពុជា) យ​កលុយពី​ពួកគេ​រហូតទៅ​ដល់២០​០បាតឯណ្ណោះ រីឯកា​រស្នាក់នៅវិញ​បា​នតែ​ពីយប់ បីថ្ងៃដូច​ពលរដ្ឋខ្មែរ​ដែរ តែ​ក្រោ​យមកក៏ស្រាប់តែមា​នការសម្របសម្រួល រហូត​ទទួលបានជោគជ័យ ពោលគឺសម្រាប់ពល​រដ្ឋថៃ ស្នាក់​នៅខាងកម្ពុជាបានរ​យះពេល១សប្តាហ៏។ទាំង​នេះស បញ្ជាក់​ឲ្យឃើញថា កា​របំ​ពេញបែ​បបទ​ចេញ​ចូល​ហាក់បី​ដូចជាគ្មាន​ស្មើភាពគ្នា​រវាងប្រជាជនកម្ពុជានិ​ងថៃ។

គួរម្លឹកផង​ដែរថា ការមិនទាន់មានជំ​ងឺកូវីដ សម្រា​ប់ការប្រថាប់ត្រាបរិ​ផាស​សម្រា​ប់ប្រ​ជាពលរដ្ឋ​ខ្មែរ​ចូល​ស្នាក់នៅ​ក្នុងទឹកដី​ថៃ​ បាន​មួយ​ខេត្ត​រយះ​ពេល​មួយ​សប្តាហ៍​ឯណ្ណោះ ​តែបច្ចុប្បន្ន​នេះ​បា​នតែពី​យប់ បីថ្ងៃតែ​ប៉ុណ្ណោះ​ ធ្វើ​ឲ្យពួកគាត់ជួប​ការលំបាក​ ព្រោះថាចំណាយលុយច្រើន ​ភ្លេចខ្លួន​ដល់ថ្ងៃ​ចេញមក​ប្រថាប់ត្រា ត​ ​បើ​ហួស​គេនឹងធ្វើការ​ផាករហូតទៅដ​ល់៥០០បាតឯណ្ណោះ​ ម្យ៉ាងវិញទៀត​បរិផាស(ប័ណ្ណឆ្លងដែន)ក៏ឆាប់អស់​ ពិបាក់ក្នុងការធ្វើ​ថែមទៀត។

អាជីវករលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ មានការងឿងឆ្ងល់ថា កាលមិនទាន់មានជំងឺឆ្លងកូវីដ​​ ពលរដ្ឋចូលព្រឹក​ចេញល្ងាចខ្លះចង់ចេញចូល១ថ្ងៃប៉ុន្មានដងក៏បាន​ ដោយប្រើកា​តចូលមួយ​ដង​ចំណាយ​ត្រឹមតែ​១០០ ទៅ២០០រៀល​តែប៉ុណ្ណោះ តែប​ច្ចុប្បន្នស្ថានភាព​នៃការឆ្លង​ក៏​បានធូស្បើយច្រើ​ន​ ហើយ​ខ្លះមិនទាំងពាក់ម៉ាសផង បែជានូវតែរឹត​បន្តឹងសម្រាប់ពលរដ្ឋខ្មែរ​មិនព្រមធ្វើកាតដូ​ចដើ​មវិញ​។ពួកគាត់សួរថា តើបរិផាសដែលមាន​សិទ្ធដើរ​ហើររហូតដ​ល់១ខេត្ត មាន​យន្តការពារមិន​ឲ្យឆ្លងជំងឺ​កូវីដឬ ចំណែកកាតចូលព្រឹកចេញពេលល្ងាច​ មានសិទ្ធដើរហើរបានត្រឹមតែផ្សាររោងក្លឿ ហ្នឹងវា​ប្រឈមនឹងការ​ឆ្លង​ឬ។

​​រឿងដាច់ដោយឡែក សម្រាប់ពលរដ្ឋចេញចូល​ដោយឆ្លង​កាត់ប៉ុស្តិ៍កណ្តាល​របស់អន្តោប្រវេសន៍(បា​រ៉ាស) នៅចំ​ណុ​ចរង្វង់មូលវិញ មន្ត្រីអន្តោប្រវេសន៍ ធ្វើព្យុះភ្លៀងតាមអំពើចិត្ត​ សូម្បីពលរដ្ឋខ្លះជិះម៉ូ​តូ​​ដឹក​កូន ​និងរប​ស់របរសំ​ពីង​សំពោងក៏មិនយោគយល់​ឲ្យចុះដើរ រថយន្តសេរីទា​បក៏មិ​នអនុញ្ញាត​ឲ្យ​ចូល​ សុខ​ចិត្ត​​ឲ្យ​ថយក្រោយ មនុស្សធ្វើដំណើ​រជាមួយចុះដើរ តែបើខ្សែធំ​ អ្នកមានលុយ ឡានទំនើប​​ចេញចូលដោយសេរីគ្មានការត្រូតពិនិត្យផង នេះមិនខុសពីពាក្យចាស់លោកពោលថាមានលុយ មាន​ខ្សែ​ ចង់បានឬធ្វើអ្វីៗបានតាមចិត្ត មនុស្សដូចគ្នាតែវាសនាខុសគ្នា។ដូច្នេះស្នើ​ឲ្យលោក​ឧត្តមសេ​នីយ៍ត្រី អ៊ី ចំរើន ​នាយប៉ុស្តិ៍​នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ពិនិត្យ​មើ​លមន្ត្រីក្រោមឱវ៉ាតផងទាន ពិសេ​សថ្នាក់​ដឹកនាំនគរបាលអន្តោប្រវេសន៍តែម្តង ដើម្បី​ឲ្យប្រ​ជាព​លរដ្ឋទទួលបា​នការជឿជាក់ និងមាន​ទំនុក​ ជៀសវាងការខឹងគោវ៉ៃរទេះ។ពាក់ព័ន្ធករណីខាងលើនេះ​អង្គភាព​យើង​មិនអាចសុំកា​របំភ្លឺណា​មួយពីមន្ត្រីពាក់ព័ន្ធបាននូវឡើយទេ ដោយទូរស័ព្ទ​ទៅ​លោក​នាយប៉ុស្តិ៍​មិនចូល នាយ​រងផ្នែកក៏មិន​ចូល។តែទោះ​យ៉ាងនេះក្តីអង្គភាពយើងរងចាំការបកស្រាយ បំភ្លឺ​ពីសាមីពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕មានវគ្គបន្ត

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!