Month: March 2023
-
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី សម្រាប់ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ជាង៤០០ខ្នង
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងអន្តរាគមន៍ ចំនួន១៧៨នាក់ មាន.វរសេនាតូចថ្មើរជើងលេខ៥១៣ ,៥១៤ និងកម្លាំងចំណុះកងពល សហការជាមួយកងកម្លាំងចម្រុះ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ស្នងការនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយស័ង្កសីរបស់ឯកឧត្ដម ហ៊ុន…
Read More » -
ព័ត៌មានជាតិ
ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីរុក្ខារាមថ្មរមៀល និងចែកអំណោយដល់ ប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
(បន្ទាយមានជ័យ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ រួមទាំងលោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ស ខេង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងមានការផ្តល់ជូនអំណោយមួយចំនួន ដល់ពលរដ្ឋមកពីតាមបណ្ដាឃុំបន្ទាយឆ្មារ…
Read More » -
ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម…
Read More » -
ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នាំយកអំណោយមនុស្សធម៌ ចែកជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់
(ប៉ៃលិន)៖ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌…
Read More » -
ព័ត៌មានជាតិ
ពិធីបុណ្យសម្ពោធឆ្លង កុដិ១ខ្នង ២ជាន់ និងឆ្លងពោធិព្រឹក្ស ផ្លូវបេតុង ក្នុងវត្តពោធិឧត្តមមារាម (ប្រាសាទពង្រតាផូ)ស្រុកស្វាយចេក
(បន្ទាយមានជ័យ)៖កុដិសាងសង់អំពីថ្មមួយខ្នងទំហំ ២០ម៉ែត្រ គុណ នឹង៧ម៉ែត្រ កម្ពស់ពីរជាន់ ចំណាយថវិកាអស់ចំនួន៨៥៥០០ដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងវត្តប្រាសាទពង្រតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្ដម…
Read More » -
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍រំលឹកឡើងវិញដល់ក្រសួងស្ថាប័នឱ្យមានការជំរុញការជ្រើសរើសស្ដ្រីចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្ដីរាជការ ជាពិសេសអាចឱ្យស្រ្ដីចូលកាន់តំណែងនៅតួនាទីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង,ស្ថាប័ន នីមួយៗផងដែរ។សម្តេចមានប្រសាសន៍រំលឹក បែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ។ ជាមួយគ្នានោះដែរសម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំដល់និស្សិតដែលបញ្ចប់ការសិក្សាទាំងអស់…
Read More » -
ព័ត៌មានជាតិ
ក្រុមក្មេងទំនើង ៣នាក់ ប្រើកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូ ត្រូវបាននគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ ពាក់ព័ន្ធករណីក្រុមក្មេងទំនើងមានគ្នា ៤នាក់ ប្រើកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូ នៅម្ដុំកាស៊ីណូឆៃណាថោន ស្ថិតភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានចាត់ឲ្យកម្លាំងនគរបាលប្រចាំបញ្ជា ចុះជួយអន្តរាគមន៍ភ្លាមៗរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ខណៈដែរប្រជាពលរដ្ឋបានស្វាគមន៍ម្នាក់មួយដៃ មួយជើងបណ្តាលឲ្យមានស្នាមបែក ជាំជាច្រើនកន្លែង…
Read More » -
ព័ត៌មានជាតិ
បញ្ជូនខ្លួនជនជាតិថៃ ៣នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីកាប់ជនជាតិចិន២នាក់ បណ្តាលឱ្យរងរបួស នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនជាតិថៃ ៣នាក់ តាមពាក្យបណ្តឹងជនរងគ្រោះជាជនជាតិចិន ក្នុងករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ…
Read More » -
ព័ត៌មានជាតិ
ព្រះមហាក្សត្រកម្ពុជា យាងព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
(សៀមរាប)៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹក ថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះ បានយាងព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២…
Read More » -
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
ជិះម៉ូតូទៅមើលប្រពន្ធ ឆ្លងទន្លេ (សម្រាលកូន) នៅទីរួមខេត្ត ជាអកុសល ត្រូវរថយន្តស៊េរីទំនើបម៉ាក់Alphard បើកបរដោយបុរសជនជាតិចិនបុក បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងស្រុកបរិបូរណ៍
ខេត្តកំពង់ឆ្នាំង៖ពិតជាគួរឲ្យសង្វែកខ្លាំងណាស់បុរសម្នាក់ ជិះម៉ូតូទៅមើលប្រពន្ធឆ្លងទន្លេ (សម្រាលកូន) នៅឯទីរួមខេត្តកំពង់ឆ្នាំង ជាអកុសល ត្រូវរថយន្តស៊េរីទំនើបម៉ាក់Alphard បើកបរដោយបុរសជនជាតិចិនបុក បណ្ដាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោងជាង០៥ព្រឹក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ប្រភពព័ត៌មានពីរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ…
Read More » -
ព័ត៌មានជាតិ
យុវជនគ្រប់រូប ត្រូវប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍចំណេះ ជំនាញ មិនត្រូវនាំគ្នាដើរបង្ករឿងអសន្តិសុខសង្គម ព្រោះនាំឲ្យមានទោស
(បន្ទាយមានជ័យ)៖ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មាតា បិតា ឬអាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ អប់រំណែនាំកូនចៅឲ្យបានល្អ ព្រោះមួយរយះថ្មីៗនេះ មានយុវជនមួយចំនួន បានកំពុងភ្លើតភ្លើន តាមរយះការអូសទាញរបស់មិត្តភក្តិមិនល្អ ប្រមូលផ្តុំគ្នាធ្វើរឿងមិនគប្បី បង្កើតបក្ខពួក ក្រុម បង្កររឿងអនាធិបតេយ្យក្នុងសង្គម ដូចជា ជិះម៉ូតូជ្រេពេញតាមដងផ្លូវ ស្ទាក់ដេញវាយបង្កហឹង្សាលើអ្នកដំណើរ ឬវាយ កាប់ ចាក់…
Read More » -
ព័ត៌មានជាតិ
ពិធីក្រុងពាលី នៅប្រាសាទថ្មគរអន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ)៖នៅវត្តប្រាសាទថ្មគរអន្លង់សារ ស្ថិតក្នុងភូមិអន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីក្រុងពាលី រៀបចំបុណ្យឆ្លងព្រះវិហារថ្មី នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២១០២៣ ដោយមានការចូរួមពីលោក ស្រី សម គឹមសួន តំណាងលោកជំទាវបណ្ឌិត អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ…
Read More » -
ព័ត៌មានជាតិ
ទីលានទុកដាក់សំរាម ២០,៨០ហិចតា ក្រុងបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមការអភិវឌ្ឍលើវិស័យអនាម័យ
(បាត់ដំបង)៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់–ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាមក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គម្រោងនេះស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម Atsushi Ueno ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍លើការស្វែងយល់អំពីបច្ចុប្បន្នភាពនៃគម្រោងសាងសង់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្លែងនូវការកោតសរសើរបែបនេះក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តពង្រឹង…
Read More » -
ព័ត៌មានជាតិ
សិក្ខាសាលា កិច្ចសន្ទនាអន្តរជំនឿ ដើម្បីសុខដុមនីយកម្មសាសនាកម្ពុជា
(បន្ទាយមានជ័យ)៖មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយអង្គការបេសកកម្មយុត្តិធម៌ អន្តរជាតិ (IJM) បានបើកសិក្ខាសាលាកិច្ចសន្ទនាអន្តរជំនឿ ដើម្បីសុខដុមនីយកម្ម សាសនានៅកម្ពុជាឆ្នាំ២០២៣ ក្រោមប្រធានបទ “សាសនិក ចូលរួមប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប” ដោយមានសិក្ខាកាមចូលរួម ពីព្រះមន្ត្រីសង្ឃខេត្ត លោកគ្រូអាចារ្យ គណៈកម្មការ គ្រីស្ទបរិស័ទ គ្រូគង្វាល គណៈអ៊ីម៉ាំង ឥស្លាមសាសនា តំណាងពុទ្ធសាសនាមហាយាន…
Read More » -
ព័ត៌មានជាតិ
សម្តេចតេជោនាយករដ្ឋមន្ត្រី អំពាវនាវដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរមួយចំនួនទៀត សូមប្រគល់មកឱ្យខ្មែរវិញ
(ភ្នំពេញ)៖សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្សរ៍កន្លងមក ។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញទទួលវត្ថុបុរាណខែ្មរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញនៅព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះនៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះដែរសម្តេចតេជោ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរមកវិញ និងក៏សូមអំពាវនាវដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរមួយចំនួនទៀត…
Read More » -
ព័ត៌មានជាតិ
ជនជាតិថៃ ៤នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៣និង៣៩នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានចាប់ឃាត់ជនសង្ស័យជាជនជាតិថៃ ចំនួន០៤នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ (ស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលវេលាម៉ោង០១ និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ណែនាំឱ្យសាលាក្រុង មន្ទីរទេសចរណ៍ និងបរិស្ថាន គ្រប់គ្រងតាមបណ្តោយឆ្នេរមានភាពស្រស់ស្អាត ប្រកបដោយសោភណ្ឌភាព បរិស្ថានកាន់តែល្អ ដើម្បីត្រៀមរៀបចំបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងរៀបចំស៊ីហ្គេមនៅខេត្តព្រះសីហនុនាពេលខាងមុខ
(ព្រះសីហនុ)៖ក្នុងកិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម និងកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ផ្តោតសំខាន់លើការពង្រឹង និងការលើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គឱ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ…
Read More » -
ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលអោយបានតាមផែនការរបស់ខ្លួន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
(ប៉ៃលិន)៖មានប្រសាសន៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល–ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនឹងហិញ្ញវត្ថុខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្ទីរជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលអោយបានតាមផែនការរបស់ខ្លួន នៅអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ដើម្បីជាគុណប្រយោជន៍ដល់ការចូលរួមលើកស្ទួយសេដ្ឋកិច្ច នឹងចូលរួមកសាងអភិវឌ្ឍន៍ ប្រទេសជាតិអោយមានការរីកចំរើន ជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព…
Read More » -
ព័ត៌មានជាតិ
កិច្ចប្រជុំជំរុញ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
(បន្ទាយមានជ័យ)៖ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣។ ឯកឧត្តម អ៊ុំ…
Read More »