ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ល្បែង​ស៊ីសងជល់មា​ន់ អាប៉ោង និងបៀរ(BACARAT) កំពុង​បើក​​​​​​​​​​​​​​​​​​ឲ្យ​លេង​យ៉ាង​កគ្រើក​ ​នៅ​ព្រំដែ​នកម្ពុ​ជា-វៀត​ណាម ក្បែច្រករ​បៀង​ស្វាយអា​ង៉ោង សមត្ថ​កិច្ច​គ្មានចំណាត់ការ

(ព្រៃវែង)៖ប្រជាពលរដ្ឋ ​រស់នៅ​ជាប់ព្រំដែន​កម្ពុជាវៀត​ណាម​ សម្តែងកា​រព្រួយបារ​ម្មណ៍ជាខ្លាំង ដោ​យ​សារ​នៅមូលដ្ឋា​នរប​ស់​ពួក​គាត់​មាន​បើក​បន​ល្បែងស៊ីសងប្រភេទជល់មាន់ អាប៉ោង និងបៀរ (BACARAT) ជាដើមយ៉ា​ងកគ្រឹកគក្រេង មាន​ទាំ​ង​ប្រជា​ពល​ខ្មែរ និ​ងជន​ជាតិវៀត​ណាម​កាន់​សត្វ​មាន់​ចូល​តា​មច្រក​របៀង​យ៉ាង​ប្រសេ​ក​ប្រសា​ចចូល​លេងនូវ​អា​គា​រមួ​យកន្លែង​ក្បែរច្រក​របៀង​ស្វា​យ​អាង៉ោង ស្ថិត​នៅក្នុង​ភូមិរោង​ ឃុំចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃ​វែង មិន​ឃើញ​មាន​សមត្ថកិ​ច្ចមូល​ដ្ឋាន​ចុះបង្ក្រាប​ឡើយ​។

បើតាមអ្នក​ចាញ់ល្បែង​ប្រពន្ធ​សឹងដេញក្បាល​ចេញពីផ្ទះបានបង្ហើប​ឲ្យដឹងថា ចំពោះល្បែងប្រភេទ​បៀរ (BACA​RAT) លេ​ងចា​ក់ភ្នាល់​ដោយរូបិ​យ​ប័ណ្ណខ្មែរ ក្នុង​មួយក្តារ​ៗរាប់​លា​នរៀល​ឯណោះ ។រីឯ​ល្បែង​ជ​ល់មាន់វិញ​ គឺមា​ន​ជាជ​ន​ជាតិខ្មែរ​មួ​យក្រុម​ដែ​ល​គេស្គា​ល់ថា ជា​មេធំ បាន​ម៉ៅ​ការ​ពីថៅ​កែប​ន​ល្បែង​ជាជ​នជាតិវៀត​ណាម ឈ្មោះ ចូវ ក្នុង​មួយ​សប្តាហ៍​ចំនួន០២​ថ្ងៃ ចំណែ​ក០៥ថ្ងៃទៀត គឺជនជា​តិ​វៀត​ណា​មជាអ្នក​ធ្វើ​មេស៊ី​សង ។

 

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងខាងលើបានលើកឡើងថា សព្វ​ថ្ងៃនេះ​ជនជាតិវៀតណាម លួ​ច​ឆ្លងដែនមក​លេងបន​ល្បែង​ដោយ​​ជិៈទូក នៅពេលពួក​គេជិៈឆ្លងម​កដ​ល់ដីខ្មែរ​ គឺមានពួក​ម៉ូតូឌុប មួយ​ក្រុម​ប្រហែលជា២០ទៅ៣០គ្រឿង នៅរង់​ចាំដឹកជញ្ជួនពួកញៀន​ល្បែង​ទាំងនោះ​ដោយមិ​នរំខា​នដល់ស​មត្ថកិច្ចនោះឡើយ។ជុំវិញបញ្ហាខាងលើនេះអ្នកសារព័ត៌មានយើង បានរាយកា​រណ៍ជូ​នអាជ្ញាធរមួលដ្ឋានហើយដែរ តែ​រហូ​តមក​ដល់ពេលនេះ ក្រុមញៀ​នល្បែងទាំងនោះនូវតែលេងយ៉ាង​រំភើយ​ដោ​យគ្មានខ្លាច​ញើតអ្វីទាំ​ងអស់ ប្រៀប​ដូច​ជា​មានអ្នក​នៅ​ពីក្រោយខ្នងដ៏ធំក្នុង​វង់ល្បែង​នេះអញ្ជឹ្ងង។ទាំងនេះជាហេតុធ្វើ​ឲ្យប្រជាព​លរដ្ឋមានការព្រួយ​បារម្មណ៍​ពីសុខសុវត្ថិភាព​នៅក្នុង​មូល​ដ្ឋានរ​បស់​ពួកគាត់​ ព្រោះថា មានល្បែងស៊ីសងតែងតែកើតមានឡើងនូវបទល្មើស​ផ្សេងៗ ដូចជា អំពើចោរកម្ម អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ប្រើប្រាសគ្រឿងញៀន​។ពលរដ្ឋខ្លះ​ចាញ់​ល្បែង លក់អស់ទ្រព្យសម្បត្តិ ដីធ្លី ជំពាក់បំ​ណុលគេជុំទិស ​បង្កជាបញ្ហាអសន្តិសុខសង្គម ជា​ដើម។ដូច្នេះពួកគាត់ស្នើ​ឲ្យអធិការ ស្រុក​កំពង់ត្របែក មានវិធានការផងទាន!! ដើម្បី​ឲ្យស្របតាមគោលន យោបាយ​ភូមិ ឃុំ មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ៕មានវគ្គបន្ត

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!