ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ ព្រលះគ្នាជាមួយរថយន្តហ្វត(FORD) បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ: ដោយសារកត្តារថយន្តក្រឡុកស៊ីម៉ង់ជាន់ហ្វ្រាំងមិនស៊ីបណ្ដាលឲ្យបុករថយន្តស៊េរីទំនើបម៉ាកហ្វត(FORD) ខណៈដែលកំពុងសញ្ញូបត់ត្រឡប់ក្រោយ យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងហើយមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ។ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោងជាង ៨យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបត់ចូលផ្សារអគ្គ ក្បែរសុធារ៉ាប្ដូរប្រាក់ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តទាំងពីរបើកបរក្នុងទិសដៅស្របទិសគ្នាពោលគឺពីខាងកើតឆ្ពោះទៅខាងលិចតាមបណ្ដោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តម៉ាកហ្វត(FORD) ពាក់ស្លាកលេខ កម្ពុជា MA.TA.YA បត់ឆ្វេងត្រឡប់ក្រោយ ភ្លាមនោះក៏ស្រាប់តែរថយន្តក្រឡុកស៊ីម៉ង់ពាក់ស្លាកលេខ ភ្នំពេញ 5A-0044 បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតដោយកំពិតមួយចំហៀងកំណាត់ក្រោយ ។
ម្ចាស់រថយន្តម៉ាកហ្វត(FORD)បានឱ្យដឹងថា ខ្លួនបើកបរចេញពីចាក់សាំងហើយក៏ស៊ីញ៉ូបត់ឆ្វេងស្រាប់តែរថយន្តក្រឡុកស៊ីម៉ង់បុកពីក្រោយតែម្ដង។ដោយឡែកម្ចាស់រថយន្តក្រឡុកស៊ីម៉ង់ត៍បានឲ្យដឹងដែរថា ខ្លួនបើកបរក្នុងទិសដៅស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុឃើញរថយន្តម៉ាកហ្វត(FORD)បត់ឆ្វេង ខ្លួនក៏ជាន់ហ្វ្រាំងតែមិនស៊ីក៏ត្រូវបានបុកបណ្ដាលឱ្យរងការខូចខាតរថយន្តស៊េរីទំនើបខាងលើតែម្ដង។

ក្រោយពីកើតហេតុភ្លាមម្ចាស់រថយន្តទាំងពីរបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button