ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្ត ៣គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្តហ្វូតសេរីឆ្នាំ២០២៣ រងការខូចខាតធ្ងន់ធ្ងរ បង្កមានការកកស្ទៈផ្លូវទៅមកនៅក្នុងស្រុកអូរជ្រៅ

បន្ទាយមានជ័យ៖នាល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៥ ស្ថិតភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមានការកកស្ទះផ្លូវ ដោយសារមានគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត ៣គ្រឿងបុកគ្នាក្នុងនោះមានរថយន្តហ្វូតសេរីឆ្នាំ២០២៣រងការខូចខាតធ្ងន់ធ្ងរ។

អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបង្កដោយរថយន្តដឹកទឹកកកពាក់ស្លាកលេខ បាត់ដំបង 3A-3256 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយរថយន្តហ្វូតសេរីឆ្នាំ២០២៣ ដែលពាក់ផ្លាក់លេខភ្នំពេញ 2BU-0473 ដែលបើកបរស្របទិសគ្នា បណ្តាលរុលទៅបុករថយន្តធុនធំសណ្តោងរម៉កដែលពាក់ស្លាកលេខ ភ្នំពេញ 3E-1792 ដែលបើកបរបញ្ច្រាស់ទិសគ្នាកើតមកលិច បណ្តាលខូចខាតរថយន្ត៣គ្រឿងក្នុងនោះមានរថយន្តហ្វូតខូចធ្ងន់ជាងគេសំណាងគ្មានអ្នករងគ្រោះតែបណ្តាលកកស្ទៈផ្លូវ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានមកសម្រួលចរាចរណ៍ហើយវាស់វែងបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តដឹកទឹកកកបុករថយន្តហ្វូតរុលទៅបុករថយន្តធុនធំរងការខូចខាតរថយន្ត៣គ្រឿងក្នុងនោះមានរថយន្តហ្វូត១គ្រឿងរងការខូចខាតធ្ងន់ធ្ងរតែសំណាងហើយគ្មានអ្នករងគ្រោះតែបង្កអោយកកស្ទៈបានកម្លាំងនគរបាលចរាចរណ៍ជួយសម្រួលចរាចរណ៍មិនបង្កអោយកកស្ទៈយូរ។

កម្លាំងនគរបាលចរាចរណ៍បានប្រាប់ថា៖ក្រោយមន្ត្រីជំនាញធ្វើការវាស់វែងហើយរថយន្ត៣គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button