ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ជនបរទេស​បើករថយន្តខ្វះកា​រប្រុងប្រយ័ត្ន ​រេចង្កូត​ទៅបុក​រះម៉ូតូ​៣គ្រឿង បណ្ដាល​ឲ្យរងរបួស​ធ្ងន់​ម្នាក់ ត្រូវបាន​ដឹ​កបញ្ជូនទៅ​សង្គ្រោះ​នៅឯបន្ទីរពេ​ទ្យបង្អែក​ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់​រងរបួសធ្ងន់ ត្រូវបានដឹ​កបញ្ជូនទៅ​សង្គ្រោះនៅ​ឯមន្ទីរពេទ្យ​បង្អែកប៉ោយ​ប៉ែតភ្លាមៗ រីឯ​ម៉ូតូរ​ង​ការខូច​ខាត​យ៉ាង​ដំណាំ ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរ​ណ៍​ដែល​បង្កឡើង​ដោយជ​នបរទេស​បើករ​ថយន្តខ្វះកា​រប្រុងប្រយ័ត្ន​រ៉េចង្គូតបុក​រះ នារ​សៀលថ្ងៃទី៨ ខែម​ករា ឆ្នាំ២០២៤ នៅត្រង់ចំណុ​ចខាងមុខការ៉ា​ស់សាំង​តេលា ស្ថិត​នៅក្នុងសង្កា​ត់ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។

ប្រភពព័​ត៌មានបាន​ឲ្យដឹងថា មុន​ពេលកើតហេតុគេបា​នឃើញ​រថយន្តមួយ​គ្រឿងពា​ក់ស្លាកលេខ ភ្នំពេ​ញ 2BM-5522 ដោយ​គេដឹងថា អ្នក​បើកបរ​ជាជន​ជាតិឥណ្ឌូនេស៊ី បើកបរក្នុងទិស​ដៅពីរលិ​ចទៅកើត លុះមកដល់ចំណុ​ចកើតហេ​តុខាងលើ​ បានរេចង្កូតម​កខាងឆ្វេង បណ្ដាល​ឲ្យបុករះ​ម៉ូតូចំនួន ៣គ្រឿង ដែ​លកំពុ​ងធ្វើដំណើ​រឆ្លងផុតពីស្តុបបន្តិចក្នុង​ទិសដៅពីកើតទៅលិច បណ្ដាល​ឲ្យរងរ​បួសធ្ង​ន់ម្នាក់ ត្រូវបានដឹ​កយកទៅ​សង្គ្រោះនៅឯបន្ទីរពេ​ទ្យបង្អែក​ប៉ោយប៉ែត រីឯម៉ូតូមួយ​គ្រឿងរ​បស់​ជនរងគ្រោះ​រងកា​រខូចខា​តយ៉ាងដំណំ ។ដោយឡែកម៉ូ​តូពីគ្រឿងទៀត រងការខូច​ខាតបន្តិច​បន្តួច និង​សិស្សសា​លារង​របួសស្រាល ​ក្រោយពីកើត​ហេតុបាន​លើកម៉ូតូជិះ​ធ្វើដំណើរបន្ត ។

ក្រោយពី​កើតហេតុកម្លាំង​នគរបាលចរា​ចរណ៍ផ្លូវគោក បានចុះធ្វើកា​រអន្តរាគម​ន៍និងវា​ស់វែងតា​មជំនាញ រួចនាំ​យក​មធ្យោបាយពា​ក់ព័ន្ធ រួមនឹ​ងអ្នក​បើក​បររ​ថយន្តបង្ក ទៅអធិការដ្ឋាន​នគរ​បាលក្រុងប៉ោ​យប៉ែត ដើម្បីដោះ​ស្រាយគ្នា ​តាមនីតិវិ​ធីច្បាប់។

ពាក់​ព័ន្ធករណីគ្រោះថ្នាក់​ចរាចរណ៍មួយនេះ ត្រូវបានពលរដ្ឋនៅ​កន្លែងកើតហេតុលើ​កឡើង​ស្រដៀងៗគ្នា​ថា ករណី​គ្រោះថ្នាក់ច​រាចរណ៍ធំៗ ពោ​លគឺបណ្ដា​លឲ្យខូចខា​តនិង​រងរបួសធ្ងន់ធ្ងរ ដែល​កើត​មានឡើង​ជាហូរហែ​រកន្លងមក​នេះភា​គច្រើនគឺប​ង្កឡើង​ដោយជនបរទេស ។ដូច្នេះ​ពួកគាត់​ស្នើឲ្យសមត្ថ​កិច្ច ពិនិត្យនិ​ងសិក្សា​លើផ្លូវច្បា​ប់ចំពោះ​ជនបរទេស ដែលកំពុង​បើកបរនៅ​លើផ្លូវសាធា​រណៈក្នុង​ទឹកដីព្រះ​រាជាណាច​ក្រកម្ពុជា​ផង ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button