ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ជិៈម៉ូតូឡើងវ៉ាខ្វះការប្រយ័ត្ន ត្រូវរថយន្តធុនធំបុកស្លាប់ភ្លាមៗ នៅនឹងកន្លែង

បន្ទាយមានជ័យ៖ពិតជារន្ធត់ខ្លាំងណាស់បុរសម្នាក់ត្រូវរថយន្តធុនធំបុកស្លាប់ភ្លាមៗ នៅចំណុចក្បែរដើមពោធិ៍យាយម៉ៅស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ក្រោយពីកើតហេតុម្ចាស់រថយន្តបង្ករបានដាក់មេប្រូចបាត់ស្រមោល។

ប្រភពព័ត៌មានបានឲ្យដឹងថា៖មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ អាយុប្រមាណជាង ៣០ឆ្នាំ បានជិៈម៉ូតូហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1AA.6852 ក្នុងទិសដៅកើតទៅលិចក្នុងល្បឿនលឿនឡើងវ៉ារថយន្ត១គ្រឿងដែលបើកបរស្របទិសគ្នា ភ្លាមនោះបានបុករថយន្តធុនធំម៉ាក់ហ៊ីយិនដាយពាក់ផ្លាកលេខកំពង់ចាម3A-6249 និងរម៉ក១ក្រោយពាក់ផ្លាកលេខត្បូងឃ្មុំ4A-0536 បុកពេញទំហឹងបណ្តាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។

ក្រោយកើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះសម្រួលចរាចរណ៍ពិនិត្យនិងធ្វើការវាស់វែងតាមជំនាញ។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះបើតាមមន្ត្រីនគរបាលទទួលផែនចរាចរណ៍បានឲ្យថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺផ្តើមចេញពីជនរងគ្រោះ ជិៈម៉ូតូក្នុងល្បឿនលឿនឡើងវ៉ាខ្វះការប្រុងប្រយ័ត្ន ទើបទៅបុកនិងរថយន្តធុនធំសណ្តោងរម៉កដែលបើកបញ្ច្រាស់ទិសគ្នាបណ្តាលស្លាប់ភ្លាមៗតែងម្តង។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកសាច់ញាតិសាកសពជនរងគ្រោះដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កនិងម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button