ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈ​ប្រតិភូស្ដាប់បទ​បង្ហាញអំពី​ប្រព័ន្ធអភិ​បាលកិច្ចរ​ដ្ឋបាវ៉ារីយ៉ា

(ភ្នំពេញ)៖ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោ​កជំទាវ កែ សួនសុភី ស សុខា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹង​ពេលរ​សៀល​នៅប្រទេ​សកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា បន្តស្ដាប់កា​រធ្វើបទបង្ហា​ញស្តីពី«ប្រព័ន្ធអភិ​បាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា» រៀបចំនៅក្រសួ​ងមហាផ្ទៃ កីឡា និងសមាហរណកម្ម ក្នុង​ទីក្រុងម៉ូនិក នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ពាក់ព័ន្ធនឹងប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា លោក Harald Welsch ប្រធាននាយ​កដ្ឋាន នៃក្រសួងមហាផ្ទៃ និងសមាហរណកម្ម រដ្ឋបាវ៉ារីយ៉ា បានគូសបញ្ជាក់ អំពីភាពខុសគ្នា​រវាងមុខងាររដ្ឋ និងរដ្ឋបាលមូលដ្ឋាន (ស្វយ័ត) យន្តការ និងស្ថាប័នសហប្រតិបត្តិការខ្សែបណ្តោយ ការត្រួតពិនិត្យ បច្ចេកទេស ច្បាប់ និងហិរញ្ញវត្ថុនៅកម្រិតរដ្ឋបាលមូលដ្ឋាន។

សូមរម្លឹកថា ឯកឧ​ត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​ប្រធាន​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង​លោក​ជំទាវ បានដឹកនាំគណៈប្រតិភូធ្វើដំណើរពីមាតុប្រទេស មកទស្សនកិច្ចនៅសហព័ន្ធស្វីស និងសា​ធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

សម្រាប់ក​ម្មវិធីចុងក្រោយនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងទទួលជួប​សម្ដែងការគួរសមដោយឯកឧត្តម Eric Beisswenger រដ្ឋលេខាធិការក្រុមប្រឹក្សារដ្ឋបាវ៉ារីយ៉ា និងបន្ត​ដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងភារកិច្ច និងមុខងារអាជ្ញាធររដ្ឋបាលថ្នាក់ខ្ពស់ ការត្រួត​ពិនិត្យរដ្ឋបាលមូលដ្ឋាន និងការ​រៀបចំពហុកម្រិតសម្រាប់​ការគ្រប់គ្រងគ្រោះម​ហន្តរាយ​និងការការពារប្រជាពលរដ្ឋនៅរដ្ឋបាវ៉ារីយ៉ា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button