ព័ត៌មានជាតិ

ជនសង្ស័យ៣នា​ក់ ពាក់ព័ន្ធក​រណីគ្រឿង​ញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង២៣​និង៣០នាទី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណី រក្សាទុក និងប្រើប្រា​ស់ដោយខុ​សច្បាប់នូវសា​រធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ នៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមចាប់យ​កសម្ភារៈវត្ថុ​តាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០២កូនថង់កិប ទម្ងន់ ១,០៤​ក្រាម , គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល​ពណ៌ក្រហមក្បឿង(WY) ចំនួន ០២គ្រាប់ ទម្ងន់ ០,៤៤ក្រាម, កញ្ឆាក្រៀម ចំនួន ០១ថង់កិប ទម្ងន់ ២២,១៤ក្រាម, ទូរស័ព្ទ ចំនួ​ន ០៤គ្រឿង, ខ្សែក​លោហធាតុពណ៌លឿងលាយស ប្រវែង ៤៦ស.ម ចំនួន ០១ខ្សែ មានបណ្តោងរូបព្រះ, ខ្សែដៃ​លោធាតុពណ៌ស ចំនួន ០២ខ្សែ, ក្រវិលលោហធាតុពណ៌លឿង ចំនួន ០១គូ, នាឡិកាដៃ ម៉ាកP​anerai ខ្សែពណ៌ខ្មៅ ចំនួន ០១ខ្សែ, ប្រាក់បាត ចំនួន ៧,០០០បាត (ប្រាំពីរពាន់បាត) រួមនឹងវត្ថុ​តាងមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ក្រុងបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបករណីខាងលេីនេះ​កម្លាំ​ងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួ​លព័ត៌មានពីសន្តិសុខ ថា មានករណីប្រើប្រាស់ដោយ​ខុសច្បាប់នូវសា​រធាតុញៀន នៅចំណុចខាងលើ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាន​ចុះទៅដល់ចំណុចកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ១.ឈ្មោះ សាក់ស៊ើម ហ្វាក់ណយ ភេទប្រុសអាយុ ៤៤ឆ្នាំ ជនជាតិថៃ ឆែកឆេរឃើញមានកញ្ឆាក្រៀម ចំនួន ០១ថង់កិប ទម្ងន់ ២២,១៤ក្រាម, .ឈ្មោះ វ៉ាក់រីតសារ៉ា ទីថាក់វីន ហៅ ប៉ែន ភេទស្រី អាយុ ២៥ឆ្នាំជនជាតិថៃ ឆែកឆេរឃើញមាន ម៉្សៅក្រាមសថ្លា(ICE) ចំនួន ០២កូនថង់កិប ទម្ងន់ ១,០៤​ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន ០២គ្រាប់ ទម្ងន់ ០,៤៤ក្រាម, .ឈ្មោះ ព្រេមវីត លីនឆាឡាប ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិថៃ។ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅ ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ បន្ទាប់មកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានទិញគ្រឿង​ញៀនម​កទុក សម្រាប់ប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់​បញ្ជាកា​រដ្ឋានក​ងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង​ត្រូវបានកម្លាំងកា​រិយាល័យប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេ​សា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button