ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្ត២គ្រឿងនិងគោយន្តដឹកធុងបាស១គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាល​ឲ្យ​របួស៤នាក់ ធ្ងន់ម្នាក់​នៅ​ក្រុ​ងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុស្ស៤នាក់​រងរបួសស្រាល និងធ្ងន់ ១នាក់ ក្នុងហេ​តុកា​រណ៍​គ្រោះថ្នាក់ចរាចរណ៍​ ដែលបង្កឡើង​ដោយ​រថយន្ត២គ្រឿង​និង​គោយន្តដឹក​ធុងបាស់ ១គ្រឿង​បានបុ​កបន្តកន្ទុយគ្នា នាថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២៤ ត្រង់​ចំណុច​ដើមពោធិ៍អា​ស្រម​លោក​យាយ​ម៉ៅ ស្ថិតនៅៅក្នុង​ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ប្រភពព័ត៌មានបាន​ឲ្យដឹងថា៖នៅ​មុន​ពេលគ្រោះថ្នាក់ចរាចរណ៍​កើតឡើង​គេបានឃើញ​រថយន្ត​ម៉ាក​toyotaព្រូស ពណ៌ឈាមជ្រូក បើកបរក្នុងទិ​សដៅពីកើ​តទៅ​លិច ​ពោលគឺពី​ទីរួម​ខេត្តបន្ទាយ​មាន​ជ័យ​ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត លុះមកដល់ចំណុចកើតហេតុខាលើ ក៏បាន​រ៉េចង្កូត​ទៅ​បុករថយន្ត​toyota​ ធុនត្រា ពណ៌ស ពេញទំហឹង​ហើយរុល​ទៅបុក​គោយន្ត​ដឹកធុងបា​ស់​ដែល​បើកប​របញ្ច្រាស់​ទិស​គ្នា​ពី​លិចមក​កើត ពោលគឺពីក្នុងក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់ទីរួមខេត្តបន្ទាយមានជ័យ បណ្តា​ល​មានអ្នក​រងគ្រោះ​៤នាក់ ក្នុងនោះមានស្ត្រីម្នាក់រង​របួស​ធ្ងន់ត្រូវបានដឹកបញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ។

ក្រោយពី​កើតហេតុគេសង្គេតឃើញ​កម្លាំងនគរបាល ដែលដឹកនាំដោយ​លោកវរៈ​សេ​នីយ៍ទោ ឈឿន ប៊ុនថា អធិការ​រង ទទួ​លបន្ទុកផែន​ចរាចរណ៍ផ្លូវគោក ​នៃអធិការដ្ឋាននគរបាល​ក្រុងប៉ោយប៉ែត បាន​ចុះ​ជួ​យអន្តរាគមន៍ និងសម្រួលចរា​ចរណ៍ ព្រមទាំងធ្វើការពិនិត្យនិងវាស់វែងតាមជំនាញផងដែរ​។

លោកវរៈ​សេ​នីយ៍ទោ ឈឿន ប៊ុនថា បាន​ឲ្យដឹងថា៖មូលហេតុនៃ​គ្រោះថ្នាក់ចរាចរណ៍​នេះគឺ​បង្កឡើង​ដោយរ​ថយន្តម៉ាក​ព្រូស ដែលបើកបរក្នុងល្បឿនលឿនរ៉េ​ចង្កូត​ទៅបុក​រថយន្តធុនត្រាចំពីមុខ​ពេញទំហឹង ហើយរុលទៅបុកគោយ​ន្តកន្ត្រៃដឹក​ធុងបាស់ បណ្តាលមានអ្នក​រងគ្រោះរបួស​ចំនួន៤​នាក់ ស្រាល៣នាក់ ធ្ងន់ម្នាក់ជាស្ត្រីត្រូវជា​ប្រពន្ធអ្នក​បើកបរគោយ​ន្តដឹកធុ​ងបាស់​និងខូច​ខាតរថយន្ត​២គ្រឿង គោយន្ត​១គ្រឿង។

លោកបន្តថា៖ក្រោយធ្វើការវា​ស់វែងហើយរ​ថយន្ត២​គ្រឿងនិ​ងគោយន្ត១គ្រឿង ត្រូវបាននាំ​យកទៅរ​ក្សាទុក​នៅអ​ធិការដ្ឋាននគរបាលក្រុ​ងប៉ោយប៉ែត ដើម្បីដោះស្រា​យគ្នាតាម​ច្បាប់ច​រាចរណ៍​ផ្លូវគោក​ជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button