ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ជនជាតិចិន បើកបររថយន្តម៉ាកព្រូស ឆ្លងផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្ន បុកអ្នកជិៈម៉ូតូ បណ្តាលរបួសធ្ងន់២នាក់ ចំណែករថ​យន្តធ្លាក់ចូលប្រឡាយ

បន្ទាយមានជ័យ៖ដោយសារកត្តាបើកប​រខ្វះការប្រយ័ត្ន ​ជន​ជាតិចិនបើ​កប​ររថយន្តម៉ាក​ព្រូសឆ្លង​ផ្លូវបំ​បែក​ជាបួន​ បានបុកអ្នក​ជិៈ​ម៉ូតូ បណ្តាល​របួសធ្ងន់២នាក់ ត្រូវបានដឹកបញ្ជូនទៅ​សង្ក្រោះ​នៅឯមន្ទីរ​ពេទ្យបង្អែកក្រុងប៉ោយប៉ែតភ្លាមៗ ចំណែករថយន្តធ្លាក់ចូលប្រឡាយ។ហេតុការណ៍នេះបានកើ​តឡើងនៅរ​សៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកជាបួនស្ថិតភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោ​យប៉ែត។

ប្រភពព័ត៌មានបាន​ឲ្យដឹងថា៖មុន​ពេលកើតឡើង​គេបានឃើញ​ស្ត្រី ២នាក់ បានជិៈម៉ូតូម៉ាក់ស៊ូម័រអុិច បើកឆ្លងផ្លូវបំ​បែកជាបួន ត្រូវបានរ​ថយន្តម៉ាក់ព្រូស ១គ្រឿង ពាក់ផ្លាក់លេខ ព្រៈសីហនុ 2B.9228បើក​បរដោ​យជនជាតិចិន ក្នុងល្បឿន​យ៉ាង​លឿនខ្វះការប្រុង​ប្រយ័ត្ន បាន​បុកពេញ​ទំហឹង បណ្តាលរ​បួសធ្ងន់ ២នាក់ ហើយរថយន្តព្រូស​ធ្លាក់ចូលប្រឡាយ​ អ្នកបើក​បរបាន​បើកទ្វាររថ​យន្ត គេចខ្លួនបាត់​​។

ក្រោយកើតហេតុមន្ត្រីនគរបា​លចរាចរណ៍ផ្លូវគោក​ក្រុង​ប៉ោយប៉ែត បានចុះមកពិនិ​ត្យ និងធ្វើការវា​ស់វែង រួចបានយក​រថយន្តបង្កនិ​ងម៉ូតូជ​នរង​គ្រោះដែ​លរងការខូចខា​ត​ទៅរក្សាទុនៅអ​ធិការដ្ឋា​ននគរបា​លក្រុងប៉ោយប៉ែត ដើម្បីរងចាំដោះស្រាយគ្នាតាមច្បាប់​ចរាចរណ៍ផ្លូវគោកជា​ក្រោយ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button