ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ម៉ូតូ និងម៉ូតូកងបីជំហៀង បុកគ្នាពេញទំហឹង នៅស្រុកម៉ាឡៃ បង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលមនុស្សប្រុសស្រីពីរនាក់រងរបួសធ្ងន់

បន្ទាយមានជ័យ៖មនុស្សប្រុសស្រីពីរនាក់បានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗក្រោយពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលមិននឹកស្មានដល់ រវាងម៉ូតូនិងម៉ូតូកង់បីចំហៀង បុកគ្នាពេញទំហឹងបង្កឲ្យមានអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនាវេលាម៉ោងប្រមាណ ១៩និង ០០ នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥៩ ត្រង់ចំណុចផ្លូវកែងមុខវត្តម៉ាឡៃ ស្ថិតនៅក្នុងភូមិ.ឃុំ.ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូកង់បីចំហៀង ១គ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច រីឯម៉ូតូម៉ាកហុងដាឌ្រីម បើកបរក្នុងទិសដៅពីត្បូងទៅជើងហើយបត់ផ្លូវកែង ទៅកើតក៏ស្រាប់តែបុកគ្នាពេញទំហឹងបង្កឲ្យមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើល ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរនោះបានយកទឹកជះពន្លត់និងយកកន្សែងឬភួយជួយសង្គ្រោះជនរងគ្រោះដែលរត់ចេញមិនទាន់ ។

ប្រភពព័ត៌មានបន្តថា ការឆាប់ឆេះលឿនដល់ថ្នាក់ជនរងគ្រោះរត់ចេញមិនទាន់ ទំនងម៉ូតូកង់បីជំហៀងមានដាក់ប្រេងសាំងនៅលើម៉ូតូព្រោះថា នៅលើម៉ូតូកង់បីជំហៀងមានរណាយន្តអាឈើផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្រោយពីកើតហេតុ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃភ្លាមៗ ដោយសារស្ថានភាពធ្ងន់ធ្ងរដោយភ្លើងឆេះរោលពេញដងខ្លួន រីឯមធ្យោបាយធ្វើដំណើរទាំងពីរ ត្រូវបានអគ្គីភ័យឆាបឆេះនៅសល់តែគ្រោងឆ្អឹង ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button