ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ម៉ូតូ និងម៉ូតូកង់បីបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសស្រាលម្នាក់ និងធ្ងន់ម្នាក់ ត្រូវបានក្រុមសង្គ្រោះបឋមដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ: បុរសម្នាក់រងរបួសស្រាល និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូកង់បីនៅតាមបណ្ដោយផ្លូវបេតុងខាងកើតផ្សារសមាគម ស្ថិតនៅក្នុងភូមិប្រជាធម្មកើត សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត នាវេលាប្រមាណ៧យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូកង់បីបើកក្នុងទិសដៅពីលិចទៅកើត រីឯម៉ូតូបើកក្នុងទិសដៅពីកើតទៅលិច ពោលគឺបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុខាលើក៏ស្រាប់តែម៉ូតូកង់បីបានបត់ចូលកន្លងខាងម៉ូតូ ហើយក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្ត្រីជាម្ចាស់ម៉ូតូរងរបួសធ្ងន់ដោយបាក់ជើងម្ខាង ត្រូវបានក្រុមយុវជនសង្គ្រោះបឋមក្រុងប៉ោយប៉ែតដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ ចំណែកបុរសជាអ្នកបើកបរម៉ូតូកង់បីរងរបួសស្រាល។

ក្រោយពីកើតហេតុគេសង្កេតឃើញកម្លាំងនគរបាលផែនចរាចរណ៍បានចុះជួយអន្តរាគមន៍ និងនាំយកមធ្យោបាយពាក់ព័ន្ធយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button