ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថភ្លើង បុករថយន្ត ធ្លាក់ពីលើផ្លូវ បណ្តាលស្ត្រី ២នាក់ ភ័យរហូតសន្លប់បាត់ស្មារតីនៅក្នុងរថយន្ត ត្រូវបានដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ

ខេត្តបន្ទាយមានជ័យ៖ស្ត្រីពីរនាក់សន្លប់បាត់ស្មារតី ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ក្រោយពីរថភ្លើងបានបុករថយន្តធ្លាក់ពីលើផ្លូវ បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលបានឲ្យដឹងថា៖ ស្ត្រី២នាក់ដែលសន្លប់នោះមានឈ្មោះ ព្រំ ចន្តា អាយុ ៥៨ឆ្នាំ និងឈ្មោះ ធូ សុជាតិ អាយុ ៦៥ឆ្នាំ អ្នកទាំងពីរស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

នគរបាលបញ្ជាក់ថា៖នៅមុនពេលគ្រោះថ្នាក់នេះកើតឡើងមានរថយន្តម៉ាក់លុចស៊ីសGS.300 ពណ៌ខ្មៅ បានបើកបរចេញពីផ្លូវជាតិលេខ៥ បំបែកទៅខាងឆ្វេងដៃពោលគឺខាងត្បូង ហើយរថភ្លើងបើកក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើរថភ្លើងបានបុកចំ ចំហៀងខាងស្តាំបណ្តាលធ្លាក់ខាងជើងផ្លូវដែក បណ្តាលស្ត្រី២នាក់សន្លប់ ម្នាក់ជាអ្នកបើកបរនិងម្នាក់ទៀតរួមដំណើរកៅអីខាងមុខ។

នគរបាលបញ្ជាក់ទៀតថា៖មូលហេតុនៃគ្រោះថ្នាក់រថភ្លើងបុករថយន្តនេះគឺដោយសារអ្នកបើកបររថយន្តបើកឆ្លងផ្លូវមិនបានមើលឆ្វេងស្តាំ ទើបរថភ្លើងបុកបែបនេះ សំណាងគ្មានរបួសគ្រាន់តែភ័យរហូតដល់សន្លប់ទាំង២នាក់និងរថយន្តខូចខាតមួយចំហៀងខាងស្តាំតែប៉ុណ្ណោះ។ក្រោយពីកើតហេតុស្ត្រីជាជនរងគ្រោះទាំងពីរនាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំណែករថយន្តដែលធ្លាក់ផ្លូវត្រូវបានស្ទូចយកទៅធ្វើការជួសជុលឡើងវិញ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button