ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួម​បើកសន្និបាត​ត្រួតពិនិត្យល​ទ្ធផលកា​រងារ​ឆ្នាំ២០​២៣រ​បស់ក្រសួងមហា​ផ្ទៃ ក្រោមអធិបតីភាពដ័ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

(ភ្នំពេញ)៖​នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអ​ញ្ជើញចូ​លរួម ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ​ឆ្នាំ២០២៤ របស់​ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្រី្ត រ​ដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ថ្លែងទៅកាន់អ​ង្គសន្និបាតនាឱ​កាស​នោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្នាំ២​០២៣ គឺជាឆ្នាំ​ដែលកម្ពុជា​ បើកឱ្យដំ​ណើរការពេញលេញ​លើគ្រប់វិស័យ បន្ទាប់ពីវិបត្តិនៃ​ជំងឺកូវីដ១៩ និងជាឆ្នាំ​ដែលកម្ពុជារៀប​ចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដូចជាការបោះ​ឆ្នោតជ្រើសតាំ​ងតំណា​ងរាស្រ្ត ការប្រកួតកីឡា​អាស៊ីអាគ្នេ​យ៍លើកទី៣២ និងកីឡាជនពិកា​រអាស៊ាន​លើកទី១២។

ឯកឧត្តមអភិសន្តិបណ្ឌិត​ បានកត់​សម្គាល់ថា ក្រោមការដឹ​កនាំប្រក​បដោយគតិ​បណ្ឌិតរបស់​សម្ដេចតេ​ជោ ហ៊ុន សែន អតី​តនាយករដ្ឋមន្រ្តី សម្តេចក្រឡា​ហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ ដោ​យមានចូលរួមពីភាគីពាក់ព័ន្ធ បានដឹកនាំ បញ្ជា និងសម្របសម្រួ​លរៀបចំ​ចាត់ចែង​កិច្ចការនានាយ៉ាងសកម្ម ធ្វើឱ្យប្រ​ព្រឹត្តិការណ៍ទាំ​ងនោះបា​នប្រព្រឹត្តទៅដោយ​ជោគជ័យ។

ឯកឧត្តមក៏បា​នកត់សម្គាល់​លើការងា​រសំខាន់មួយចំនួនទៀតដូចជា គោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំ​ងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបស​កម្មភាពក្មេងទំ​នើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្ដល់កិច្ចអន្តរាគ​មន៍ពន្លត់អគ្គិភ័យនិង​ការសង្គ្រោះជ​នរងគ្រោះ ត្រូវបានពង្រឹង​ការអនុវត្តជាប់ជា​ប្រចាំ ដែលធានាបាន​នូវប្រក្រតីភាពសង្គមគ្រប់វិស័យ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសញ្ជាក់អំពីភា​ពចម្រើនទៅមុខប្រកបដោយប្រសិទ្ធភាព នៃការងារ​កំណែទម្រង់​វិមជ្ឈការនិងវិសហ​មជ្ឈការ ការផ្តល់សេ​វារដ្ឋបាលជូនប្រជាពលរដ្ឋ ការងារពង្រឹងស្ថា​ប័ន និងធនធាន​មនុស្ស ស្រប​តាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និង​សមិទ្ធផលអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ដែលជាមរតកដ៏វិសេសវិសា​លរបស់រាជរដ្ឋាភិ​បាលនីតិកា​លទី៦ និងការងារសំខាន់ផ្សេងៗទៀត។

សូម​បញ្ជាក់ថា សន្និបា​តក្រសួងមហា​ផ្ទៃ នឹងបន្តប្រព្រឹត្តទៅ​ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ និ​ងពិធីបិទសន្និបាតនឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button