ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើ​ញចុះ​ទស្សន​កិច្ច​សិក្សា​«ការងារ​កសាង​ពង្រឹង​អង្គភាព​រឹងមាំលើ​គ្រប់វិស័យ វរសេនាតូ​ចថ្មើរជើងលេខ៥១១»

(បន្ទាយមានជ័យ)៖នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាកា​រកងព​លតូ​ចថ្មើ​រជើ​ងលេខ៥១ បានអញ្ជើ​ញជាអធិបតី ក្នុងពិធីទស្សនកិច្ចសិក្សា ការងារកសាង​ពង្រឹង​អង្គភាពរឹងមាំ​លើ​គ្រប់វិស័យ អង្គភាពវរ​សេ​នាតូចថ្មើរជើងលេខ​៥១១ ដែល​កំពុងឈរ​ជើ​ងនៅ​ភូមិក​ណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ជិតបន្ទា​ត់ព្រំដែនកម្ពុជាថៃ។

នាឱកាស​នោះដែរក៏អញ្ជើញចូ​លរួមពី ​អាជ្ញា​ធរស្រុក កងរាជ​អាវុធហត្ថស្រុក អធិការនគរបាលស្រុក ប្រធាន​ទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកម៉ាឡៃ នគរបាលព្រំដែនគោកលេខ៨១៥ តំបន់ប្រ​តិបត្តិការ​សឹករងស្រុក​ម៉ាឡៃ និងលោកមេបញ្ជាការវរសេនា​តូចថ្មើរជើងលេខ៥១២ ៥១៣ ៥១៤ នាយការិ​យាល័យ​ទាំង៩ កងអនិសេនាធំចំណុះកងពល។

លោកមេបញ្ជាកា​រ​កងពល បានអ​ញ្ជើញទស្សនាតាមខ្លឹម​សារនិមួយៗ និងបានថ្លែងកោ​តសរសើរ​ដល់អង្គភា​ពវរសេនាតូចថ្មើរជើ​ងលេខ៥១១ ដែលបានខិតខំយ​កចិត្តទុកដាក់​អនុវត្តតាម​ផែនការដែ​លថ្នាក់លើ​ប្រគល់ជូន និងអ​នុវត្តន៍តួនាទីភារកិច្ច ប្រកបដោ​យការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាង​អង្គភាពរឹងមាំលើគ្រប់វិស័យ ក្រៅពីនោះ បានចូ​លបំពេញ​បេសកកម្មប្រ​តិបត្តិកា​រ សហកា​រជាមួយ​កងកម្លាំងចម្រុះ ទប់ស្កាត់ព​លករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេប​ញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដាក់ផែ​នការ ឱ្យបន្តខិត​ខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោ​លរប​បហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារ​យោធិនក្នុងអ​ង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាព​នីមួយៗ រួម​ជាមួយ​បន្ត​អនុវត្តន៍ វិ​ធានការ ៣កុំ ៣ការពារ និងវិធានការសុខាភិបាល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!