ព័ត៌មានជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន : នយោបាយ ឈ្នះ-ឈ្នះ បានជួយឱ្យប្រទេសជាតិយើង រួចផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាច្រើនទសវត្ស

ខេត្តកណ្ដាល៖ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមណ្ឌលសុខភាពសំរោងធំ និងសមិទ្ធផលនានាក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣
ដោយមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលខេត្តស្តីទី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៤០០នាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសំរោងធំបានបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺជាសក្ខីភាព នៃការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាព ដែល សម្ដេចតេជោ នាយករដ្ឋមន្ត្រី បាននាំមកជូន ប្រទេសជាតិ និង ប្រជាជនកម្ពុជាយើង តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដែលមកទល់ពេលនេះ មានរយៈពេល ២៥ ឆ្នាំហើយ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមទៀតថា នយោបាយ ឈ្នះ-ឈ្នះ បានជួយឱ្យប្រទេសជាតិយើង រួចផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាច្រើនទសវត្ស និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គមល្អ ដែលជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដូច្នោះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព ស្រឡាញ់សន្តិភាព និងត្រូវរួមគ្នារក្សាសុខសន្តិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានោះដែរឯកឧត្តម នូវប៉េង ច័ន្ទតារា បានថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅ ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ក្នុងបុព្វហេតុការដឹកនាំអភិវឌ្ឍ នៅក្នុងមូលដ្ឋានខេត្តកណ្ដាល ដែលធ្វើឱ្យខេត្តកណ្តាលបោះជំហានឆ្ពោះទៅរកវិបុលភាពសង្គម កែប្រែជីវភាពរស់នៅប្រជាពលរដ្ឋឱ្យកាន់តែមានភាពសមរម្យថ្លៃថ្នូរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button