ព័ត៌មានជាតិ

ផ្ទះបរិច្ចាគនៅតែមា​នសារ:សំខាន់សំរាប់​ពលរដ្ឋទូទៅជាកន្លែងផ្តល់​ស្បៀងអាហារ និងសម្ភារ:ប្រើ​បានសំរាប់​អ្នកខ្វះខាត

(ប៉ៃលិន)៖ រហូតមកដល់​ថ្ងៃទី២៩ខែ មេសានេះ ផ្ទះបរិច្ចាគដែល​ជាការផ្តួចផ្តើម​គំនិតដ៍មនុស្ស​ធម៌បំផុតពីសំ​ណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធាន គណ:កម្មា​ធិកា​រសាខាកាកបាទក្រហម​កម្ពុជាខេត្ត បានផ្តួចផ្តើមកសាងផ្តះប​រិច្ចាគនេះគឺ ដើម្បីបណ្តុះគំនិតដ​ល់បងប្អូនប្រជាព​លរដ្ឋខ្មែរយើង​អោយចេះស្រលាញ់សាមគ្គីគ្នា នេះជាវប្បធម៌ចែករំលែក និងជួយ​សម្រួលដល់​ការលំបាករបស់បងប្អូនយើងដែ​លខ្វះខាតអាចអោ​យគាត់មកទទួល​យកទៅប្រើប្រាស់​បានមួយគ្រា និង​សំរាប់អ្នកមានជីវ​ភាពធូរធារអាច​យកសម្ភារ:ប្រើសប្រា​ស់ដែលនៅប្រើបាននិង គ្រឿងឧបភោគបរិភោគយក​មកទុកក្នុងផ្ទះបរិច្ចាគនេះ ដើម្បីអោយបងប្អូនអ្នក​ខ្វះខាតយក​ទៅបរិភោគ​ឬប្រើប្រាសក្នុងជីវ​ភាពបានមួយគ្រាផងដែរ។

ហើយបច្ចុប្បន្ននេះគេស​ង្កេតឃើញនៅផ្សះបរិច្ចាគនេះ​មានបងប្អូនអ្នកមាន​ចិត្តសប្បុរសបាន​នាំគ្នាយកគ្រឿងប​រិភោគមានដូច​ជា ប្រហុក ផ្អក ត្រីងៀត ទឹកត្រី ទឹកស៊ីអីវ មាន​ទាំងអង្ករ និងសម្ភារ:​ប្រើប្រាស់មួយ​ចំនួនធំមក​ដាក់ផ្ទះបរិច្ចា​គនេះជាហូរហែរ។ និងមានបងប្អូ​នអ្នកខ្វះខាត​តែងតែ​ទៅទទួល​យកសម្ភារ:និងគ្រឿងបរិ​ភោគទាំងនោះយកទៅ​ប្រើប្រាស និងបរិភោគជារើយ​ៗផងដែរ។

សូមបញ្ជាក់ថាផ្ទះបរិច្ចាគនេះបានដំណើរការជិតមួយឆ្នាំមកហើយមានជាច្រើនទីតាំងនៅមុខសាលាខេត្តប៉ៃលិននិងនៅផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ដែលជាគំនិ​តដ៍ថ្លៃថ្លាប្រក​បដោយមនុស្សធម៌ពីសណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិ​នដែលលោកជំទាវជានិច្ច​កាលតែងតែគិតគូរពីទុក្ខលំបាករបសើបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាំងតែពីលោកជំទាវនៅជាតំណាងរស្ត្រមកម្លេះ។.ទង្វើទាំងនេះហើយធ្វើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយសប្បាយចិត្តពេញចិត្តពេញថ្លើមយ៉ាងខ្លាំងដែលមានថ្នាក់ដឹកនាំល្អមានអភិបាលខេត្តល្អ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button