ព័ត៌មានស៊ើបអង្កេត
-
លោក គាត ហ៊ុល ដឹកនាំក្រុមការងារនិងមន្ត្រីជំនាញ ចុះពិនិត្យការលើកស្លាកលេខផ្លូវ ការកាត់សំយាប ស្លាកយីហោផ្សេងៗ និងចុះពិនិត្យមើលស្ថានភាពទឹក ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលការបោះបង្គោល លើកស្លាកលេខផ្លូវ តាមផ្លូវមេសំខាន់ៗ និងពិនិត្យមើលការកាត់សំយាប និងស្លាកយីហោផ្សេងៗ ព្រមទាំងសំណង់ដែលបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋផងដែរ ។ ជាមួយគ្នានោះដែរលោកអភិបាលក្រុង ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ…
Read More » -
ល្បែងស៊ីសងជល់មាន់ តាមអនឡាញ នៅរោងកាហ្វេ ក្នុងសង្កាត់ព្រែកឬស្សី បើកឱ្យលេងយ៉ាងគ្រឹកគគ្រេង ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រាប់នាយប៉ុស្តិ៍លោកថា ចាំសួរមេសិន
ខេត្តកណ្តាល៖ល្បែងស៊ីសងប្រភេទជល់មាន់ តាមអនឡាញ នៅរោងកាហ្វេមួយកន្លែង ស្ថិតនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹងគក្រេង មិនទាន់ឃើញមានអាជ្ញាធរចុះបង្ក្រាបឡើយ ។ ពាក់ព័ន្ធករណីនេះកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ ភ្នាក់ងារយើងបានខលទូរស័ព្ទរាយការណ៍ជូនលោក អនុសេនីយ៍ឯក មុំ វុថុល នាយប៉ុស្តិ៍នគរបាលសង្កាត់ព្រែកឫស្សី លោកប្រាប់ថា ចាំសួរមេសិន…
Read More » -
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បើកការដ្ឋានធ្វើប្រឡាយសងខាងផ្លូវលេខ៥៨ ក្នុងក្រុងប៉ោយប៉ែត ដោយរៀបជាថ្មតាមជញ្ជាំងការពារដីបាក់ស្រុត និងចាក់ក្រាលបេតុងលើផ្លូវចាស់ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់ហូរច្រោះដាច់ កន្លងមក
ខេត្តបន្ទាយមានជ័យ ៖កំណាត់ផ្លូវជាតិលេខ ៥៨ ដែលរងការខូចខាតយ៉ាងដំណាំដោយសារគ្រោះទឹកជំនន់ហូរច្រោះដាច់ កាលពីកន្លងទៅនោះ ពេលនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានដាក់កម្លាំងចុះមកធ្វើប្រឡាយសងខាងផ្លូវ ដោយរៀបជាថ្ម តាមជញ្ជាំងការពារដីបាក់ស្រុត និងចាក់ក្រាលបេតុងលើផ្លូវចាស់ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់ហូរច្រោះដាច់ កន្លងមកផងដែរ។សូមបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ពិសេសនៅតាមបន្ទាត់ព្រំដែនតែម្តង ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានាផងដែរ ហើយម្យ៉ាងវិញទៀតបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរ ពីក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ ព្រះវិហារ…
Read More » -
រដ្ឋបាលក្រុងប៉ោយប៉ែត ស្នើឲ្យប្រជាពលរដ្ឋ ដែលកំពុងលក់ដូរនៅផ្សារសមាគម ថយពីចិញ្ចើមផ្លូវ២ម៉ែត្រសងខាង ដើម្បីទុក្ខកន្លែងថ្មើជើងធ្វើដំណើរ និងមិនអនុញ្ញាតឲ្យលក់ដូរនៅជុំវិញមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជៀសវាងការស្ទះចរាចរណ៍នាំឲ្យរថយន្តសង្គ្រោះបន្ទាន់ជួយសង្គ្រោះអាយុជីវិតមនុស្សមិនបានទាន់ពេល
ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញពីការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅចំណុចផ្សារសមាគម និងជុំវិញមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ពិសេសជាងនេះទៅទៀតរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ចេញចូលដឹកអ្នកជំងឺ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ក៏ជួបការពិបាក ដោយសារតែការស្ទះចរាចរណ៍ ព្រោះតែបងប្អូនប្រជាពលរដ្ឋដាក់តាំងលក់ទំនិញផ្សេងៗ នៅលើចំណីផ្លូវសាធារណៈ និងដាក់រទេះលក់ដូរនៅតាមចិញ្ចើមផ្លូវសាធារណៈ ដូច្នេះពេលនេះរដ្ឋបាលក្រុងប៉ោយប៉ែតបានអំពាវនាវដល់អ្នកដែលលក់ដូរនៅជុំវិញផ្សារសមាគម ថយឬគម្លាតពីចិញ្ចើមផ្លូវចូលក្នុងដីរបស់ខ្លួន ដោយទុក្ខផ្លូវថ្មើជើងប្រវែង ២ម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ចំណែកឯអ្នកដែលលក់ដូរនៅជុំវិញមន្ទីរពេទ្យបង្អែកប៉ោយប៉ែត សូមឲ្យរកទីតាំងលក់ដូរកន្លែងផ្សេង មិនអនុញ្ញាតឲ្យលក់ដូរបន្តទៀតនោះទេ…
Read More » -
អាជ្ញាធរក្រុងប៉ោយប៉ែត អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានរុះរើសំណង់ សំយាប ស្លាកយីហោរ រំលោភលើចំណីផ្លូវសាធារណៈហើយនោះ ហាមដាក់ដូចជា តុ កៅអីរ ទេះលក់ដូរនិងទំនិញផ្សេងៗ បើពុំដូច្នេះទេអាជ្ញាធរនឹងប្រមូលយកទៅរក្សាទុក
ខេត្តបន្ទាយមានជ័យ ៖ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយសាធារណៈ និងការធ្វើចរាចរណ៍ឲ្យបានកាន់តែល្អប្រសើរ ឲ្យសាកសមជាឈ្មោះទីក្រុងនោះ គឺផ្ដើមចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់សំណង់ការ្យអនាធិបតេយ្យផ្សេងៗ ដូចជា តសំយាប លើកស្លាកយីហោ លក់ដូរ កាន់កាប់ចូលលើចំណីផ្លូវសាធារណៈ ការចាក់ដីលុបចូលចំណីផ្លូវឬប្រព័ន្ធលូជាហេតុនាំឲ្យស្ទះប្រព័ន្ធលូរំដោះទឹក ជាដើម ស្ថិតនៅក្នុងទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត និងកន្លែងដែលអាជ្ញាធរបានបាញ់ថ្នាំគំនួសកំណត់ហើយនោះ អាជ្ញាធរក្រុងសូមឲ្យចូលរួមសហការរុះរើ…
Read More » -
ពលរដ្ឋស្នើឲ្យអធិការនគរបាលក្រុងដូនកែវ មានវិធានការទៅលើម្ចាស់ទីតាំងបើកតាបប៊ីយ៉ែឬស្នុកឃឺ ដែលបានបើកល្បែងស៊ីសងតាមអនឡាញប្រភេទឡូតូ ឲ្យសិស្សសាលាចូលលេងយ៉ាងគក្រឹកគក្រេង នាយប៉ុស្តិ៍សង្កាត់រកាក្នុង គ្មានចំណាត់ការ
ខេត្តតាកែវ៖ទីតាំងបើកតាបប៊ីយ៉ែ ឬស្នុកឃឺ មួយកន្លែង ស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កំពុងបើកបង្កប់ល្បែងស៊ីសងតាមអនឡាញប្រភេទឡូតូ ឲ្យសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីជាច្រើននាក់ចូលេងយ៉ាងពពាក់ពពូន សុទ្ធតែពាក់ឯកសណ្ឋានជាសិស្សថែមទៀតផង មិនឃើញអាជ្ញាធរចុះធ្វើការណែនាំ និងបង្ក្រាបឡើយ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលជាណាព្យាបាលសិស្សមានការខឹងសម្បារ បានប្រាប់អ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយ ដើម្បីឲ្យថ្នាក់ដឹកនាំបានជ្រាប ។ ពាក់ព័ន្ធករណីនេះកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ភ្នាក់ងាយើងបានខលទូរសព្ទរាយការណ៍ជូនលោកវរសេនីយ៍ត្រី…
Read More » -
អាជ្ញាធរក្រុងប៉ោយប៉ែត ចុះកាត់រុះរើសំណង់ការ្យអាណាធិបតេយ្យផ្សេងៗ ដែលសាងសង់រំលោភចូលចំណីផ្លូវសាធារណៈ ដែលមិនព្រមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង
ខេត្តបន្ទាយមានជ័យ៖សំណង់ការ្យអាណាធិបតេយ្យផ្សេងៗ ដែលសាងសង់រំលោភចូលចំណីផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់ និងបាត់បង់នូវសោភ័ណភាពរបៀបរៀបរយក្នុងក្រុង ដែលរយៈការកន្លងមកនេះរដ្ឋបាលក្រុងប៉ោយប៉ែតបានចេញសេចក្តីប្រកាសព័ត៌មានជាច្រើនលើកច្រើនសារ អាជ្ញាធរមូលដ្ឋានក៏បានចុះណែនាំ រហូតចុះបាញ់គំនូសកំណត់ឱ្យរុះរើដោយស្ម័គ្រចិត្តហើយដែរ តែរហូតមកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដែលជាថ្ងៃកំណត់ បែរជាម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់សំណង់ សំយ៉ាប លើកស្លាកយីហោ និងលក់ដូរលើចំណីផ្លូវសាធារណៈ…
Read More » -
ពលរដ្ឋស្នើឲ្យអភិបាលស្រុក និងអធិការនគរបាលស្រុកក្រលាញ់ មានវិធានការទៅលើម្ចាស់ទីតាំងបើកតាបប៊ីយ៉ែឬស្នុកឃឺ ឲ្យសិស្សសាលាចូលលេង និងបង្កប់ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ ដោយល្មើសនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល
ខេត្តសៀមរាប៖ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ ជ្រកក្រោមស្លាកតារាងបាលទះ មួយកន្លែងស្ថិតក្នុងភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប កំពុងបើកឲ្យលេងយ៉ាងគគ្រឹងគក្រេង ល្មើសទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសបើកតាបប៊ីយ៉ែ ឬស្នុកឃឺ ឲ្យសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីជាច្រើននាក់ចូលេងយ៉ាងពពាក់ពពូន សុទ្ធតែពាក់ឯកសណ្ឋានជាសិស្សថែមទៀតផង មិនឃើញអាជ្ញាធរចុះធ្វើការណែនាំ និងបង្ក្រាបឡើយ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលជាណាព្យាបាលសិស្សមានការខឹងសម្បារ បានប្រាប់អ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយ ដើម្បីឲ្យថ្នាក់ដឹកនាំបានជ្រាប ។ ជាក់ស្តែនាថ្ងៃទី២១ ខែសីហា…
Read More » -
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មិនអត់អោនជាដាច់ខាត ចំពោះអ្នកដែលធ្វើសកម្មភាពញុះញង់ ចោទប្រកាន់មកលើស្ថាប័ននគរបាល ក្នុងករណីបុរសម្នាក់ស្លាប់ដោយសារជំងឺគាំងបេះដូង
ខេត្តបន្ទាយមានជ័យ៖ថ្មីនេះៗ មានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម ដែលជាព៌ត័មានបង្កឱ្យមានចលាចល និងចោទប្រកាន់កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយលើកឡើងថា ជនសង្ស័យនេះអំពើប្រើប្រាស់ និងជួញដូរគ្រឿងញឿនបានស្លាប់ដោយប៉ូលីសនៅអធិការដ្ឋានមង្គលបូរីធ្វើទារុណកម្ម។ ជាការពិត ក្រោយពេលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត បានធ្វើការត្រួតពិនិត្យយ៉ាងពេញលេញ ស៊ីជម្រៅទៅលើកម្លាំងក្រោមបង្គាប់របស់ខ្លួន ព្រោះអំពើទារុណកម្មមិនត្រូវបានអត់អោនឱ្យជាដាច់ខាត ក្រោមការដឹកនាំស្នងការខេត្ត ទោះក្នុងតម្លៃណាក៏ដោយ។ ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងពេញលេញ មិនមានសកម្មភាពអំពើទារុណកម្មណាមួយប្រព្រឹត្តឡើងចំពោះជនសង្ស័យឡើយ។ តាមលទ្ធផលនៃកោសលវិច័យដែលធ្វើឡើងដោយគ្រូពេទ្យជំនាញ…
Read More » -
ប្រជាពលរដ្ឋរស់នៅសង្កាត់អូរជ្រៅជាង១០០គ្រួសារ លើកគ្នាតវ៉ាប្រឆាំងនឹងការអនុវត្តឲ្យរុះរើផ្ទះ សំណង់ផ្សេងៗរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ខណៈដែលពួកគាត់សាងសង់ផ្ទះរឹងមាំ រស់នៅជាង១០ឆ្នាំ អាជ្ញាធរដឹងឮ ទទួលស្គាល់ និងចេញប្លង់ថែមទៀត
ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបានលិខិតជូនដំណឹងមកកាន់អាជ្ញាធរក្រុងប៉ោយប៉ែត របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការស្នើសុំចូលរួមនីតិវិធីផ្សព្វផ្សាយ លិខិតជូនដំណឹងស្ដីអំពីការអនុវត្តដោយស្ម័គ្រចិត្ត ដោយបង្គាប់ឲ្យរុះរើកផ្ទះ សំណង់ផ្សេងៗ ចេញពីដីលំនៅឋានទំហំ ១០០ម៉ែត្រ គុណនឹង ៣០០ម៉ែត្រ ស្មើនឹង ៣ហិតា នៅចំណុចអាគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋកំពុងរស់នៅ ដោយសាងសង់ផ្ទះ សំណង់រឹងខ្លះរហូតទៅដល់ច្រើនជាន់…
Read More » -
គម្រោងដេញថ្លៃឃុំ សង្កាត់ចំនួន២គម្រោង ក្នុងឃុំទ្រៀល ស្រុកតាំងគោកត្រូវបានមហាជនមើលឃើញថា ជាកាស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុន យកថវិកាជាតិហែកចែកគ្នាដាក់ហោប៉ាវយ៉ាងរំភើយ
ខេត្តកំពង់ធំ ៖ នៅព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាឃុំ ទ្រៀល ស្រុកតាំងគោក មានរៀបចំពិធី ដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលមានគម្រោងចំនួន២ គឺឃុំទ្រៀល ដែលមាន២គម្រោង ត្រូវបានមហាជនមើលឃើញថា ជាការស៊ុំគ្រលំឃុបឃិតគ្នាជាថ្នូរថ្លៃទឹកតែ រវាងក្រុមហ៊ុននិងក្រុមហ៊ុនដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន សកម្មភាពដែលនាំឲ្យមានការសង្ស័យទាំងនោះគឺ ក្រុមហ៊ុនជាច្រើនបានទៅចូលរួមដេញថ្លៃនូវគម្រោងសាងសង់…
Read More » -
មានតែនៅក្រុងដូនកែវទេ ដែលព្រហើនជាងគេ ហ៊ានបើកល្បែងស៊ីសង ផ្គើនទៅនឹងបទបញ្ជារបស់សម្តេចតេជោ ទោះជាខលទូរស័ព្ទរាយការជូនសមត្ថកិច្ច និងផ្សព្វផ្សាយជាច្រើនដងយ៉ាងណាក្តី រហូតមកដល់ពេលនេះមិនទាន់មានចំណាត់ការនៅឡើយ
ខេត្តតាកែវ៖ល្បែងស៊ីសងតាមអនឡាញប្រភេទឡូតូមានច្រើនប្រភទ ដូចជា ឡូតូ ឡូតូខែឆ្នាំទាំង ១២ ឡូតូ៩០ ។ល។ និងជល់មាន់តាមលេបថប(កុំព្យូទ័រ) ជាច្រើនទីតាំងរួមមាន៖ នៅខាងមុខប៉ុស្តិ៍ផ្សារ និងខាងមុខផ្សារធំតាកែវមាន ៥ទីតាំង ,ក្នុងផ្សារ ៥ទីតាំង ,ខាងកើតផ្សារមានចំនួន ៤ទីតាំង, និងមួយទីតាំងទៀត ខាងត្បូងជ្រុងខាងលិចផ្សារធំតាកែវ ផ្ទះលក់កាហ្វេបើកមាន់ជល់អនឡាញ និងឡូតូ…
Read More » -
ស្នើឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ដុះក្អែលអធិការនគរបាលក្រុងដូនកែវ និងនាយប៉ុស្តិ៍ផ្សារធំតាកែវ ខណៈល្បែងស៊ីសងលេងយ៉ាងគគ្រឹកគគ្រេងទាំងក្នុងផ្សារ និងក្រៅផ្សារធំតាកែវ រាយការណ៍ជាច្រើនដងគ្មានចំណាត់ការ
ខេត្តតាកែវ៖ក្រោយពីភ្នាក់ងារយើងបានខលទូរស័ព្ទរាយការណ៍ទៅលោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ និងលោក ជ័យ សុង នាយប៉ុស្តិ៍នគរបាលផ្សារធំតាកែវ ជាច្រើនដង និងអង្គភាពយើក៏បានធ្វើការផ្សព្វផ្សាយហើយដែរ ពាក់ព័ន្ធករណីល្បែងស៊ីសងតាមអនឡាញប្រភេទឡូតូមានច្រើនប្រភទ ដូចជា ឡូតូ ឡូតូខែឆ្នាំទាំង១២ ឡូតូ៩០ ។ល។ និងជល់មាន់តាមលេបថប (កុំព្យូទ័រ) នៅចំណុចក្នុងផ្សារ និងខាងក្រៅផ្សារធំតាកែវ…
Read More » -
អធិការនគរបាលក្រុងដូនកែវ និងនាយប៉ុស្តិ៍ផ្សារតាកែវ លោក ជ័យ សុង កំពុងរួមគ្នាបង្កើតល្បែងស៊ីសង នៅមូលដ្ឋាន ដោយផ្គើននឹងបទបញ្ជារបស់សម្តេចតេជោ
ខេត្តតាកែវ៖ទាំងនៅក្នុងផ្សារ និងក្រៅផ្សារធំតាកែវ ក្នុងខេត្តតាកែវ កំពុងក្លាយជាកន្លែងជ្រកកោនរបស់ក្រុមញៀនល្បែងស៊ីសង ដោយសារតែមាន នគរបាលចិត្តធម៌ បើកភ្លើងខៀវឲ្យ។ល្បែងស៊ីសងប្រភេទឡូតូមានច្រើនប្រភទ ដូចជា ឡូតូ ឡូតូខែឆ្នាំទាំង១២ ឡូតូ៩០ ។ល។ និងជល់មាន់តាមលេបថប (កុំព្យូទ័រ) ដែលកំពុងតែបើឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេងភ្លេចបាយ ភ្លេចទឹកនៅចំណុចខាងលើនេះ កំពុងបង្វក់ស្មារតីប្រជាពលរដ្ឋ ពីការធ្វើស្រែចំការ និងប្រកបមុខរបរទទួលទានផ្សេងៗ ងាកមកប្រគុំគ្នាលេងល្បែងស៊ីសង…
Read More » -
មន្ដ្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃម្នាក់ កំពុងប្រើអំណាចចាក់ដីលុបយកចំណីទន្លេរ សាងសង់ជាភូមិគ្រឹះដ៏ស្គឹមស្គៃជារបស់ផ្ទាល់ខ្លួន នៅឃុំកំពង់អូស ស្រុកពញាឮ
ខេត្តកណ្តាល៖ប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើឡើងថា មានមន្ដ្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃម្នាក់ កំពុងប្រើអំណាចចាក់ដីរំលោភយកចំណីទន្លេរយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ និងសាងសង់ភូមិគ្រឹះដ៏ស្គឹមស្គៃ និងផ្ទះលំហែរ ដោយពុំមានអាជ្ញាធរ ភូមិ ឃុំ ឬ ស្រុករូបណាហ៊ានមកអើយពើរឡើយ។ ទីតាំងដែលកំពុងធ្វើសកម្មភាពចាក់ដីលុបរំលោភយកចំណីទន្លេស្ថិតត្រង់ចំនុចភូមិបឹងក្តុល ឃុំកំពង់អូស ស្រុកពញាឮ ខេត្ដកណ្ដាល។ ក្រោយពីទទួលបាន ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើ អង្គភាពសារព័ត៌មានយើងបានចុះទៅផ្ដិតយករូបភាព និងវីដេអូជាក់ស្ដែង នៅត្រង់ចំណុចដែលកំពុងធ្វើសកម្មភាពចាក់ដីលុបទន្លេរនោះ ឃើញថា…
Read More » -
អាជីវករនៅក្រុងប៉ោយប៉ែត លើកគ្នាទៅដាក់ពាក្យបណ្តឹងនៅអធិការនគរបាល និងសាលាក្រុង ក្រោយពីបែកធ្លាយម្ចាស់ហាងលក់មាស ពេជ្រ ថុង រស្មី (ហៅមនោរម្យ) បោកលុយរាប់លានដុល្លារត់គេចខ្លួនបាត់ស្រមោល
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការបិតទ្វាហាងលក់មាស ពេជ្រ ថុង រស្មី (ហៅមនោរម្យ) ដែលមានឈ្មោះ ថុង រស្មី និងប្រពន្ធឈ្មោះ ហេង មួយលេង ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមានការបែកធ្លាយរហូតមានការបង្ហោះជាសារធារណៈនៅតាមបណ្តាញសង្គមFacebookថា ម្ចាស់ហាងខាងលើបានបោកលុយរាប់លានដុល្លា រត់គេចខ្លួនបាត់នោះ នាព្រឹកថ្ងៃទី៦…
Read More » -
បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន សាបដូចទឹកមាត់ ខណៈបញ្ជាមិនឲ្យយកលុយពីអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី និងមិនអនុញ្ញាតឲ្យចតចាប់ម៉ូយនៅមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត តែមន្ត្រីក្រោមឱវាតមិនធ្វើតាម (មានវីដេអូរ)
ខេត្តបន្ទាយមានជ័យ៖ក្រោយពីបង្កភាពអនាធិបតេយ្យនៅមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត គួរឲ្យអាម៉ាស់ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបង្កឡើងដោយក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី(pass app) ដែលបង់លុយឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានប៉ាក់ពួកផ្សេងៗគ្នា មានប្រភេទធម្មតា និងប្រភេទក្រុមVIP ដែលមានសិទ្ធិច្រើនជាងគេ វាទីយកតែឯងរហូតបង្កជាជម្លោះដេញវ៉ៃតប់គ្នាជារើយៗបង្កការភ្ញាក់ផ្អើលមកនោះ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ក៏បានចេញបទបញ្ជាមិនឲ្យមានការយកលុយ និងចតចាប់ម៉ូយនៅតំបន់បរិវេណមាត់ច្រកទ្វាអន្តជាតិបន្ត ដែលជាហេតុនាំឲ្យប៉ះពាល់និងបាត់បង់សណ្តាប់ធ្នាប់…
Read More » -
ម៉ូតូឌុប និងម៉ូតូកង់បីនូវតែបន្តដណ្តើមចាប់ម៉ូយគ្នាប្រសេកប្រសាច ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែតដដែល គឺផ្តើមចេញពីការបង់លុយដាក់ខែជាប្រចាំឲ្យមន្ត្រីអន្តោប្រវេសន៍ប្រចាំការនៅទីនុះ(មានរីដេអូរ)
ខេត្តបន្ទាយមានជ័យ៖ភាពអនាធិបតេយ្យរបស់អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី នូវតែបន្តដណ្តើមចាប់ម៉ូយប្រសេកប្រសាច យ៉ាងអនាធិបតេយ្យធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដដែល ទាំងនេះគឺផ្តើមចេញពីការបង់លុយដាក់ខែជាប្រចាំឲ្យមន្ត្រីអន្តោប្រវេសន៍ប្រចាំការនៅទីនុះ ។ ពាក់ព័ន្ធករណីនេះដែរ បើតាមអ្នករត់ម៉ូតូឌុបនៅទីតាំងខាងលើបានបញ្ជាក់ថា នៅក្នុងបរិវេណមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែតនេះ គឺឲ្យតែម៉ូតូឌុប និងម៉ូតូកង់បី (pass app) ចតចាប់ម៉ូយតែប៉ុណ្ណោះ ហើយបើចង់ដឹងច្បាស់ឲ្យទៅសួរមន្ត្រីអន្តោរប្រវេសន៍ប្រចាំការនៅប៉ុស្តិ៍ខាងក្រោមអាគារទីស្នាក់ការត្រួតពិនិត្យ ប៉ុន្តែមិនបានបញ្ជាក់ថា បានបង់លុយឲ្យប៉ុន្មាននោះទេ ។ ចំណែក…
Read More » -
សម្តេចតេជោ ចេញបទបញ្ជាឲ្យបិតល្បែងស៊ីសងគ្រប់ប្រភេទ មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែនៅឃុំអង្គតាសោម ស្រុកត្រាំកក់ថ្លើមធំហានបើកល្បែងស៊ីសងប្រភេទឡូតូ ខែ ឆ្នាំ ទាំង១២ តាមប្រព័ន្ធលេបថប(កុំព្យូទ័រ) និងឆ្នោត លេងយ៉ាងភ្លូកទឹកភ្លូកដីទៅវិញ
ខេត្តតាកែវ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជាដាច់ណាត់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ចុះបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសល្បែងតាមអនឡាញតែម្តង មិនទាន់បានប៉ុន្មានផងក៏ស្រាប់តែហាងកាហ្វេមួយកន្លែងនៅទីប្រជុំជនខាងជើងជាប់របងសាលាស្រុកត្រាំកក់ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បើកឲ្យលេងល្បែងស៊ីសងប្រភេទឡូតូ ខែ ឆ្នាំ ទាំង១២ តាមប្រព័ន្ធលេបថប(កុំព្យូទ័រ)និងឆ្នោត ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ យ៉ាងគ្រឹកគ្រេង ហូរកញ្ជៀវ ធ្វើឲ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៅវិញ…
Read More » -
រវាងមេប៉ុស្តិ៍ឃុំខ្វាវ និងក្រុមញៀនល្បែង តើអ្នកណាធំជាង បើលោកមេប៉ុស្តិ៍ហៅម្ចាស់ទីតាំងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ រហូតទៅដល់ ៥ទៅ ៦ដងហើយ នូវតែបន្តបើកឲ្យលេងដោយរលូនដដែលនោះ
ខេត្តតាកែវ៖ល្បែងស៊ីសងប្រភេទជល់មាន់តាមប្រព័ន្ធលេបថប(កុំព្យូទ័រ) នៅចំណុចផ្ទះលក់កាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ នូវតែបន្តបើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយផ្គើនទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដដែល ក្រោយពីភ្នាក់ងារយើងបានរាយការណ៍ ត្រូវបានបិតមួយរយះខ្លីមកនោះ ។ ពាក់ព័ន្ធទៅនឹងការបើកឲ្យមានលេងល្បែងស៊ីសងនេះដែរ បើលោកនាយប៉ុស្តិ៍ឃុំខ្វាវ មិនបើកដៃឲ្យម្ចាស់ទីតាំងខាងលើបើកបនល្បែងស៊ីសងនោះទេ ម្លេះម្ចាស់ទីតាំង និងក្រុមក្រុមញៀនល្បែងស៊ីងទាំងនោះក៏មិនហាននោះដែរ។ជាក់ស្តែងនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ភ្នាក់ងារយើងបានចុះផ្តិតយករូបភាពទាំងស្រុង ដែលទីតាំងខាងលើបានបន្តបើកឲ្យក្រុមញៀនល្បែងចូលលេង…
Read More »