ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

រដ្ឋបាល​​ក្រុងប៉ោ​យប៉ែត​ ស្នើឲ្យប្រ​ជាព​លរដ្ឋ ​ដែល​កំពុង​ល​ក់ដូ​រ​នៅ​ផ្សារ​ស​មាគម ​ថ​យពីចិញ្ចើ​ម​ផ្លូវ​២ម៉ែ​ត្រ​សង​ខាង ដើម្បីទុក្ខ​កន្លែង​ថ្មើជើ​ង​ធ្វើ​ដំ​ណើរ និ​ង​មិនអ​នុញ្ញាត​ឲ្យ​ល​ក់ដូរ​នៅ​ជុំវិញ​ម​ន្ទីរពេ​ទ្យប​ង្អែក​ប៉ោយ​ប៉ែត ជៀ​ស​វាង​កា​រស្ទះ​ចរា​ចរ​ណ៍​នាំ​ឲ្យ​រថ​យន្ត​សង្គ្រោះ​បន្ទាន់​ជួយ​សង្គ្រោះ​អាយុជី​វិត​មនុស្ស​មិន​បា​ន​ទា​ន់ពេ​ល

ខេត្តប​ន្ទាយមាន​ជ័យ៖​ដោយ​មើល​ឃើ​ញពីការ​ក​កស្ទះ​ចរាចរ​ណ៍​ជារៀង​រាល់​ថ្ងៃ នៅចំ​ណុចផ្សារស​មាគម​ និង​ជុំវិ​ញ​មន្ទីរ​ពេទ្យ​បង្អែក​ប៉ោ​យប៉ែត ធ្វើឲ្យប្រ​ជា​ពលរដ្ឋជួប​ការ​លំបាក​ក្នុង​ការធ្វើដំ​ណើរ ពិ​សេ​ស​ជាង​នេះ​ទៅទៀត​រថ​យន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ ចេ​ញចូ​លដឹ​កអ្នកជំ​ងឺ ដើម្បី​ជួយ​សង្គ្រោះ​អា​យុជីវិត​មនុស្ស ​ក៏ជួ​បកា​រពិបាក ដោយ​សា​រតែ​ការ​ស្ទះច​រាច​រណ៍​ ព្រោះ​តែ​បងប្អូ​នប្រជាព​លរដ្ឋ​ដា​ក់តាំ​ងល​ក់ទំ​និញផ្សេង​ៗ នៅលើ​ចំណី​ផ្លូវសា​ធា​រណៈ ​និង​ដាក់​រទេះ​លក់​ដូរ​នៅ​តាមចិ​ញ្ចើម​ផ្លូវ​សាធា​រណៈ ដូច្នេះ​ពេល​នេះ​រដ្ឋបា​លក្រុង​ប៉ោ​យប៉ែតបា​នអំពាវ​នាវដល់​អ្នក​ដែ​ល​ល​ក់ដូរ​នៅ​ជុំវិញ​ផ្សារ​ស​មាគម​ ថ​យ​ឬគម្លា​ត​ពី​ចិញ្ចើ​មផ្លូវចូ​ល​ក្នុង​ដីរ​បស់ខ្លួន ​ដោ​យទុក្ខផ្លូវ​ថ្មើ​ជើ​ង​ប្រវែង​ ២ម៉ែត្រ ​ដើម្បី​ងា​យស្រួ​លក្នុង​ការធ្វើដំ​​ណើរ ចំ​ណែក​ឯអ្នក​ដែល​លក់ដូរនៅ​ជុំវិ​ញ​មន្ទីរ​ពេទ្យ​បង្អែក​ប៉ោ​យប៉ែត​ សូម​ឲ្យរ​ក​ទី​តាំង​​ល​ក់ដូរ​ក​ន្លែង​ផ្សេង ​មិ​នអនុញ្ញាត​ឲ្យលក់​ដូរប​ន្តទៀត​នោះ​ទេ ដើម្បីបញ្ជៀស​ការស្ទះច​រាចរណ៍ផង និ​ងដើម្បី​​​​​ឲ្យរថ​យន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​ ដឹកអ្នក​ជំងឺ​ចេ​ញ​ចូល​រហ័សទាន់ចិត្ត​ ដើម្បីជួយ​សង្គ្រោះ​អាយុជីវិតម​នុស្ស ​និង​ក៏ជា​ការ​លើ​កសោ​ភ័ណភា​ពក្រុងរ​បស់​យើង​ឲ្យកា​ន់តែ​ស្រ​ល់​ស្អាត​បន្ថែម​ទៀត ​ដើ​ម្បី​ឲ្យសា​ក​ស​មជា​ឈ្មោះ​ទីក្រុង​ផ​ងដែរ​។

ជាមួ​យគ្នានោះ​ដែរ​លោក ​គាត ហ៊ុល​ អភិបាល​នៃគ​ណៈអភិ​បាលក្រុង​ប៉ោយប៉ែត ​បានធ្វើកា​រ​អំពាវនា​វដល់​បង​ប្អូន​ប្រជា​ព​លរដ្ឋ ​ដែ​ល​បង្កើត​ជា​តូប​ដាក់​តាំង​លក់ទំ​និញ​ផ្សេងៗ ​នៅ​លើចំណីផ្លូវ​សាធារណៈ និង​បិ​ទប្រព័ន្ធ​លូ បិ​ទប្រឡា​យរំដោះ​ទឹក​នៅ​ខាង​ក្រោយ​មន្ទីរ​ពេទ្យ ​ដែល​មិន​មែ​នជាដី​កម្មសិទ្ធិរប​ស់ខ្លួន​នោះ សូ​មឲ្យរុះ​រើចេញ ​ដើម្បី​បញ្ជៀស​ការស្ទះ​ប្រ​ព័ន្ធលូ ​ពីព្រោះ​នៅពេ​លភ្លៀង​ធ្លាក់ម្ដងៗ​ស្ទះ ទឹ​កហូមិន​ទាន់ បណ្តាល​ឲ្យទឹកហូរ​ចូ​លក្នុងម​ន្ទីរពេទ្យ ​ជា​ហេតុធ្វើឲ្យ​ជះខ្លិន​ស្អុយ​លាមក ក៏ដូចជា​កាកសំណល់ផ្សេងៗ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ពិសេ​សប៉ះ​ពាល់​ដ​ល់អ្នក​ជំងឺ​ដែ​លកំពុ​ងសម្រាក់​ព្យាបា​ល​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button