ព័ត៌មានជាតិ

មេបញ្ជា​ការ ​កងពល​តូចថ្មេីរជេី​ងលេខ៥១ អញ្ជេីញចុះទស្សន​កិច្ចសិក្សា«ការងា​រកសាងពង្រឹងអង្គភា​ព​រឹងមាំ​លេីគ្រប់វិស័យ វរសេ​នាតូចថ្មើរជើង​លេ​ខ៥១១»

(បន្ទាយមានជ័យ) ៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ នា​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានអញ្ជេីញ​ជាអធិបតី ក្នុងពិធី​ទស្សន​កិច្ចសិក្សា ការងារកសា​ងពង្រឹ​ងអ​ង្គភាពរឹងមាំ​លេីគ្រប់វិស័យ អង្គភាពវរ​សេនាតូចថ្មេីរជេីងលេខ៥១១ ដែលកំពុង​ឈរជេីងនៅ​ភូមិក​ណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ ជិតបន្ទាត់ព្រំដែន​កម្ពុជាថៃ។

អញ្ជើញចូលរួមមាន លោកមេបញ្ជាកា​រវរសេនាតូចថ្មើរជើងលេខ៥១២ ៥១៣ ៥១៤ នាយការិ​យាល័​យទាំង៩ កងអនុសេនា​ធំចំណុះកងពល។

លោកមេបញ្ជាការកងពល បានអញ្ជើញទស្សនាតា​មខ្លឹមសា​រនិមួយៗ​និងបានថ្លែងកោត​សរសើរ​ដល់អង្គ​ភាពវរសេនាតូចថ្មេីរជេីងលេខ៥១១ ដែលបានខិតខំយ​កចិត្តទុកដាក់អនុវត្តតាម​ផែនកា​រដែលថ្នាក់លើ​ប្រគល់ជូន និងអនុវត្តតួនាទី​ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដាក់​ផែនការឱ្យអង្គភា​ពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កបង្កើតផល និងចិញ្ចឹមសត្វ បន្ថែមលើ​គោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជា​គ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាជួ​យកសាង​ក្នុងអង្គភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button