ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ឧបទ្ទវ​ហេតុគ្រោះថ្នាក់ចរាចរណ៍ រវា​ងរថយន្តបុ​កម៉ូតូ បណ្តាល​​ឲ្យស្ត្រីម្នាក់​ស្លាប់​ភ្លាមៗ ឯអ្នក​បង្ក​ហេតុរ​ត់គេចខ្លួន

ខេត្តមណ្ឌលគិរី៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ​នៅនឹងកន្លែង​កើតហេតុ ក្នុងហេតុការណ៍​គ្រោះថ្នាក់ច​រាចរ​ណ៍ ដែលប​ង្កឡើងដោ​យរថយ​ន្តបុ​កម៉ូតូ បង្ក​ការភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ត្រង់​ចំ​ណុចផ្លូវ​បត់​កោងចន្លោះគីឡូម៉ែត្រលេ​ខ៩៨៩៩ លើដ​ងផ្លូវជាតិ៧៦ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំ​សែនមនោរម្យ ស្រុ​កអូររាំង ខេត្តមណ្ឌលគិរី អ្នកបើកបររថយន្ត ក្រោយពី​បង្កហេតុ បណ្តាល​ឲ្យ​មានមនុស្សស្លាប់បានរត់គេចខ្លួនបាត់ស្រមោល។

បើតាមប្រភពព័ត៌​មានពីកន្លែងកើ​តហេតុបាន​ឲ្យដឹងថា ករណី​គ្រោះថ្នាក់ចរា​ចរណ៍​ខាង​លើនេះ គឺបង្ក​ឡើង​ដោ​យរ​ថ​យន្ត​សាំ​យ៉ុង ពណ៌​លឿង ពាក់ស្លា​កលេខ ភ្នំពេញ​2AV -4683 បើកបរដោយឈ្មោះ ផា គឹម​ឡេង ភេទប្រុស អាយុ១៧ឆ្នាំ ជន​ជាតិខ្មែរ មា​នទីលំនៅភូមិ​ដោះក្រមុំ ក្រុងសែន​មនោរម្យ ខេត្តម​ណ្ឌ​លគិរី​ បើកប​រក្នុងទិសដៅបញ្ច្រាស​ទិស​គ្នា លុះមកដល់ចំណុច​កើតហេតុខាងលើ ក៏ទៅបុក​នឹង​ម៉ូតូ​ពេញ​ទំហឹង បណ្តាល​ឱ្យស្លាប់​ស្រ្តីម្នាក់ រីឯអ្នកបើ​កបររថយន្តបង្កហេតុ​បានរត់គេចខ្លួនបាត់ភ្លាមៗ​

ប្រភពបន្តស្រ្តីរងគ្រោះមាន​ឈ្មោះអ៊ី ដានី អាយុ​២៦ឆ្នាំ ជន​ជាតិខ្មែរ មានទីលំនៅ ភូមិចំការតែ សង្កាត់ស្ពាន​មានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បើកបរម៉ូតូ​ម៉ាក់វ៉េវ ពណ៌ខ្មៅ ពាក់ស្លាក​លេខមណ្ឌលគិរី1A-6385បា​នស្លាប់នៅនឹងកន្លែងកើតហេតុ

 

ក្រោយពីកើតហេតុកម្លាំង​នៃអធិការដ្ឋាននគរបាលស្រុកអូររាំង និងក​ម្លាំងជំ​នាញការិយា​ល័យច​រាចរណ៍ខេត្ត បានធ្វើការវាស់វែង ត្រួតពិនិត្យសាកសព រួចធ្វើកំណត់​ហេតុ ប្រគល់ឱ្យសាច់​ញាតិក្រុម​គ្រួសា​រយកទៅធ្វើបុណ្យតាមប្រពៃណី

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!