ព័ត៌មានជាតិ

មេបញ្ជាការរ កងពលតូចថ្មើរ​ជើងលេខ៥១ ដឹកនាំ​យទាហាន​ទស្សនកិ​ច្ច សិក្សា​អង្គភាព​វរសេនាតូច​ថ្មើរជើង​លេ​ខ៥១៤

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃទី៣​០ ខែមករា ឆ្នាំ២​០២៣ បានដឹកនាំនាយទាហានចំណុះទីបញ្ជាការកងពល ចុះធ្វើទ​ស្សនកិច្ច​សិក្សាការងា​រកសាងពង្រឹងអង្គភាពរឹងមាំ​លើគ្រប់វិស័យ អង្គភាពវរ​សេនាតូចថ្មើរជើងលេខ៥១៤ ស្ថិត​នៅទីបញ្ជាការ វរសេនាតូចភូមិថ្មដែ​កកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះក៏មាន​ការអញ្ជើញចូល​រួមពីលោកមេបញ្ជាការរងក​ងពល លោកនាយ​សេនាធិការរង ចំណុះក​ងពលផ្នែកជំនាញ និងនាយទាហានដែល​មានការពាក់ព័ន្ធផងដែរ។

ជាមួយគ្នានោះដែរលោកមេបញ្ជាការ កងពល ក៏បាន​អញ្ជើញទស្សនា​តាមខ្លឹម​សារនីមួយៗ និងបាន​ថ្លែងកោ​តសរសើរដល់អង្គភាព ដែលបា​នខិតខំ​យកចិត្តទុក​ដាក់​អនុវត្ត​តាមផែន​ការដែល​ថ្នាក់លើ​ប្រគ​ល់ជូន និងអនុវត្តតួនាទីភា​រកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាង​អង្គភាពរឹ​ងមាំលើគ្រប់វិស័យ។

ក្នុងនោះដែរ លោកឧត្តមសេ​នីយត្រី សឹង្ហ ទុំ ក៏បានដា​ក់ផែនការ ឱ្យគ្រប់អង្គភាព​បន្តខិតខំកា​រងារក​សា​ងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើន​ផល និងចិញ្ចឹមសត្វ បន្ថែមលើ​គោលរបប​ហូបប្រចាំថ្ងៃ ក៏ដូចជាគ្រួសារ​យោធិនជួបការលំបាក និងមួយ​ចំនួនលើស​តម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាង​ក្នុងអង្គភាពនីមួយៗឲ្យកាន់តែល្អប្រសើរ។​ក្រៅ​ពីនោះត្រូវប​ន្តតាមដានយកចិត្តទុកដាក់ ពង្រឹង​កម្លាំងត្រៀមអន្តរាគមន៍ ទាំងកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានជាប់ជាប្រចាំ ដើម្បីធានា​បាន​នូវកា​រជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ​ដោយបាតុភូតធម្មជាតិផ្សេងៗ បានទាន់ពេលវេលា និងរា​យការណ៍​តាមឋាននុក្រម ​ចុះជួ​យភ្លាមៗ មិនថា យប់​ឬថ្ងៃធានា​បាននូវការ​ជួយសង្គ្រោះ​បានទាន់​ពេលវលា ជាពិ​សេសត្រូវបន្តអនុវត្តវិ​ធាន​ការ ៣កុំ ​៣ការពារ និងវិធានការសុខាភិបាល ដើម្បីការ​ពារការឆ្លង​រីករាលដាលជំងឺកូវីដ១៩ ចូលក្នុង​អង្គភាព និងសហគមន៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button