ព័ត៌មានជាតិ

នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០២៤ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ

នេះគឺជាផ្លែផ្កាដែលកើតចេញពីការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងការចូល​រួម​យ៉ាង​សកម្មដោយភាតរភាព និងភាពស្និទ្ធស្នាល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់រួមគ្នារបស់ក្រសួង ស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ហើយសមិទ្ធផលនាពេល​នេះគឺជាការរួមចំណែកក​សាងរដ្ឋាភិ​បាល​ឆ្លាតវៃ ដោយឈរលើមូលដ្ឋាននៃ​ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិ​ងបច្ចេកវិទ្យាឌីជីថ​លជា​ប្រព័ន្ធ​អេកូឡូស៊ី សំដៅបង្កើតបរិយាកាសអំណោយផលដ​ល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គមឌីជីថល​ប្រកបដោយបរិយាបន្ន។#កអក #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button