ព័ត៌មានជាតិ

បិទវគ្គបណ្តុះ​បណ្តាល គណៈគ្រប់គ្រង​និងគ្រូពុទ្ធិកប​ឋមសិក្សា ទូទាំងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ក្រោយពីមន្ទីរធម្មការនិង​សាសនាខេត្តបន្ទាយមានជ័យ សហ​ការជាមួ​យសា​លា​គណខេត្ត ទាំងពីរគណបានធ្វើកា​របើកវគ្គបណ្ដុះបណ្ដាល គណៈគ្រប់គ្រង​និងគ្រូបង្រៀន​ពុទ្ធិកប​ឋមសិក្សាទូទាំងខេត្ត រយៈ​ពេលបីថ្ងៃរួចមកនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានធ្វើពិធី​បិទវគ្គប​ណ្ដុះបណ្ដាល គណៈគ្រប់គ្រងនិងគ្រូពុទ្ធិកបឋ​មសិក្សា​ នៅបរិវេណ​វត្តប្រា​សាទ​ស្រះកណ្ដាល ខ្ចាស់” ​ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ក្រោមអធិបតីភាពសម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុន​ឈា ព្រះអគ្គាធិកា​ររង ពុទ្ធិកសិក្សាជាតិ លោកជំ​ទាវឧកញ៉ា ហេមចិត្តាអគ្គមហា​ឧបាសិកាពុទ្ធសា​សន៍នូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស សមាគមនារី​ដើម្បី​សន្តិភាព​និងអភិវឌ្ឍ​ន៍ខេត្តបន្ទាយមានជ័យ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ​និងសាសនាខេត្តបានលើកឡើងថា ក្នុងការលើកកម្ព​ស់គុណ​ភាពអ​ប់រំ ឲ្យមានការរីកចម្រើននោះ មន្ទីរធម្មកា​រនិងសាស​នា សហកា​រជាមួយសាលា​គណខេត្ត​ទាំងពីរគណៈ បានរៀបចំបើកវគ្គវិក្រឹតការគ​ណៈគ្រប់គ្រងនិងគ្រូបង្រៀនពុទ្ធិកបឋមសិក្សា ដើម្បី​លើក​កម្ពស់សមត្ថភាពគ្រូបង្រៀនដែលជា​អ្នកផ្ដល់កា​រអប់រំដល់សមណៈសិស្ស សិស្សឱ្យកាន់​តែមានចំ​ណេះដឹង បំណិននិ​ងសីលធម៌ ស្របតាមចតុស្ដម្ភទាំង៤ នៃការអប់រំគឺរៀន ដើម្បីមានចំ​ណេះដឹង រៀនដើម្បីចំណេះធ្វើ​រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនដើម្បីចេះរស់នៅជាមួយគ្នា។ក្នុ​ងនាមថ្នាក់ដឹកនាំមន្ទីរធម្មការនិង​សាសនា ក៏ដូចជាព្រះមន្ត្រីសង្ឃខេត្តទាំង ២ គណៈ សូមថ្លែងនូវអំ​ណរគុណយ៉ាងជ្រាលជ្រៅ​បំផុតចំពោះ អគ្គមហាឧបាសិកា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលមានទឹ​កចិត្តសទ្ធាជ្រះថ្លា ចំណា​យថវិកាផ្ទាល់ខ្លួនជាច្រើនសន្ធឹកសន្ធាប់ ក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះ ដោយ​សរុបជាថវិកាចំនួន ៣,៩០០៧ ដុល្លាសហរដ្ឋអាមេរិច។

សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ព្រះអង្គ​បានមា​នសង្ឃដីកា​ថា បើគ្មានពុទ្ធិកសិក្សានោះទេ​ព្រះសង្ឃ គឺឋិតក្នុងភាពល្ងង់ខ្លៅជាក់ជាពុំខាន តែបើមា​នពុទ្ធិកសិ​ក្សានោះព្រះសង្ឃនិងមានចំណេះដឹងមានគុណធម៌សីលធម៌ខ្ពស់ ពុទ្ធិកសិក្សាជាឆ្អឹង​ខ្នង​នៃព្រះពុទ្ធសាសនានៃយើង ហើយអ្នកសិ​ក្សារៀនសូត្រតែងចាត់ទុកខ្លួនឯងគឺមិនស្លាប់មិនចាស់។ សម្ដេចមា​នសង្ឃដីកា​បន្តថា អ្វីដែលយើងសម្រេច​បានពេលនេះគឺជាដំណាក់កាល នៃការអនុ​វត្តផែន​ការយុទ្ធសាស្រ្តជាតិ ពិសេសឈ​រលើមូលដ្ឋានគោ​លនយោបាយរប​ស់ក្រសួងធម្មការ​និងសាសនា។ ដើម្បីបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ពុទ្ធិកសិក្សាបានដើ​រតួនាទីយ៉ាងសំខាន់​ក្នុងការបណ្ដុះបណ្ដាល សមណសិស្ស សិស្ស សមណនិស្សិត និស្សិតដែល​ត្រូវបា​នបែងចែកកម្រិតថ្នាក់ មានចាប់ពីសាលាធម្មវិន័យ ពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកឧត្ត​មសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សា៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!