ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ចុះពិនិត្យ និងរៀប​ចំកែសម្រួល​តុបតែង​លម្អច្រកទ្វារ​អន្តរជាតិព្រំ ដើម្បីអ​បអរក្នុងឱកាស​បុណ្យចូ​លឆ្នាំស​កលខាងមុខនេះ

ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំ​ណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោ​យក្រុមការងារ កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២២ បានអញ្ជើញ​ចុះពិនិត្យមើល​ការការសាងសង់រោង​ធ្វើដំណើរ របស់ភ្ញៀវ​ទេសចរណ៍ជាតិ និង​អន្តរជាតិ ចេញចូល នៅច្រកទ្វារព្រំដែ​នអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសា​លា​ក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវ អភិបាលរងខេត្តប៉ៃលិន បាន​មានប្រសាសន៍ថា៖ ដើម្បីលើកកម្ពស់សោភ័ណភាព និង​ស​ណ្តាបធ្នាប់ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលជាមុ​ខមាត់ប្រទេសជាតិ ព្រមទាំ​ងសម្រួល​ដល់កា​រធ្វើដំណើរ ចេញចូល របស់ភ្ញៀវទេសចរណ៍ និងពលរដ្ឋ លោកជំទាវ បានធ្វើការ​សាងសង់​រោងធ្វើដំណើរ ប្រវែង ១៦៥ម៉ ទទឹង ២,៥ម៉ ចាប់ពីកន្លែងវាយប៉ាស្ព័រ រហូតដល់ប៉ុស្តិ៍​ត្រួតពិនិ​ត្យច្រកទ្វារ ។

ក្នុងនោះលោកជំទាវអភិបាលខេត្ត ក៏​បានមានប្រសាស​ន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំង​អស់​ដែល​កំពុងបំពេញការងា​រនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវខិតខំ​អនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរ​បស់ខ្លួនអោយបានល្អដូចជា៖ ការត្រួតពិនិត្យ​លិខិត ឯកសារអ្នក​ធ្វើដំណើរឆ្លងកាត់ព្រំដែន និងខិ​តខំធ្វើកា​រស្វែងយល់នូវឯកសារច្បា​ប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានការទំ​នាក់ទំន​ងកិច្ចស​ហការជាមួយស្ថាប័​ននានា​ដែលបា​នឈរជើង​នៅច្រកទ្វារព្រំដែ​នអន្តរជាតិក៍ដូចជា​ប្រទេស ដែលមា​នព្រំដែនជាប់គ្នា ដើម្បីសម្រួលនូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវ​ជាតិ-​អន្តរជាតិ ឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក។

ជាងនេះទៅទៀតលោកជំទាវ បាន ស្រីមុំ ក៏បានជំរុញដ​ល់មន្ត្រីជំនាញទាំងអស់ នៅច្រកទ្វារព្រំដែ​នអន្តរជាតិព្រំ ត្រូវខិត​ខំផ្តល់សេវាអោយបានល្អដល់ប្រជាពលរដ្ឋ និងភ្ញៀវទេស​ចរណ៍ជាតិ-​អន្តរជាតិ ព្រមទាំងសហការល្អជាមួយសមភាគីថៃ និងយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា និង​បទ​ល្មើសឆ្លងដែននានា ព្រមទាំងពង្រឹងប​ន្ថែមទៀតលើការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនដ​ល់ប្រជា​ពលរដ្ឋ ឲ្យបានតឹងរឹងបំផុត ជាពិសេសការចូលរួមទប់​ស្កាត់ការចម្លងរីករា​លដាលនៃ​ជម្ងឺកូវីដ១៩ មក​ពីក្រៅប្រទេស។

សូមបញ្ជាក់ថា៖ ដោយមា​នការឧបត្ថម្ភគាំទ្រពីរា​ជរដ្ឋាភិបាល​នៅច្រកទ្វារព្រំដែនអន្តរជាតិ​ព្រំខេត្តប៉ៃ​លិន បានបំពា​ក់នូវម៉ាស៊ីនទំនើបៗ ដើម្បីសម្រួលដ​ល់ការបំពេញតួនា​ទីភារកិច្ចរបស់​មន្ត្រីជំនាញនៅ​ទីនោះ ដូចជា៖ ម៉ាស៊ីនស្កែនកាំរ​ស្មីអ៊ិច ១គ្រឿង សម្រាប់ត្រួតពិនិត្យរកសព្វាវុធ និងគ្រឿងញៀន​ឆ្លងដែន និងម៉ាស៊ីនកា​ម៉េរ៉ាស្កែនកម្តៅរក​មេរោគកូវីដ១៩ ១គ្រឿង ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!