ព័ត៌មានជាតិ

បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធក​រណី​រំលោភ​សេពសន្ថវ:​លើអនីតិ​ជន

(បន្ទាយមានជ័យ)៖ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណីរំលោភ​សេពសន្ថវ:​លើអនីតិជន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ ឈ.ថ.វ ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាជី​ដូនកុ​មារីរងគ្រោះ￸ឈ្មោះ￸ ទ.វ.ណ អាយុ៤ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយចៅស្រីរបស់គាត់បានរៀបរាប់ប្រាប់គាត់ថា ពូដែន បានយកទឹកមាត់លៀបលើ​ប្រដាប់ភេទខ្លួន ​ហើយយកម្រា​មដៃសូកចូ​លក្នុងប្រដាប់ភេទ ​បណ្ដាលឱ្យឈឺទៀតផង លោកវរសេនីយ៍​ត្រី នួន នីណារ៉ូ បានដឹកនាំ​កម្លាំងចុះធ្វើការឃាត់ខ្លនជនសង្ស័យឈ្មោះ￸ ណូ ដែន ភេទប្រុស អាយុ៤២ឆ្នាំ នៅចំណុចផ្សារអគ្គ: ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០៩និង៣៩នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ រួចនាំយកមកសួរនាំនៅ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យរូប​នេះ￸ក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយ​សារភាពថា នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ រូបខ្លួន​ពិតជាបានធ្វើសកម្មភាពយកចង្អុលម្រា​មដៃខាងស្ដាំសូកចូលក្នុងប្រដាប់ភេទកុមារីរងគ្រោះ￸ពិតប្រាកដមែន ដោយខ្លួនមានឱកាសពេលកុមារីរងគ្រោះ￸ចូលមកលេងក្នុងផ្ទះរបស់ខ្លួន ។ ក្រោយពីស្តាប់ការរៀបរាប់របស់កុមា​រីរងគ្រោះ￸ និងតាមការស្ដាប់​ចម្លើយរបស់ជនសង្ស័យ និងតាមការធ្វើកោសល​វិច្ច័យរបស់នីតិពេទ្យផងនោះ​￸ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរា​ជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹ​ងថា បច្ចុប្បន្ន ជនសង្ស័យឈ្មោះ￸ ណូ ដែន ត្រូវ​បានកម្លាំងការិយាល័យប្រឆាំងការជួញ​ដូរមនុស្ស បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!