ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយ​មានជ័យ និងបាត់ដំបង ជួបប្រជុំ​ពិភាក្សាកា​រងារជាមួយ​ អភិបាលខេត្តស្រះកែវ ប្រ​ទេស​ថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សម្ព័ន្ធមេត្រីភាព និងដោះស្រាយកិ​ច្ចការងារមួ​យចំនួន

(បន្ទាយមានជ័យ)៖ដើម្បីពង្រឹងកិច្ចស​ហប្រតិបត្តិការ សម្ព័ន្ធមេត្រីភាព និងដោះស្រា​យកិច្ចការ​ងារ​មួយ​ចំនួន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ អភិបាល​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​បាត់ដំ​បង បាន​ជួប​ប្រជុំពិ​ភាក្សា​ជាមួយ អភិបាលខេត្តស្រះ​កែវ ប្រទេសថៃ នៅទីស្នាក់កា​រអន្តរ​ជា​តិក្ល​ងលឹក ស្រុក​អារ័ញ្ញ ខេត្តស្រះកែវ ដោយប្រតិភូកម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេ​ត្តបន្ទា​យមា​នជ័យ និងលោក ធូ ភា អភិបាល​រងខេត្តបាត់ដំបង ដោយ​ឡែកភាគី​ថៃ​ដឹកនាំដោយ ឯកឧត្តម បរិនបញ្ញា ភោធិសាធ អភិបាល​ខេត្តស្រះកែវ ព្រមទាំ​ងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងកងក​ម្លាំប្រដាប់​អាវុធជាច្រើនរូបទៀត​។

ក្នុងកិច្ចប្រជុំភាគីទាំង​២ បានពិភាក្សា ដើម្បីសម្រ​បសម្រួល​បន្ថែម នៃកិច្ចដំណើ​រការច្រកជាប់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យរួមមាន៖ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត គឺពិ​ភាក្សាការ​ប្រើប្រាស់​ប័ណ្ណព្រំដែន អនុញ្ញាត​ឲ្យចេ​ញចូ​ល​ហើយកន្លងមកនេះ តែសូម​ឲ្យ​ប្រើប្រាស់យា​នយន្តអាចចេ​ញចូលបន្ថែមទៀត ពិភា​ក្សាការ​បើកបណ្តោះអាសន្នច្រកស្ទឹងបត់ និងពិភាក្សាការបើកច្រក៤៣ រីឯខេត្តបាត់ដំបង​សម្របសម្រួលប​ន្ថែមដំណើរច្រកទ្វារអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុក​ក្លងហាត ខេត្តស្រះកែវ។

 

ក្នុងកិច្ចពិភាក្សាទាំង​ប៉ុន្មាន​ចំណុចខាង​លើមិ​នទាន់​មានការសម្រេចជាផ្លូវការនោះទេ គឺភាគី​ទាំង៣​ខេត្ត បា​នរៀបចំ​បង្កើតឲ្យមាន​គណៈកម្មាការរួមមួយ ដែលដឹកនាំដោ​យអភិបា​លរង​ខេត្តមួយរូប ដើម្បី ពិនិត្យសិ​ក្សាលម្អិតបន្ថែម ហើ​យភាគីខេត្តបន្ទាយ​មានជ័យ និងខេត្តស្រះកែវ នឹងមាន​បើកកិច្ចប្រជុំ​មួយទៀត នៅសាលាខេត្តបន្ទាយមានជ័យ នៅក្នុងសប្តាហ៍ទី៣ នៃខែកក្កដា​ខាងមុខ​នេះ ដើម្បីពិនិត្យសម្រេច​ជាលទ្ធផល។

 

ក្នុងប្រជុំពិភាក្សាភាគីថៃ បានទទួលយកសំណើ កិច្ចពិភាក្សា ដើម្បីស្នើសុំបន្តទៅថ្នាក់ដឹកនាំ​រដ្ឋាភិ​បាល​ថៃរបស់ពួកគេ ដើម្បីសម្រេចពេលក្រោយ ហើយកម្ពុជា​នឹងស្នើសុំគោ​លការណ៍ឯក​ភាពពី​ប្រមុខ​រាជរដ្ឋាភិបាលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!