ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

របួសធ្ងន់ស្រាល៥នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាម៉ូតូនិងម៉ូតូ នៅពីទីតាំផ្សេងគ្នា ក្នុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ក្នុងរយៈពេល១ម៉ោង មានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ ២ករណី បណ្តាលរបួសធ្ងន់ស្រាល ៥នាក់កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែត។ ដោយករណីទី១-នៅវេលាម៉ោង១១យប់ នៅតាមផ្លូវចំណតរថយន្តក្រុងចាស់ ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រវាងម៉ូតូនិងម៉ូតូ បើកបរបញ្ច្រាស់ទិសគ្នាបុកគ្នាពេញទំហឹង បណ្តាលរបួសធ្ងន់ស្រាល ៣នាក់ ក្នុងនោះមានស្ត្រីម្នាក់របួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់។

ករណីទី២-នៅវេលាម៉ោង១២យប់ នៅតាមផ្លូវដើមស្រល់ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ម៉ូតូនិងម៉ូតូ បើកបរបញ្រ្ចាស់ទិសគ្នា បានបុកពេញទំហឹង បណ្តាលរងរបួសបុរស២នាក់ធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។

ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២ករណីដោយឡែកគ្នានៅក្រុងប៉ោយប៉ែត បណ្តាលរបួសធ្ងន់ស្រាលចំនួន៥នាក់ មាន៣នាក់របួសធ្ងន់ស្រីម្នាក់ ត្រូវបានក្រុមសង្គ្រោះរបស់លោក នួន នីគីដា ជួយសង្គ្រោះដឹកទៅកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រោយមន្ត្រីនគរបាលចរាចរណ៍ជើងគោកក្រុងប៉ោយប៉ែត ធ្វើការវាស់វែងរួចរាល់ និងបានយកម៉ូតូដែលរងគ្រោះបុកគ្នាបណ្តាលខូចខាតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តនិងដោះស្រាយតាមច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះក្រោយធ្វើការវាស់វែងហើយគឺបង្កឡើងដោយការបើកបរគ្មានការប្រុងប្រយ័ត្ននៅពេលបត់ឆ្លងផ្លូវ និងឡើងវ៉ាជែងទើបបង្កគ្រោះថ្នាក់កើតឡើងបណ្តាលបុករងរបួសនិងខូចខាតទ្រព្យសម្បត្តិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button