លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី ៖ការប្រើប្រាស់សេវា​សុខភាពមាតា​ ទារក​ និងកុមារ មានការ​កើនឡើង​គួរឱ្យក​ត់សម្គាល់ ​ដែលនាំឱ្យប្រទេស​កម្ពុជាស​ម្រេច​បាន​ជោគជ័យដ៏ធំធេង ក្នុងការ​កាត់បន្ថ​យអត្រាមរ​ណភា​ពរប​ស់​មាតា ​ទារក និងកុមារ

ចេញផ្សាយនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត​ ប្រាក់ សោភ័​ណនារី រដ្ឋលេ​ខាធិការក្រសួងសុខាភិបាល បានមានប្រសា​សន៍ថា ការប្រើប្រា​ស់សេវាសុ​ខភាពមា​តា ទារក និងកុមារ មានការកើ​នឡើងគួរឱ្យ​កត់សម្គាល់ ដែល​នាំឱ្យប្រទេ​សកម្ពុជាសម្រេច​បានជោគជ័យដ៏ធំធេង ក្នុងការកាត់បន្ថយ​អត្រាមរណភាពរប​ស់​មាតា ទារក និងកុមារ ស្ទើរតែគ្រប់ស្ត្រីមាន​ផ្ទៃពោះ​ទាំងអស់ បានទទួលកា​រពិនិត្យមុ​នពេល​សម្រាល និង ៩៩%នៃការស​ម្រាលទាំងអស់ ត្រូវ​បានផ្តល់​សេវាដោយ​បុគ្គលិកជំនា​ញ។ ដែលក​ត្តា​ជោគជ័យទាំ​ងអស់នេះ ពិតជាមិនអា​ចកាត់ថ្លៃបាន​ពីការចូលរួមចំ​ណែកយ៉ាងស​កម្មពីសំណាក់​ឆ្មបរបស់យើង។ លោកជំទាវវេជ្ជបណ្ឌិត មានប្រសាសន៍បែបនេះក្នុងឱកាស​អញ្ជើញជាអ​ធិបតីក្នុងសិក្ខាសាលាបូកសរុប​លទ្ធផលប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ​សម្រាប់ឆ្នាំ​២០២​៥២០២៦ រប​ស់សមា​គមឆ្មបកម្ពុជា​ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បញ្ជាក់ថា ស្ទើរតែគ្រប់ស្ត្រីមានផ្ទៃ​ពោះទាំងអស់ បា​នទទួលការពិនិត្យមុន​ពេល​សម្រាល និង ៩៩%នៃកា​រសម្រាលទាំងអស់ ត្រូវបានផ្តល់សេវា​ដោយបុគ្គ​លិកជំនាញ។ ដែលកត្តា​ជោគជ័យទាំងអស់នេះ ពិតជាមិនអាចកាត់​ថ្លៃបានពីការចូល​រួមចំណែក​យ៉ាងស​កម្មពី​សំណាក់ឆ្មបរបស់យើង។

លោកជំទាវរដ្ឋលេខាធិការក៏​បានបញ្ជាក់ទៀតថា ការកាត់បន្ថយនូវអត្រាម​រណភាពមាតា ទារក និងកុមារ គឺទាមទារឱ្យគ្រប់ស្ត្រីមា​នផ្ទៃពោះទាំង​អស់ ត្រូវតែទទួលបានការពិនិត្យ ការតាមដានរក​ឱ្យឃើ​ញសញ្ញាគ្រោះថ្នាក់ ដើម្បីអាចទទួលបាន​ការថែទាំទាំងម្តាយ និងទារកក្នុងផ្ទៃ ហើយក៏អាច​ទប់ស្កាត់ផ​លវិបាកក្នុងពេ​លមានផ្ទៃពោះបា​នទាន់ពេលវេលា និងទទួលបានការព្យាបាលសមស្រប ដោយត្រូ​វអនុវត្តនូវគោ​លការណ៍ចំនួន ៤​ ដូចខាងក្រោម៖

គ្រប់ស្ត្រីមា​នផ្ទៃពោះទាំងអស់ យ៉ងតិច ៩០% ទទួលបានការពិនិត្យថែទាំ តាមដានយ៉ាងតិច៤ដង។

គ្រប់ការស​ម្រាលទាំងអស់ យ៉ាងតិច ៩០% ត្រូវធ្វើឡើងដោយបុគ្គលិកសុខាភិបាលមានជំនាញ និងនៅមូលដ្ឋានសុ​ខាភិបាល

គ្រប់មាតា និង​ទារកទើបកើតទាំងអស់ យ៉ាងតិច ៨០% ទទួលបានការថែទាំជាសារវ័ន្តភ្លាមៗ ក្នុងពេលស​ម្រាល និងក្រោយសម្រាល

គ្រប់ស្ត្រីមានផ្ទៃ​ពោះប្រឈមនឹងផលវិបាកផ្នែកសម្ភពទាំងអស់ យ៉ាងតិច​ ៨០% ទទួកបាន​សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *