ព័ត៌មានជាតិ

ឃាត់ខ្លួន​អ្នកបើក និងអ្នក​ញៀនល្បែងស៊ីស​ងខុសច្បប់(ជល់មាន់ និងអាប៉ោង)ចំនួន១​៥នាក់ នៅ​ស្រុក​ជើងព្រៃ

(កំពង់ចាម)៖បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម នាវេលាម៉ោង១៤ និង០០នាទីនៅថ្ងៃទី​១០ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល​ខេត្តកំពង់ចាម បា​ន​ចាត់តាំង​កម្លាំងជំនាញរ​បស់ផែនការងា​រនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញ​របស់អធិ​ការដ្ឋាន​នគរបាលស្រុកជើងព្រៃ ចុះបង្ក្រាបករ​ណីបើក និង​លេងល្បែងស៊ីសងខុសច្បប់ (ជល់​មាន់ និងអា​ប៉ោងភ្នាល់ដា​ក់ប្រាក់) នៅ​ចំណុចព្រៃឬស្សី ស្ថិតនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

 

ជាលទ្ធផលកម្លាំង​នគរបាល បង្រ្កាបនិងចាប់ឃាត់ខ្លួន​បានមុខសញ្ញាចំនួន១៥នាក់ និងដក​ហូតបាននូវវត្ថុតាងមួយ​ចំនួន​បច្ចុប្បន្នជ​នសង្ស័យ រួមនឹងវត្ថុតាង ត្រូវ​បានបញ្ជូន​ទៅ​កាន់ស្នង​ការដ្ឋានន​គរបាលខេត្ត​កំពង់ចាម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button