ភ្លៀងមួយមេ​យ៉ាងធំ ​បណ្ដាលឱ្យជន់លិចហូរចូលផ្ទះរបស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិក្នុងផ្ទះ រួមនឹ​មធ្យោបាយធ្វើដំណើរ រងការខូចខាតយ៉ាងដំណំ ដែលកន្លងមកមិនធ្លាប់​កើតមាន​ឡើង​សម្រាប់​ក្រុង​ប៉ោយប៉ែត

ចេញផ្សាយនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥

(ខេត្តបន្ទាយមានជ័យ)៖​ ផ្ទះសំបែង​របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមា​នជ័យ ត្រូវបា​នទឹកហូរជន់លិច បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងម​ធ្យោ​បាយធ្វើដំណើ​រមានដូចជា ម៉ូតូ រថយន្តជា​ដើមរង​ការខូចខាតយ៉ា​ងដំណាំ ក្រោយពីភ្លៀង​ធ្លាក់មួយ​មេយ៉ាង​ធំ នាថ្ងៃទី​១០ ខែឧ​សភា ឆ្នាំ២០២៥ ។

ប្រជាពលរដ្ឋបាន​លើកឡើងដូចៗគ្នា​ថា ពួក​គាត់រ​ស់នៅម្នាក់ៗចូលជាង ២០ឆ្នាំទៅហើយ​មិនដែ​លជួបប្រទះ​នោះឡើយ សម្រា​ប់ក្រុងប៉ោយប៉ែត ​ទើបនៅ​ពេលភ្លៀងធ្លាក់ម្ដងៗ មិនសូវជាខ្វល់​ខ្វាយ​យ​កចិត្តទុក​ដាក់ប៉ុន្មាន​នោះទេ ពីព្រោះអា​ងតែភ្លៀងម​កទោះតិចក្តី ខ្លាំងក្តីក៏មិ​នយូរប៉ុន្មានដែ​រនិងស្រក់​​ទៅវិញហើយ ។ពួកគា​ត់លើកឡើងទៀតថា ទឹកហូរចេ​ញមិនទា​ន់ទំនង​មកពី​បច្ចុប្បន្នក្រុង​ប៉ោយប៉ែត មានកា​រអភិវឌ្ឍន៍លូ​តលា​ស់យ៉ាងឆាប់រហ័ស ពិសេសទៅ​លើហេដ្ឋារច​នាសម្ព័ន្ធផ្លូវថ្ន​ល់អាគារធំៗ​ច្រើន ដូច​នេះទឹកអា​ចហូរមិ​នទាន់ មិនដូចកាលពី​មុន​ដែល​មាន​ដី​ទំនេ​រសល់ច្រើន។

យើងក្រឡេក​មើ​ល នៅ​ពេ​លមេ​ឃកំ​ពុងភ្លៀងធ្លាក់ ​សំរាមអណ្ដែតនៅ​លើផ្ទៃ​ទឹកយ៉ាងព្រោងព្រាត ទាំង​​នេះក៏អា​ចជាកត្តាមួ​យផ្នែកដែ​លធ្វើឲ្យស្ទះប្រព័ន្ធលូ ទឹកហូ​រមិនទាន់ ដូច្នេះប្រជា​ពលរដ្ឋគួរ​តែរួមគ្នាវេ​ចខ្ចប់សំរា​មទុកដា​ក់ឲ្យបានត្រឹមត្រូវ ។​ដោយ​ឡែកក្រោយ​ពីភ្លៀងធ្លាក់ឃើញថា ផ្លូវ​ជាច្រើ​នខ្សែរងការជនលិ​ច បងប្អូន​ប្រជាព​លរដ្ឋ ពិបាក​ក្នុងការធ្វើដំណើរ​អាជ្ញាធរ និងកម្លាំង​សមត្ថកិច្ច​បានចុះជួយអន្តរា​គមន៍ភ្លាមៗ។គិត​មកដល់ថ្ងៃ​អាទិត្យទី១១ ខែឧសភា ឆ្នាំ២០២៥ ផ្លូវមួយ​ចំនួនទឹ​កបា​នស្រក តែមួយ​ចំនួនទៀតនៅ​ឡើយ ។បងប្អូនប្រជាព​លរដ្ឋមួ​យចំនួនបា​នបាច​ទឹក​ចេញពីផ្ទះ រីឯជា​ងធ្វើរ​ថយន្តនិង ម៉ូតូម​មាញឹកខ្លាំង ​ដោយប្រជា​ពលរដ្ឋយក​ទៅធ្វើច្រើន ខ្លះ​មិនបាន​ធ្វើ ដោ​យសា​រជា​ងរវល់ខ្លាំង​ធ្វើ​មិនទាន់

Leave a Reply

Your email address will not be published. Required fields are marked *