Month: January 2024
-
ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញពង្រឹងការងារជំនាញសន្តិសុខ និងជំនាញព្រហ្មទណ្ឌ ដល់កងកម្លាំងនគរបាលក្រោមឱវាទ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញ ពង្រឹងការងារជំនាញសន្តិសុខ និងជំនាញព្រហ្មទណ្ឌ ដល់កងកម្លាំងនគរបាលក្រោមឱវាទ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារសេនាធិការ ផែនការងារព្រហ្មទណ្ឌ…
Read More » -
ព័ត៌មានជាតិ
វគ្គបណ្តុះបណ្តាល ស្តីពីសិទ្ធិកុមារ កិច្ចការពារកុមារ និងច្បាប់នានាដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារ ចំណាកស្រុកដោយសុវត្ថិភាព និងការជួញដូរមនុស្ស
ខេត្តបន្ទាយមានជ័យ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទារខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីសិទ្ធិកុមារ កិច្ចការពារកុមារ និងច្បាប់នានាដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារ ចំណាកស្រុកដោយសុវត្ថិភាព និងការជួញដូរមនុស្ស ក្រោមអធិបតីភាព លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកស្រី…
Read More » -
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
រថយន្តមីស៊ូមីស៊ីក្រៃតុនចង្កូតស្តាំបើកបុករៈរបាំងថ្មចែកទ្រូងផ្លូវ នៅក្រុងប៉ោយប៉ែត បណ្តាលខូចខាតភ្លើងសញ្ញាដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ
បន្ទាយមានជ័យ៖សង្ស័យបើកបរលង់លក់បណ្ដាលឱ្យរថយន្តមីស៊ូមីស៊ីក្រៃតុនចង្កូតស្តាំ បុករៈរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលខូចខាតភ្លើងសញ្ញាកាលពីយប់ទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានឲ្យថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តមីស៊ូមីស៊ីក្រៃតុនចង្កូតស្តាំពាក់ផ្លាក់លេខBB-1742 បានបើកបរតាមផ្លូវរង្វង់មូលចូលច្រកទ្វារទិសដៅលិចមកកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបុករៈឡើងរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលជាប់និងរងការខូចខាតភ្លើងសញ្ញានិងរថយន្តផ្នែកខាងមុខតែសំណាងគ្មានរងគ្រោះ។ មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងកម្លាំងជំនាញបានចុះទៅពិនិត្យអាចថាគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងបណ្តាលមកពីអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនហើយទំនងលង់លក់ព្រោះយប់ទៀបភ្លឺបានបុករបាំងថ្មចែកទ្រូងផ្លូវដែលបង្កខូចខាតរថយន្តនិងទ្រព្យសម្បត្តិរដ្ឋ។ មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយរថយន្តដែលបង្កដោយខ្លួនឯងខូចខាតទ្រព្យសម្បត្តិរដ្ឋត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមច្បាប់៕
Read More » -
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
រថយន្ត ៣គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្តហ្វូតសេរីឆ្នាំ២០២៣ រងការខូចខាតធ្ងន់ធ្ងរ បង្កមានការកកស្ទៈផ្លូវទៅមកនៅក្នុងស្រុកអូរជ្រៅ
បន្ទាយមានជ័យ៖នាល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៥ ស្ថិតភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមានការកកស្ទះផ្លូវ ដោយសារមានគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត ៣គ្រឿងបុកគ្នាក្នុងនោះមានរថយន្តហ្វូតសេរីឆ្នាំ២០២៣រងការខូចខាតធ្ងន់ធ្ងរ។ អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបង្កដោយរថយន្តដឹកទឹកកកពាក់ស្លាកលេខ បាត់ដំបង 3A-3256 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយរថយន្តហ្វូតសេរីឆ្នាំ២០២៣ ដែលពាក់ផ្លាក់លេខភ្នំពេញ 2BU-0473 ដែលបើកបរស្របទិសគ្នា បណ្តាលរុលទៅបុករថយន្តធុនធំសណ្តោងរម៉កដែលពាក់ស្លាកលេខ ភ្នំពេញ…
Read More » -
ព័ត៌មានជាតិ
ពិធីបុណ្យកាត់ឬសសីមាវត្ត ជម្ពូវណ្ណារាមក្បាលទន្សោង ស្រុកថ្មពួក ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ
ខេត្តបន្ទាយមានជ័យ៖ព្រះវិហារដ៏តូចច្រឡឹងស្រស់ស្អាត ស្ថិតនៅវត្តវត្ត ជម្ពូវណ្ណារាមក្បាលទន្សោង ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយព្រះវិហារនេះត្រូវចំណាយអស់ថវិកាចំនួន១៨៣,៣៩៣ ដុល្លារសហរដ្ឋអាមេរិក ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមលោកជំទាវប្រជាពុទ្ធបរិស័ទជិតឆ្ងាយរួមកសាង រួចរាល់ជាស្ថាពរនិងត្រូវបានរៀបចំបុណ្យកាត់ឬសសីមាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួន សុភី ស…
Read More » -
ព័ត៌មានជាតិ
បងប្អូននៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានបន្តការវាស់វែង និងកំណត់ព្រំចុះបញ្ជីដីធ្លីជូនសហគមន៍ជនជាតិដើមភាគតិច ស្ថិតនៅភូមិចាន់ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី
នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤#រដ្ឋបាលថ្នាក់ក្រោមជាតិ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី #ភូមិបាលក្រុង_ស្រុក_ខណ្ឌ#ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ#កអក #ចុះបញ្ជីដីធ្លីបញ្ចប់#សេវាគាប់ចិត្ត#បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC
Read More » -
ព័ត៌មានជាតិ
ពិធីប្រឡងវិញ្ញាបនបត្រ ធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ឆ្នាំសិក្សា២០២៣ -២០២៤ ក្នុងក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ: ដោយអនុវត្តតាមសារាចរណែនាំរបស់ក្រសួងធម្មការនិងសាសនាលេខ២១/២៣ ស្ដីពីការប្រឡងរបស់សមណៈសិស្ស នាព្រឹកថ្ងៃ ១៤ ខែមករា ឆ្នាំ២០២៤ នៅសាលាវិទ្យាល័យ សិរីសោភ័ណក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ មន្ទីរធម្មការនិងសាសនាខេត្ត បានសហការជាមួយគណៈសង្ឃខេត្តស្រុកក្រុងក៏បានរៀបចំដោយការប្រឡងវិញ្ញាបនបត្រដាក់ត្រី ទោ ឯក ដំណាច់ឆ្នាំសិក្សា២០២៣-២០២៤ ទូទាំងខេត្តបន្ទាយមានជ័យ។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានបញ្ជាក់ឲ្យដឹងថា ការប្រឡងនាពេលនេះគឺមានវិញ្ញាសាចំនួនបួន…
Read More » -
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
បុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ ភី អិល ភី ម្នាក់ ត្រូវរថយន្តធំដឹកខ្សាច់ បុកស្លាប់យ៉ាងអាណោចអធម៌ ខណៈពេលចេញពីផ្ទៈទៅធ្វើការនៅក្រុងប៉ោយប៉ែត
(ខេត្តបន្ទាយមានជ័យ)៖ពិតជាសង្វែកណាស់ ស្ត្រីម្នាក់ដែលជាបុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ ភី អិល ភី ត្រូវរថយន្តធុនធំដឹកខ្សាច់ បុកកិនពីលើបណ្តាលឲ្យធ្លាយពោះវៀនចេញមកខាងក្រៅស្លាប់មួយរំពេច ខណៈដែលជិះម៉ូតូចេញពីផ្ទៈទៅធ្វើការនៅក្រុងប៉ោយប៉ែត។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នគរបាលចរាចរណ៍បានឲ្យដឹងថា ស្ត្រីរងគ្រោះមាន ឈ្មោះ វែង…
Read More » -
ព័ត៌មានជាតិ
អាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ ផ្សព្វផ្សាយបទបញ្ជា លោកនាយឧត្តមសេនីយ៍ សៅ សុខា និងបំពាក់ឋានន្តរសក្តិ និងការតែងតាំងផ្លាស់ប្តូរ ផ្ទេរភារកិច្ច ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត
(បន្ទាយមានជ័យ)៖លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិ និងតែងតាំងផ្លាស់ប្តូរ ផ្ទេរភារកិច្ច ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងផ្សព្វផ្សាយបទបញ្ជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស…
Read More » -
ព័ត៌មានជាតិ
បែកធ្លាយខារ៉ាអូខេ(KTV) ក្នុងក្រុងប៉ោយប៉ែត បង្កប់ល្បែងស៊ីសង និងគ្រឿងញៀនយ៉ាងពេញបន្ទុក នគរបាលចុះពិនិត្យនិងណែនាំរួចឲ្យម្ចាស់ធ្វើកិច្ច
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការបែកធ្លាយរូបភាព និងវីដេអូរ ចេញពីក្នុងខារ៉ាអូខេ (KTV) មានទាំងល្បែងស៊ីសង និងប្រើប្រាស់សារធាតុញៀន យ៉ាងសប្បាយនោះ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យ និងណែនាំឲ្យម្ចាស់ខារ៉ាអូខេ(KTV) ធ្វើកិច្ចសន្យាដោយតម្រូវឲ្យ ១–ត្រូវគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ២–មិនអនុញ្ញាតឱ្យប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នុងខារ៉ាអូខេ ៣–មិនជួញដូររកស៊ីផ្លូវភេទ ៤–មិនប្រព្រឹត្តបទល្មើសផ្សេងៗ ៥–ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់…
Read More » -
ព័ត៌មានជាតិ
សិស្សប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តបន្ទាយមានជ័យឆ្នាំ២០២៣នេះ អ្នកជាប់និ ទ្ទេសA ចំនួន ៨២នាក់ ទទួលបានរង្វាន់កុំព្យូទ័រពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត
បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាចុងសប្តាហ៍នេះ អញ្ជើញសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A នៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ពិធីនេះបានធ្វើឡើងសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីលោក លោកស្រីអភិបានរងខេត្ត អភិបាលស្រុង ក្រុង ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត…
Read More » -
ព័ត៌មានជាតិ
ល្បែងស៊ីសងមាន់ជល់តាមអនឡាញ បើកឲ្យលេងយ៉ាងគគ្រឹកគគ្រេង នៅភូមិកណ្ដោល ឃុំគោកពោធិ៍ រាយការជូននគរបាលស្រុកបូរីជលសារ រុញដាក់គ្នាបណ្តាក់ដូចខ្យង
ខេត្តតាកែវ៖ស្នើឲ្យស្នងការនគរបាល ខេត្តតាកែវ ដុះក្អែលលោកវរសេនីយ៍ទោ នៅ សុគន្ធ អធិការនគរបាល ស្រុកបូរីជលសារ និងលោកវរសេនីយ៍ត្រី ប៊ួយ សារ៉ាត់ មេប៉ុស្តិ៍គោកពោធិ៍ ផងទាន ព្រោះថាល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញ កើតមានឡើងរីកដូចផ្សិតនៅក្នុងមូលដ្ឋាន មិនមានចំណាត់ការទាល់តែសោះ ទោះបីជាអ្នកសារព័ត៌មាន រាយការណ៍ជូនជាច្រើនដង ពិសេសប្រាប់ទាំងទីតាំងយ៉ាងច្បាស់លាស់ ថែមទៀតយ៉ាងណាក្តី រុញដាក់គ្នាបណ្តាក់ដូចខ្យងបែបនេះ…
Read More » -
ព័ត៌មានជាតិ
រដ្ឋបាលខេត្ត អភិបាលរង អាជ្ញាធរ និងមន្ទីរនានានៅជុំវិញខេត្តប៉ៃលិន ចេញលិខិតបដិសេធ ចំពោះការបង្ហោះហ្វេសប៊ុករបស់អនាមិកមួយ ដែលមួលបង្កាច់ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុងថ្នាក់ដឹកនាំខេត្តប៉ៃលិន
(ប៉ៃលិន)៖ក្រោយពីមានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ជនអនាមិក ដែលសសេលក្ខណៈបែបមួលបង្កាច់ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុងថ្នាក់ដឹកនាំខេត្តប៉ៃលិននោះ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន រួមទាំងអភិបាល អភិបាលរងខេត្ត, អភិបាល អភិបាលរងក្រុង–ស្រុក សង្កាត់ រួមទាំងមន្ទីរនានាចំណុះក្នុងខេត្ត បានចេញលិខិតបដិសេធ ទាំងស្រុងរាល់ការផ្សព្វផ្សាយនូវឯកសារក្លែងក្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារ បែបមូលបង្កាច់ក្នុងចេតនាញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង បំភ្លៃខុសពីការពិត ធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស…
Read More » -
ព័ត៌មានជាតិ
លោក បោន ប៊ិន អញ្ជេីញជួបសំណេះសំណាលជាមួយសមាជិក-សមាជិការ គណបក្សប្រជាជនកម្ពុជាស្រុក និងឃុំទាំង៦ សរុបចំនួន១៤០នាក់
(បន្ទាយមានជ័យ)៖លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ អតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជេីញជួបសំណេះសំណាលជាមួយសមាជិក–សមាជិការ គណបក្សប្រជាជនកម្ពុជាស្រុក និងឃុំទាំង៦ សរុបចំនួន១៤០នាក់។ ពិធីនេះប្រារព្ធធ្វេីឡេីងនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រុក ដោយមានការអញ្ជេីញចូលរួមពីសំណាក់ លោក ឃ្លោក នួយ ,លោក ជឹម…
Read More » -
ព័ត៌មានជាតិ
ទស្សនទាននៃ “សហគមន៍សហសម័យ”
នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ យើងបានមកដល់សហគមន៍ ISI វ៉េងស្រេង នៅវេលាព្រឹកនេះ។ សហគមន៍នេះ អភិវឌ្ឍលើផ្ទៃដីជាង៤០ហិកតាស្ថិតនៅជាយក្រុងភ្នំពេញ ដែលបានប្រែក្លាយតំបន់នេះ ពីសហគមន៍មិនរៀបរយ រស់នៅខ្វះអនាម័យ គ្មានហេដ្ឋារចនាសម្ព័ន្ធ ជីវិតរស់នៅគ្មានក្តីសង្ឃឹមជាមួយនឹងភាពក្រីក្រ មកជាសហគមន៍ថ្មីមួយ ផ្តល់អោយជីវិតនូវរសជាតិថ្មី ពោរពេញទៅដោយមោទនភាព និងការរស់នៅប្រកបដោយសុខដុមរមនាជាមួយក្តីសង្ឃឹម។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ សហគមន៍…
Read More » -
ព័ត៌មានជាតិ
ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា និងលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) នៅក្រុងប៉ោយប៉ែត ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ បានបេីកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ ក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចឃ្លាំងលក់រថយន្តHD ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)…
Read More » -
ព័ត៌មានជាតិ
អាវុធហត្ថឃាត់ខ្លួនជនជាតិថៃ២នាក់ បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ បានបេីកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ជនសង្ស័យជាជនជាតិថៃ ប្រុស –ស្រី ២នាក់ នៅចំនុចមុខអគារស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត…
Read More » -
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងារប្រកបដោយក្តីមោទនៈ រក្សាគុណតម្លៃក្នុងនាមជាមន្ត្រីរាជការ រួមសហការឯកភាពគ្នាជាធ្លុងមួយក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិ និងប្រជាជន និងរួមគ្នាកសាងកម្ពុជាចាប់ពីពេលនេះបន្តទៅមុខទៀតឱ្យក្លាយជាដែនដីសុវណ្ណភូមិមួយដ៏ពិតប្រាកដ
(ភ្នំពេញ) នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងទិសដៅការងារបន្ត នាថ្ងៃទី១០ មករា ២០២៤ រម្លឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលកម្ពុជាធ្លាប់ឆ្លងកាត់កាលពីអតីតកាល អ្វីដែលកម្ពុជាកំពុងតែមាននាពេលបច្ចុប្បន្ន និងកិច្ចការដែលត្រូវអនុវត្តចំពោះមុខ ដោយខិតខំពូនជ្រំ និងកសាងសមិទ្ធផលជាតិបន្ថែមទៀត ពិសេសគិតគូរលើការអភិវឌ្ឍស្របតាមប៉ូលសេដ្ឋកិច្ច និងសក្តានុពលនៃតំបន់នីមួយៗ សំដៅជំរុញសេដ្ឋកិច្ចជាតិ ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ…
Read More » -
ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ជម្រុញដល់មន្ត្រីសុខាភិបាល ត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់
ប៉ៃលិន៖ វិស័យសុខាភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧ ។លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ ស្តីពីការត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត…
Read More » -
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយលោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ នៅទីស្តីការក្រសួងសុខាភិបាល
(ភ្នំពេញ)៖ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានទទួលជួបជាមួយលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ នៅទីស្តីការក្រសួងសុខាភិបាល។ នាឱកាសនោះលោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាធារណរដ្ឋគុយបា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការបន្តផ្តល់អាហាររូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈានដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ…
Read More »