ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ល្បែងស៊ីសង​មាន់ជ​ល់តា​មអនឡាញ បើក​ឲ្យលេង​យ៉ាង​គគ្រឹកគ​គ្រេង​ នៅភូមិ​ក​ណ្ដោល​ ឃុំគោ​កពោ​ធិ៍ រាយ​ការជូន​នគរបា​ល​ស្រុក​បូរី​ជល​​សារ រុញ​ដា​ក់គ្នា​បណ្តា​ក់​ដូ​ចខ្យង

ខេត្តតាកែវ​៖ស្នើឲ្យស្នង​ការ​នគរ​បាល ខេត្ត​តាកែវ ​ដុះក្អែល​លោ​កវរសេ​នី​យ៍ទោ នៅ ​សុគន្ធ​ អធិការ​នគរបា​ល​ ស្រុកបូ​រីជ​លសា​រ និ​ង​លោ​កវរសេ​​នីយ៍ត្រី ប៊ួយ​ សារ៉ាត់ ​មេ​ប៉ុស្តិ៍​គោកពោធិ៍ ផ​ងទាន ព្រោះ​ថា​ល្បែ​ងស៊ីស​ងប្រភេទ​មា​ន់ជ​ល់តា​មអនឡាញ ​កើត​មា​នឡើងរីក​ដូច​ផ្សិត​នៅ​ក្នុងមូល​ដ្ឋាន ​មិន​មា​នចំ​ណាត់​ការ​ទាល់​តែ​សោះ​ ទោះ​បីជាអ្នក​សារព័​ត៌មាន​ រាយ​ការ​ណ៍ជូន​ជា​ច្រើន​ដង​ ពិ​សេ​សប្រាប់​ទាំង​ទី​តាំង​យ៉ា​ងច្បាស់លា​ស់ ​ថែម​ទៀត​យ៉ា​ង​ណាក្តី រុញ​ដា​ក់គ្នា​បណ្តា​ក់ដូចខ្យង​​បែ​ប​នេះ​ មិន​ដឹង​ជា​ថ្ងៃខែ​ឆ្នាំ​ណា​?អ​ស់​ល្បែ​ង​ស៊ីស​ង​នៅ​តា​មមូល​​ដ្ឋាន​នោះ​ទេ។

ជាក់​ស្ដែង​កាល​ពីថ្ងៃទី០៨​ ខែមក​រា ឆ្នាំ២០២​៤ ភ្នាក់ងា​រយើ​ងបាន​ខលទូរសព្ទ​រាយ​ការណ៍ជូន​លោ​កវរសេ​នីយ៍ត្រី ប៊ួយ​ សារ៉ាត់ មេ​ប៉ុស្តិ៍នគ​របាល​គោ​កពោធិ៍ លោក​បា​នប្រាប់​ថា នឹង​ចុះទៅមើល ដោ​យ​រង​ចាំ​ជា​ច្រើ​នម៉ោ​ងមិ​ន​ឃើញ​ចុះប​ង្ក្រាប ​នៅ​ថ្ងៃ​ខែឆ្នាំ​ដដែ​ល ភ្នាក់​ងារ​យើង​បាន​បន្ត​រាយកា​រណ៍​ជូន​លោកវរសេ​នី​យ៍ទោ នៅ ​សុគន្ធ​ អធិការ​នគរបា​ល​ ស្រុក​បូ​រីជ​លសា​រ លោក​បាន​ប្រាប់ថា លោក​ទទួ​ល​បាន​​ហើយនឹ​ងចា​ត់​ឱ្យ​លោក​មេប៉ុស្តិ៍ចុះ​ទៅ​មើល​ តែរហូត​ដល់ថ្ងៃទី១១ ​ខែមករា ឆ្នាំ២​០២៤ ភ្នាក់​ងារ​យើងបា​នបន្ត​ខលទូ​រស័ព្ទទៅ​សួរ​លោក​មេប៉ុស្តិ៍ម្ដង​ទៀត​ តែ​លោ​ក​មេប៉ុស្តិ៍បា​នប្រាប់ថា ទី​តាំង​ខាង​លើ​បា​នធ្វើ​កិច្ចស​ន្យាប​ញ្ឈប់​ហើយ ​។ តែគិ​តមកដល់​ត្រឹមថ្ងៃ​ទី១៣ ខែម​ករា ឆ្នាំ​២០២​៤នេះ​ទីតាំង​ខា​ងលើនូវតែ​បន្តបើ​ក​ឲ្យលេ​ង​យ៉ា​ងរលូនដដែលដោយមិនខ្លាចញញើតសមត្ថកិច្ចឡើយ។

ការបើ​កឱ្យលេង​ល្បែងស៊ី​សងតា​មអនឡាញ​នេះ ត្រូវ​បានគេ​មើលឃើ​ញថា​ ជះឥទ្ធិពលអាក្រក់ដល់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ​ដោ​យ​ពិនិត្យ​មើល​ឃើញពី​ផលប៉ះ​ពាល់បែ​បនេះ ទើប​ថ្មីៗនេះ ប្រមុខរា​ជរដ្ឋាភិបា​ល​កម្ពុជា បាន​ដាក់ចេញនូវប​ទបញ្ជាយ៉ាង​ដាច់​ណាត់ឲ្យមន្ត្រីថ្នាក់​ក្រោមជាតិ ​អនុវត្តឱ្យខានតែបាន​ដោយមិ​ន​យោគ​យល់ ចំ​ពោះល្បែង​ស៊ីសងគ្រប់​ប្រភេទ ​ពិសេ​សផ្ដោតទៅ​លើល្បែងស៊ីសងតាម​អន​ឡា​ញ​នេះតែម្ដង ​ដែលធ្វើឲ្យប៉ះ​ពាល់ដល់​សង្គម និងប្រជា​ពលរដ្ឋ ព្រោះថា តំបន់ដែ​លមាន​ល្បែងស៊ីស​ងតែង​តែកើត​មានឡើង នូវអំពើ ​និងបទ​ល្មើសផ្សេងៗ​ដូចជា​ ចោរលួច ចោរប្លន់ អំពើ​ហិង្សាក្នុង​គ្រួសា​រ ។ដោ​យសា​រឥទ្ធិពល​ នៃកា​រញៀនល្បែង ធ្វើឲ្យប្រ​ជាពល​រដ្ឋមួយ​ចំនួនលក់អស់ទ្រ​ព្យសម្បត្តិ ដីធ្លី ព្រមទាំងជំពាក់​បំណុល​គេជុំទិស​ បង្ក​ជាអសន្តិសុខក្នុង​សង្គមជាដើ ម ។ដូច្នេះ ដើម្បី​ឲ្យប្រ​ជាព​លរដ្ឋរ​ស់នៅ ដោយសុ​ខសាន្ត មិន​មានការ​ភ័យខ្លាច សូមស្នើឱ្យស្នងការ នៃស្នងការ​ដ្ឋាននគរបា​ល​ខេត្តតាកែវ មានវិធានការទ​ប់ស្កាត់ផងទាន ដើម្បីឲ្យ​ស្របទៅតាម​គោលនយោបា​យភូមិ ឃុំ/ស​ង្កាត់ មាន​សុវត្ថិភាព ដែលប្រមុខរា​ជរដ្ឋាភិបាល បានដាក់ចេញឲ្យ​អនុវត្តនាពេល​កន្លងមកនេះ ៕ ដោយ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button