Month: February 2023
-
ព័ត៌មានជាតិ
លោកជំទាវ ពៅ សុខ ប្រគល់និងទទួលម៉ូតូ រួមនិងសម្ភារ:ជូនមន្រ្តីកម្មវីធីសាខា និងអនុសាខាក្រុង,ស្រុក
ខេត្តប៉ៃលិន៖នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រារព្ធពិធីប្រគល់-ទទួល សម្ភារៈបរិក្ខាសម្រាប់អនុវត្តកម្មវិធី លើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈកាកបាទក្រហមហ្វាំងឡង់ ក្រោមអធិបតីភាព លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកក្រក ខេត្តប៉ៃលិន…
Read More » -
ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់តំណាងនាំយកថវិកាចំនួន ៩លានរៀល ជូនគ្រួសារសពលោកអនុសេនីយ៍ឯក ស៊ុន សុធារិទ្ធ ដែលបានទទួលមរណភាព ដោយជំងឺដាច់សរសៃរឈាមខួរក្បាល
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រីវង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី ជុន លាង ស្នងការរង កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦.០០០.០០០៛(ប្រាំមួយលានរៀលគត់) ថវិកាចូលរួមបុណ្យរបស់ស្នងការនគរបាលខេត្ត…
Read More » -
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
បុរសម្នាក់បានបាត់បង់ជីវិត នៅមន្ទីរពេទ្យ ក្រោយពីជួបឧបទ្ទវហេតុដោយដៃគោយន្តក្រវ័ធ បោកខ្ទប់នឹងបង្គោលក្រាក់នៅស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ពិតជាគួរឲ្យសង្វែកណាស់ បុរសជាអ្នកស៊ីឈ្នូលបើកគោយន្តកន្ត្រៃម្នាក់ ត្រូវដៃគោយន្តក្រវ័ធ បោកខ្ទប់ទៅនឹងបង្គោលក្រាក់ បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកក៏បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ។ករណីគ្រោះថ្នាក់ដោយចៃដន្យនេះបានកើតឡើងកាលពីវេលាម៉ោង៨នាទីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចខាងកើតភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ រ៉ុញ កឿ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជ្រៃ ឃុំចង្ហា…
Read More » -
ព័ត៌មានជាតិ
មន្រ្ដីកាកបាទក្រហម ចុះធ្វើការប៉ាន់ប្រមាណភាព ងាយរងគ្រោះនិងសមត្ថភាព ដើម្បីលើកកម្ពស់សកម្មភាពមនុស្សធម៌ សុខភាពក្នុងសហគមន៍
ខេត្តបន្ទាយមានជ័៖ក្រោយពីក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមគំរូ ចំនួនដប់១៥រូប បានចូលរួមសិក្ខាសាលារៀនសូត្ររយៈពេលពីរថ្ងៃកន្លងរួចមក ស្តីពីការពង្រឹងការប៉ាន់ប្រមាណភាពងាយរងគ្រោះនិងសមត្ថភាព ដើម្បីលើកកម្ពស់សកម្មភាពមនុស្សធម៌សុខភាពក្នុងសហគមន៍ក្រុមអ្នកស្ម័គ្រចិត្តទាំង១៥ រូបនិងក្រុមមន្ត្រីកាកបាទ កម្ពុជាថ្នាក់ជាតិ ស្នាក់ការកណ្តាល ព្រមទាំងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះធ្វើការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព ដល់ភូមិឃុំ គោលដៅនៅក្នុងខេត្តបន្ទាយមានជ័យ តាំងពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ…
Read More » -
ព័ត៌មានជាតិ
មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកនូវថវិកា មូលនិធិមនុស្សធម៌កងរាជអាវុធហត្ថខេត្ត ប្រគល់ជូនដល់អតីតមេបញ្ជាការរង (និវត្តន៍ជន) ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ខេត្តតាកែវ៖លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទី បានដឹកនាំ មេបញ្ជាការរងខេត្ត នាយសេនាធិការរង…
Read More » -
ព័ត៌មានជាតិ
អភិបាលរងខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រៀមបើកសិក្ខាសាលាវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត នាពេលខាងមុខ
ខេត្តប៉ៃលិន៖លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារប្រជុំត្រៀមបើកសិក្ខាសាលាវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត នាពេលខាងមុខ។ លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖…
Read More » -
ព័ត៌មានជាតិ
មេញ្ជាការរងនាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ពប្រចាំសប្តាហ៍
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកម្លាំងចំណុះទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ធ្វើយុទ្ធដំណើរទ័ពប្រចាំសប្តាហ៍ មានរយៈចំងាយជាងដប់គីឡូម៉ែត្រ ។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង កងពល នាយសេនាធិការរង នាយការិយាល័យ ផ្នែកជំនាញ និងនាយទាហាន នាយទាហានរង ពលទាហាន…
Read More » -
ព័ត៌មានជាតិ
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បើកផ្តល់ប្រាក់របបគោលនយោបាយ ជូនជនពិការក្រីក្រតាមសហគមន៍ នៅឃុំអូរអណ្តូង និងឃុំសាលាក្រៅ
(ប៉ៃលិន)៖នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវណសាលាឃុំសាលាក្រៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បើកផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រតាមសហគមន៍នៅឃុំអូរណ្តូង និងឃុំសាលាក្រៅ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា និងឯកឧត្តម ហុក សុផល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន…
Read More » -
ព័ត៌មានជាតិ
ចាប់ឃាត់ខ្លួនបានហើយ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ដែលជាប់ពាក់ព័ន្ធករណីឃាតកម្ម លើបុរសម្នាក់បណ្ដាលឲ្យស្លាប់ កាលជាង១ខែមុន ចុងឆ្នាំ២០២២ នៅភ្នំពេញ
(ភ្នំពេញ)៖ជនសង្ស័យពាក់ព័ន្ធករណីឃាតកម្មលើបុរសម្នាក់បណ្ដាលឲ្យស្លាប់ កាលជាង១ខែមុន ចុងឆ្នាំ២០២២ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបាននៅថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ ពេជ្យ ជីវ័ន្ត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់…
Read More » -
ព័ត៌មានជាតិ
ប្រទះឃើញបុរសម្នាក់ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅនឹងដើមព្រីង ក្នុងស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ ដោយធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅនឹងដើមព្រីង ត្រង់ចំណុចជិតលូតាមែន ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥និង៣០នាទីទាបភ្លឺ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ពាក់ព័ន្ធករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖បុរសដែលបានធ្វើអត្តឃាតសម្លាប់ខ្លួនមានឈ្មោះ មឿន សំណាង…
Read More » -
ព័ត៌មានជាតិ
អ្នករត់កង់បី(PassApp) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឈ្លោះប្រកែកគ្នាតឹងសរសៃ.ក ព្រោះតែរឿងដណ្ដើមម៉ូយគ្នា(មានវីដេអូរ)
ខេត្តបន្ទាយមានជ័យ៖ករណីឈ្លោះប្រកែកគ្នាតឹងសរសៃ.ក រវាងអ្នករត់ម៉ូតូកង់បី(PassApp)ដូចគ្នា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅតែជារឿងស្មុគស្មាញដដែល កើតមានឡើងជាហូរហែសឹងនឹងរាល់ថ្ងៃ ដោយផ្ដើមចេញពីការដណ្ដើមម៉ូយគ្នា ។ជាក់ស្តែងនៅល្ងាចថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៣ មានអ្នករត់ម៉ូតូកង់បី(PassApp)ដែលចាំត្រង់ចាប់ម៉ូយនៅខាងក្រោយដែលពួកគាត់អះអាងថា បង់លុយឲ្យអ្នកប្រចាំការនៅទីនោះតិចជាង អ្នករត់នៅពីមុខ ពោលគឺនៅចំណុចច្រកចេញតែម្តង បានប្រតិកម្មឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក ដាក់គ្នាបង្កការភ្ញាក់ដល់ភ្ញៀវជាតិនិងអន្តរជាតិដែលចេញពីទឹកដីថៃ។ អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បីនៅទីនោះបានឲ្យដឹងថា ករណីឈ្លោះប្រកែកគ្នានេះមិនមែនទើបតែកើតមាននោះទេ ពោលគឺសឹងតែរាល់ថ្ងៃទៅហើយ ដោយសារតែមេដែលអ្នករៀបចំនៅទីនោះ…
Read More » -
ព័ត៌មានជាតិ
ពិធីសំណេះសំណាលជាមួយសមាជិកមកពីគណបក្សនានាជាង ៥០០នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
ខេត្តកំពង់ចាម៖ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ, អ្នកឧកញ៉ា យូ សាម៉េត ប្រធានក្រុមការងារចុះជួយកសាងពង្រឹងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត,ឯកឧត្តមបណ្ឌិត មួង ឃីម, លោកឧកញ៉ា សោម សុខរ៉ាឌី រួមជាមួយក្រុមការងារជាច្រើនរូប នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកមកពីគណបក្សនានាជាង ៥០០នាក់…
Read More » -
ព័ត៌មានជាតិ
កងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមធ្វើពលកម្មអនាម័យបរិស្ថាន
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូច ថ្មើរជើងលេខ៥១ បានចាត់តាំងលោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ ដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងចម្រុះដែលដឹកនាំដោយលោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ ចុះធ្វើពលកម្មអនាម័យបរិស្ថានតាមបណ្តោយផ្លូវជាតិលេខ២៥៦ដេ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…
Read More » -
ព័ត៌មានជាតិ
បន្លែចម្រុះ សាច់ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ចុងសប្តាហ៍ នៅផ្សារសហគមន៍
(បន្ទាយមានជ័យ)៖ក្រៅពីអនុវត្តភារកិច្ចស្នូលរបស់អង្គភាព វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ បានបន្តជំរុញដល់បណ្តាអង្គភាពចំណុះ យកចិត្តទុកដាក់ដល់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត លើសតម្រូវការបានដាក់លក់នៅផ្សារសហគមន៍ ភូមិមួយផលិតផលមួយ ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ផងដែរថា បណ្តាអង្គភាពចំណុះវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ បានធ្វើការដាំដុះបន្លែចម្រុះ និងការចិញ្ចឹមសត្វ តាមផែនការរបស់កងពល បន្លែចម្រុះ…
Read More » -
ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះចំនួន ២០១នាក់ នៅស្រុកពញាឮ
ខេត្តកណ្ដាល៖ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះ ចំនួន២០១នាក់ នៅស្រុពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
Read More » -
ព័ត៌មានជាតិ
ប្រជាពលរដ្ឋរស់នៅស្រុកកណ្ដាលស្ទឹង ទទួលបានសមិទ្ធផលថ្មីបន្ថែមសម្រាប់ឆ្នាំ២០២៣នេះ គឺផ្លូវបេតុងអាមេប្រវែង១០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ខេត្តកណ្ដាល៖ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ១ខ្សែប្រវែង ១០០០ម៉ែត្រ នៅស្រុកកណ្ដាលស្ទឹង នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា សមិទ្ធផលផ្លូវបេតុងនេះ និងរីកចម្រើនជាច្រើនឥតឈប់ឈររបស់ខេត្តកណ្តាល ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភា ដោយក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ…
Read More » -
ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែមករា លើកទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការចូលរួមពីលោក…
Read More » -
ព័ត៌មានជាតិ
ស្នាក់ការសមាគមន៍អតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យ កសាងបានប្រមាណជាង ៥០ភាគរយ និងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២៣
ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសអញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការសមាគមន៍អតីតៈយុទ្ធជននៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានសមាគមន៍អតីតៈយុទ្ធជនកម្ពុជាបានប្រាប់ថា៖អគារស្នាក់ការសមាគមន៍អតីតៈយុទ្ធខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ចុះបឋមសីលាកាលពីថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ២០២២ ដែលមានបណ្តោយ២៨ម៉ែត្រ ទទឹង២១.៦០ម៉ែត្រ មានបន្ទប់ចំនួន៦បន្ទប់ មានសាលប្រជុំ១បន្ទប់ មុខ៥ម៉ែត្រ បន្ទប់ធ្វើការងារ…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងមូលនិធិ IFAD និងក្រសួងកសិកម្ម តាមរយៈកម្មវិធី ASPIRE
(ភ្នំពេញ)៖ក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយលោកជំទាវ Jyotsna Puri អនុប្រធានរងមូលនិធិអភិវឌ្ឍកសិកម្មអន្ដរជាតិ IFADនារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងមូលនិធិ IFAD និងក្រសួងកសិកម្ម តាមរយៈកម្មវិធី ASPIRE។ឯកឧត្តកបញ្ជាក់ថា កម្មវិធី…
Read More » -
ព័ត៌មានជាតិ
សម្តេចតេជោ ៖ កត្តាសន្តិភាពមិនអាចមើលរំលងបាននោះទេ មានសន្តិភាព ទើបមានឱកាសសម្រាប់ការអប់រំដូចពេលបច្ចុប្បន្ន ដូច្នេះទោះជាតម្លៃណាក៏ដោយត្រូវតែចូលរួមរក្សាសន្តិភាពទាំងអស់គ្នា
(ភ្នំពេញ)៖មានប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១–២០២២ សរុបចំនួន១,០៤៩នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC) នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ…
Read More »