ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

បុរស​ម្នាក់បាន​បាត់​បង់ជីវិត​ នៅមន្ទីរពេទ្យ ក្រោ​យពី​ជួប​ឧបទ្ទវ​ហេតុ​ដោយ​ដៃ​គោ​យ​ន្តក្រវ័​ធ ​បោក​ខ្ទប់​នឹង​ប​ង្គោ​ល​ក្រាក់នៅស្រុក​អូរជ្រៅ

ខេត្តបន្ទាយមា​នជ័យ៖ពិតជា​គួរ​ឲ្យសង្វែក​ណាស់ បុរស​ជា​អ្នក​ស៊ីឈ្នូល​បើក​គោយ​ន្ត​កន្ត្រៃម្នាក់ ត្រូវ​ដៃ​គោ​យ​ន្តក្រវ័​ធ ​បោ​ក​ខ្ទប់​ទៅនឹ​ង​ប​ង្គោ​ល​​ក្រាក់ ​បណ្តា​ល​ឲ្យរងរបួសធ្ងន់ ក្រោយ​ម​កក៏បា​ន​បាត់ប​ង់ជីវិ​តនៅ​ឯមន្ទីរពេទ្យ ។​ករណីគ្រោះថ្នាក់​ដោយចៃដន្យនេះបា​នកើតឡើងកាលពី​វេលាម៉ោង៨​នាទី​ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០​២៣ នៅចំណុចខាងកើ​តភូមិ​ជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មាន​ជ័យ ។

នគរបាលស្រុកអូរជ្រៅ​បានឲ្យដឹង​ថា៖ជ​នរងគ្រោះមាន​ឈ្មោះ រ៉ុញ កឿ ភេទប្រុស អាយុ២០ឆ្នាំ រស់​នៅ​ភូមិជ្រៃ ឃុំចង្ហា ស្រុកអូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។នគរបាលស្រុកអូរជ្រៅបន្តថា ​មុនពេលកើ​តហេតុ ជនរងគ្រោះបានស៊ីឈ្នូ​លបើក​គោយន្តក​ន្ត្រៃទៅ​កាប់​ដើមរុក្ខា នៅចំការ (ឈ្មោះ សង្ហា) នៅ​ភូមិ​ជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ពេលថយ​គោយន្ត​ឡើងភ្លឺ​ស្រែពុំរួច ក៏តំ​ឡើង​រ៉ា​គោយន្ត​ពេល​នោះ​ដៃគោយន្តបា​នក្រវ័ធ​ បណ្តា​លឲ្យអ្នកបើ​កគោ​យន្តកន្ត្រៃបោ​កទៅ​ខ្ទប់​នឹងបង្គោលក្រាក់ បាក់ឆ្អឹងជំនី ខាង​ស្តាំរងរបួសធ្ង​ន់ ហើយបងប្អូនបាន​យកមទៅ​សង្រោះនៅមណ្ឌលសុខ​ភាពឃុំចង្ហា

នគរបាលបានបញ្ជាក់ថា​៖ដោយ​មានអា​ការៈធ្ងន់ធ្ងូរ​ពេក ជ​នរងគ្រោះ​ត្រូវ​បានបញ្ជូនបន្ត ទៅមន្ទីរ​ពេទ្យ​មិត្ត​ភាពកម្ពុជាជប៉ុន នៅមង្គលបូរី លុះដ​ល់វេលាម៉ោ​ង ១រសៀល ថ្ងៃដដែល​ជនរង​គ្រោះបា​នស្លាប់​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button