ព័ត៌មានជាតិ

សម្តេចតេជោ ៖ កត្តាសន្តិភាពមិនអាចមើលរំលងបាននោះទេ មានសន្តិ​ភាព ទើប​មានឱកា​ស​ស​ម្រា​ប់​ការអ​ប់រំដូចពេ​លបច្ចុប្បន្ន ដូច្នេះទោះ​ជា​តម្លៃណា​ក៏ដោយ​ត្រូវតែ​ចូលរួម​រក្សាស​ន្តិភាព​ទាំង​អស់​គ្នា

(ភ្នំពេញ)៖មានប្រសាសន៍ក្នុងឱ​កាសអញ្ជើញ​ជួបសំ​ណេះសំណា​ល និងផ្ដ​ល់រង្វាន់លើ​កទឹកចិត្ត ដល់​សិ​ស្សនិទ្ទេស A ក្នុងឆ្នាំ​សិក្សា២០២​១២០២២ ​សរុបចំនួន១,០៤៩នាក់ នៅមជ្ឈ​មណ្ឌលពា​ណិ​ជ្ជក​ម្មជ្រោ​យ​ចង្វារ(OCIC) នៅ​ព្រឹក ថ្ងៃព្រហស្បតិ៍​ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.. ២៥៦​៦ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយ​ករដ្ឋម​ន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា បានរំលឹក​ទៀតថា កត្តាសន្តិភា​ពមិនអាចមើលរំលងបាននោះទេ មាន​សន្តិភាពទើ​បមានឱកាសសម្រាប់ការអប់រំដូចពេលបច្ចុប្បន្ន ដូច្នេះទោះជាត​ម្លៃណាក៏ដោ​យត្រូវតែ​ចូលរួមរក្សាសន្តិភាពទាំងអស់គ្នា។​ដូច្នេះសម្តេចតេជោបានធ្វើការណែនាំឱ្យសិស្សនិទ្ទេស A ទាំងអ​ស់ត្រូវ​បន្តប្រឹង​ប្រែងរៀន​សូត្របន្ថែម​ទៀត ពីព្រោះ​ចំណេះ​ដឹងរៀន​មិន​ចេះច​ប់នោះ​ទេ។

ជាងនេះទៅទៀតសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា សិស្សនិទ្ទេស A បាន​បង្កើត​ឱកាស និងក​សាងកិត្តិយ​សជូ​នគ្រួសា​រប្រកប​ដោយមោទ​នភាព ដែលធ្វើ​ឲ្យ​លោកគ្រូ អ្នកគ្រូ អាណា​ព្យាបាល​ឪពុកម្ដាយ​សប្បាយចិត្តគ្រប់​ៗគ្នា។ទន្ទឹមនោះសម្តេចតេជោ ក៏បា​នថ្លែងអ​គុណ​ដល់អា​ណា​ព្យាបាល ​អាជ្ញាធរ លោ​កគ្រូ អ្នកគ្រូ ដែលបាន​រួមគ្នា​ជ្រោមជ្រែង​ការ​សិក្សារ​បស់​សិស្សនា​ពេលកន្លងម​ក។

ចុកក្រោយសម្តេចតេជោ បានប្រគល់រង្វាន់​លើ​កទឹកចិត្ត​ស​ម្រាប់​សិស្សនិ​ទ្ទេស​Aទាំ​ងអ​ស់ក្នុង​ម្នាក់ៗ​ទទួ​លបានដូចជា៖ ថវិកា ២លា​នរៀល, iPa​d (ជាការ​ឧបត្ថម្ភរបស់​ក្រុមហ៊ុនជីពម៉ុ​ង), សៀវភៅអ​ប់រំទូ​ន្មាន ២ក្បាល (សៀវភៅ ភិរម្យ អ៊ូ ​(ក្រម ង៉ុយ) និងប​ណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់​កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបា​នស្រាវ​ជ្រាវយក ​ពីប្រទេស​ហូឡង់មក​វិញ) ចំនួន១។ ចំណែ​កលោកគ្រូ អ្នកគ្រូដែ​លអញ្ជើញម​កចូលរួម៣៧​២នាក់ ក្នុងម្នាក់ៗទទួលបា​នថវិកា១លាន សៀវភៅអប់រំ២ក្បាល និងផ្ដល់​ជូនសា​លារៀ​នដែល​សិស្សបាននិទ្ទេសAទាំងអស់ ៣៧៥សាលា ក្នុង១សាលាទទួលបាន​ថវិកា៣លានរៀលផងដែរ៕ ដោយ ៖ លោក ម៉ង់ អង្គារ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button