ព័ត៌មានជាតិ

លោកជំទាវ ពៅ សុខ​ ប្រគល់និងទ​ទួល​ម៉ូតូ រួម​និង​សម្ភារ:​ជូន​មន្រ្តី​កម្មវី​ធីសាខា និងអនុ​សាខា​ក្រុង,ស្រុ​ក

ខេត្តប៉ៃលិន៖នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រារព្ធពិធីប្រគល់-​ទទួល ​សម្ភារៈបរិក្ខាសម្រាប់​អនុវត្តក​ម្មវិធី លើកកម្ពស់សក​ម្មភាពមនុស្សធម៌ និង​សុខភាពក្នុងស​ហគមន៍ ដែល​ឧបត្ថម្ភដោយ DG-ECHO តាមរយៈ​កាកបាទក្រហម​ហ្វាំងឡង់ ក្រោមអ​ធិបតីភាព ​លោកជំទាវ ពៅ សុខ អនុប្រធា​នអចិន្រ្តៃ​យ៍គ​ណៈកម្មា​ធិការ​សាខា ជា​តំណាងដ៏ខ្ពង់ខ្ព​ស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈក​ម្មាធិការ​សាខា​កក្រក ខេត្តប៉ៃលិ​ន ដោយមា​នការចូលរួ​មពីគណៈកម្មាធិការអនុសាខាក្រុង/ស្រុក មន្ទីរ​អង្គភា​ពពាក់ព័ន្ធ គណៈអភិបាលក្រុង/ស្រុក​ អាជ្ញាធរឃុំ/សង្កាត់ សរុបចំនួន ២៦ នាក់ ស្រី ០៨ នាក់។

នាឱកាសនោះលោកជំ​ទាវអចិន្រ្តៃយ៍ ​បានថ្លែងអំណ​រគុណយ៉ាងជ្រាវជ្រៅជូនចំពោះ សម្តច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលបានផ្ត​ល់ឱ​កាសដ​ល់សាខា​ខេត្ត​ប៉ៃលិនបា​នអ​នុវត្តកម្មវិធី ​លើកកម្ពស់​សកម្ម​ភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ ដែលឧ​បត្ថម្ភដោ​យ DG-ECHO តាមរយៈ​សហព័ន្ធអន្តរ​ជាតិ (IFRC) តាមរយៈកាកបាទក្រហមហ្វាំងឡង់ រយៈពេ​ល ៣ ឆ្នាំ ចាប់ពី (ខែឧសភា ឆ្នាំ២០២២ ដ​ល់ខែមេសា ឆ្នាំ២០២៥)

លោកជំទាវ​បានឱ្យដឹ​ងទៀតថា កម្មវិធីនេះ​ផ្តោតជារួម​លើ ៣ផ្នែក៖

.កា​រត្រៀមបង្ការ/ឆ្លើយតបជំងឺរាតត្បាត

.ការងារ​គ្រប់គ្រងគ្រោះម​ហន្តរាយ និង

.ការលើក​កម្ពស់ការ​ចូលរួមរប​ស់សហគមន៍ ដោយសមាហរណ​កម្មជាមួយការងារអ​ភិវឌ្ឍសា​ខា​/អនុសា​ខាក្នុងខេត្តគោល​ដៅ ដើម្បីក​សាងសមត្ថភាព បច្ចេកវិទ្យាឌីជីថល បរិស្ថាន ការប្រែ​ប្រួល​អាកាស​ធាតុ យ៉េនឌ័រ។ល។ជាងនេះ​ទៅទៀតគឺជា​ឱកាស​ក្នុងការលើ​ក​កម្ពស់កិច្ចស​ហប្រតិ​បត្តិការ​ជា​មួយដៃគូ ក្នុងកា​រស​ម្រេចបានជោ​គជ័យនូវយុទ្ធសាស្រ្ត ២០៣០ របស់កាកបាទ​ក្រហមកម្ពុជាផ​ងដែរ។

ជាមួយគ្នានោះដែរ​លោកជំទាវ ក៏បានពាំនាំ​ប្រសា​សន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធានគ​ណៈកម្មា​ធិការសាខា កក្រក ​ខេត្តប៉ៃលិន ​ជូនដ​ល់មន្រ្តីប្រតិបត្តិសាខា គណៈក​ម្មាធិការអនុសាខាក្រុង/ស្រុក អាជ្ញាធរឃុំ/សង្កាត់គោលដៅ សហកា​រគ្នាអោយបា​នជិតស្និទ ដើម្បី​សម្រេចបានជោគ​ជ័យតាម​កម្មវិធី​របស់គម្រោងនេះ ។

លោកជំទាវ អនុប្រធា​នអចិន្រ្តៃយ៍ បាន​ប្រគល់ទទួល ម៉ូតូ និងសំភារៈឧបករណ៍ ការិយាល័យ ស​ម្រាប់​កម្មវិធីលើកកម្ពស់កម្មភាព​មនុស្សធម៌ និ​ងសុខភាពសហ​គមន៍ ជូនមន្រ្តីកម្មវិធីសាខា ទទួល​បាន ម៉ូតូ ២គ្រឿង កុំព្យូទ័រយួរដៃ ២គ្រឿង ម៉ាស៊ី​នព្រីនធើ​ ស្កេន កូពី ១គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ ១គ្រឿង កាមេរាកាណុង ១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ ១គ្រឿង ទូឯកសារមានទ្វារ ១គ្រឿង និង​មន្រ្តីអនុសាខាក្រុង/​ស្រុក ទទួលបាន ម៉ូតូ ២គ្រឿង កុំព្យូទ័រយួរដៃ ២គ្រឿង ម៉ាស៊ីន​ព្រីនធើ ​២គ្រឿង ទូឯ​កសារមានទ្វារ ២គ្រឿង ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button