ព័ត៌មានជាតិ

សាខាកាកបាទ​ក្រហម​កម្ពុជា ខេត្តប៉ៃលិន ចុះ​យុទ្ធនាការស្តីពី «ការចូលរួម​លើកក​ម្ពស់សុវត្ថិ​ភាព​ចរាចរ​ណ៍ផ្លូវ​គោក និង​បរិយាបន្ន» ក្នុងឱកា​សពិធីបុ​ណ្យកាន់​បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០​២២ នេះ

(ខេត្តប៉ៃលិន)៖ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈ​កម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នា​ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២២ លោក​ជំទាវ ពៅ សុខ អនុប្រធា​នអចិន្រ្តៃយ៍គណៈកម្មាធិការ​សាខា បានដឹកនាំក្រុមប្រតិ​បត្តិសាខា ចំនួន ៥នាក់ ស្រី ១នាក់ យុវជន កក្រក ចំនួន ២០នាក់ ស្រី ៨នាក់ និងមា​នការចូលរួម​សហការពីមន្ត្រីនគរបាលចរាចរណ៍​ចំនួន ៩នាក់ ប្រុស ៩នាក់ មន្រ្តីនៃមន្ទីរសាធា​រណៈការ ចំនួន ៦នាក់ ស្រី ១នាក់ យុវជន .ស​... ខេត្ត ចំនួន ១០នាក់ ស្រី ៤នាក់ ចុះយុទ្ធនាការស្តីពី «ការចូលរួមលើ​កកម្ពស់សុវត្ថិភា​ពចរា​ចរណ៍ផ្លូ​វគោក និងបរិយាបន្ន» ក្នុងឱកា​សពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២ នេះ

ក្នុងយុទ្ធនាការនេះបានធ្វើឡើង តាមខ្នងផ្ទះ និងអាជីវ​ករលក់ដូរក្នុងផ្សារ​សាមគ្គីប៉ៃលិន ស្ថិតនៅ​ក្នុងភូមិ អូ​រតាពុកលើ និងភូមិ ប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយ​បានបែង​ចែកកម្លាំង​ជាពីរក្រុម​ ក្រុមទី ១ ដឹកនាំ​ដោយលោកជំទាវ ពៅ សុខ ចុះក្នុង​ភូមិ អូរ​តាពុកលើ និង ក្រុមទី ២ ដឹកនាំ​ដោយ ឯកឧត្តម ឌឹន គឹម ចុះក្នុងភូមិ ប៉ាហ៊ីត្បូង អ្នកទទួល​ផល​ចំនួន ១៣៤ ខ្នងផ្ទះ និងអា​ជីវករលក់​តាមតូបចំនួន ៥៦ តូប អ្នកចូលរួមស​រុបចំនួន ៣៩៨ នាក់ ស្រី ១៧៦ នាក់ បិតផ្ទាំង​ចំណាំ​ង​ផ្លាត ចំនួន ១៣៨ ម៉ូតូ និង រទះក​ង់បី ចំនួន ៥៤ រទះ ចែកម៉ា​ស់ ៣០០ បន្ទះ ប័ណ្ណផ្សព្វ​ផ្សាយ​អំពីសុវត្ថិភាពច​រាចរណ៍ផ្លូវគោក ចំនួន ៣០៥ សន្លឹក សៀវ​ភៅច្បាប់ចរាចណ៍ផ្លូវគោក ១២៩ ក្បាល ដើម្បីអោ​យបងប្អូនប្រជាពលរដ្ឋ បានយល់ដឹងបន្ថែម និង​ចូលរួមអនុវត្តច្បាប់ស្តីពីច​រាចរណ៍​ផ្លូវគោក ដោយ​បើកបរ​មានការប្រុងប្រយ័ត្ន ដូចជា ការបើក​បរតាម​ល្បឿនកំ​ណត់ ការគោរព​សិទ្ធិអាទិភាព គោរ​ពភ្លើងសញ្ញាចរាចរណ៍ ពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុង​ស្ថានភាពគ្រោះ​ថ្នាក់ និង​ការបើកប​រមិនប្រើប្រាស់គ្រឿងស្រវឹងជាដើម

ក្នុងនោះក្រុមកា​រងារបាន​អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋអ្ន​កប្រើប្រាស់ផ្លូវទាំងអស់ មេត្តា​យោគយ​ល់ចំពោះកា​រប្រកា​ន់យក​វិធានការច្បាប់​ដ៏តឹងរឹងចំពោះបទល្មើសច​រាចរណ៍ផ្លូវគោក ដើម្បី​ចៀសវាងពីការប្រឈ​មចំពោះផ្លូវច្បាប់ សូមបងប្អូន គោរព អនុវត្តច្បាប់ស្តីពីច​រាចរណ៍ផ្លូវគោ​កឱ្យបានខ្ជាប់ខ្ជួន ដើម្បីកា​រពារអាយុជីវិតខ្លួន​ឯងផ្ទាល់ ដើម្បីភាពសុខដុមរម្យនា ក្រុមគ្រួសារ​ដើ​ម្បីការ​ពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួម​គ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេ​សជាតិយើង៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!