ព័ត៌មានជាតិ

ឆ្លងចរ​ន្តអគ្គិសនី បណ្តាល​ឲ្យផ្ទះប្រ​ជាពលរដ្ឋ ១ខ្នង ធ្វើអំពី​ឈើប្រក់ក្បឿង រថយន្ត ១គ្រឿង និង​សម្ភារៈ​មួយចំនួន​រង​ការឆាបឆេះអស់ទាំងស្រុង នៅក្រុងកំព​ង់ចាម

ខេត្តកំពង់ចាម៖ផ្ទះប្រជាព​លដ្ឋ ១ខ្នង ធ្វើអំពី​ឈើប្រក់​ក្បឿងដែលមា​នទំហំ ៧គុណ និង១២មែត្រ នៅ​ភូមិ​ព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុង/ខេត្តកំពង់ចាម ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំ​ងស្រុ​ង កាល​ពី​វេលា​ម៉ោង២និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បណ្តាល​ឲ្យរ​ថយន្ត ១​គ្រឿង​ ម៉ាក​ព្រុស​ ដែលទុកនៅក្រោមផ្ទះ និងកង់ចំនួន​២​គ្រឿង គ្រែចំនួន២​ កៅអី២ និងសំភារះមួ​យចំនួន​រងការខូចខាតអស់ទាំងស្រុង ដោយឡែម៉ូតូ​ ២គ្រឿង ​ត្រូវបាន​អ្នកជិតខា​ងជួយរំដោះ​យកចេញ​បាន។

លោកវរៈសេនីយ៍ត្រី យង់ ធូ នាយប៉ុស្តិ៍​នគរបាល​សង្កាត់សំបួរមាស ក្រុងកំពង់ចាម បាន​ឲ្យ​ដឹងថា ម្ចាស់​ផ្ទះមា​នឈ្មោះ អែម យេកណា ភេទស្រី អាយុ ៥៧ឆ្នាំ ជាស្រ្តីមេម៉ាយ មុខរបរលក់ដូរ​។

លោកបន្តថា ករណី​ខា​ងលើនេះគឺផ្តើមចេញមកពីការឆ្លងច​រន្តអគ្គិសនី ហើយ​ក្នុងប្រតិបត្តិការណ៍​ជួយ​អន្តរាគម​ន៍​នេះដែរ ​កម្លាំង​សមត្ថ​កិច្ចបា​នប្រើប្រាស់រថយយន្ត​បាញ់ទឹកអស់ចំនួន ៧រថយន្ត ទើបរ​លត់​ជាស្ថាពរ​ មិនបណ្តាល​ឲ្យ​ឆេះ​រាល​ដាល​ដល់ផ្ទះ​អ្នកដ៏ទៃ និ​ងមិ​នមានអ្នកគ្រោះថ្នាក់។

ក្រោយពីកើតហេតុភ្លាមលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំនាង​ឲ្យ​ឯកឧត្ដម អ៊ុន ចាន់ដា ប្រធាន​ គណៈ​កម្មាធិការ​សាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ចាម និងជា​អភិបាលខេត្ត​បាន​ចុះពិនិត្យ​មើលពីការខូចខាត និងរៀបចំ​ជំនួយ​សង្គ្រោះ​បណ្ដោះ​អាសន្ន ដើម្បីសំរាល​ការលំបាក​ដល់ម្ចាស់ផ្ទះ។

នាឱកាសនោះលោកទំទាវ ក៏​បានផ្ដាំផ្ញើរដល់ប​ងប្អូបប្រជា​ពលរដ្ឋ​សូមបង្កើន​ការប្រុងប្រយត្ន័​ចំពោះគ្រោះអគ្គិភ័យ ក្នុងរដូវប្រាំងនេះ ដោយពិ​និត្យមើល​ខ្សែភ្លើង​ និងបិត​កុង​តាក់មុន​ពេល​ចេញ​ក្រៅផ្ទះជាដើម៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!